Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកំពង់ធំ

ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកំពង់ធំ

(កំពង់ធំ)៖ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្តបើកកិច្ចប្រជុំបូកសរុបលទ្ធផការងារឆ្នាំ២០២៥ និងលើកទិស ដៅការងារឆ្នាំ២០២៦របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកំពង់ធំ (សមាគមក្រុមប្រឹក្សាថ្នាកមូលដ្ឋានខេត្តកំពង់ធំ) ដោយមានការចូលរួមពីឯកឧត្តម សយ កុសល ប្រធានសម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ (សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន) លោក គៀង សេងគីប្រធានសមាគម ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ និងតំណាងឃុំសង្កាត់ ក្រុងស្រុកទូទាំងខេត្តកំពង់ធំ ថ្ងៃទី០៣ ខែ មីនា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្ត។

លោក គៀង សេងគីលើកឡើងថាកិច្ចប្រជុំក្រុមប្រឹក្សាសមាគម នាឱកាសនេះ ក្នុងគោលបំណង៖
ទី១ ពិនិត្យ និងអនុម័ត បំពេញបន្ថែមនូវសមាជិកក្រុមប្រឹក្សាសមាគមដែលបាត់បង់
ទី២ ពិនិត្យ និងអនុម័តលទ្ធផលការងារ និងរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០២៥ 
ទី៣ ពិនិត្យ និងអនុម័តផែនការសកម្មភាព និងថវិកាឆ្នាំ២០២៦
ទី៤ ពិនិត្យ និងពិក្សា អនុម័ត ការធ្វើបច្ចុប្បន្នភាពលក្ខន្តិកៈរបស់សមាគម

លោកបានបន្តទៀតថាក្នុងរយៈកាលជាងពីរឆ្នាំកន្លងទៅនេះ ថ្នាក់ដឹកនាំ បានខិតខំអស់ពីកម្លាំងកាយចិត្តក្នុងការពង្រឹងស្ថាប័នសមាគម ឱ្យក្លាយជាអង្គការដ៏គួរឱ្យជឿទុក ដើម្បីធានាដល់ការលើកកម្ពស់ “ភាពជាតំណាង” ឱ្យក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តកំពង់ធំ យើងនេះ ដើម្បីផ្តល់ការគាំទ្រ ការការពារ និងបម្រើផលប្រយោជន៍ស្របច្បាប់របស់សមាជិក។

ឯកឧត្តម ដៀប ពីរី មានប្រសាសន៍ថា គោលបំណងនៃការបង្កើតសមាគមរដ្ឋបាលថ្នាក់ក្រោមជាតិនេះ គឺបង្កើតជានីតិបុគ្គលធ្វើជាតំណាងឱ្យក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ដែលជា សមាជិករបស់ខ្លួន សំដៅការពារផលប្រយោជន៍រួមរបស់សមាជិក ជំរុញកិច្ចសហប្រតិបត្តិការរវាង សមាជិក ការអភិវឌ្ឍសមត្ថភាពនិងលទ្ធភាពសម្រាប់ការធ្វើឱ្យប្រសើរឡើងនូវមុខងារ និងធនធាន តាមច្បាប់សម្រាប់សមាជិករបស់ខ្លួន តាមរយៈការចូលរួមក្នុងដំណើរការតស៊ូមតិ ការពិភាក្សា ពិគ្រោះយោបល់លើការរៀបចំគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធផ្សេងៗ របស់ក្រសួង ស្ថាប័ននៅថ្នាក់ជាតិ។

ឯកឧត្តមបានបញ្ជាក់ថានេះជាសក្ខីភាព ដែលឆ្លុះបញ្ចាំងពីការអនុវត្តយ៉ាងត្រឹមត្រូវនូវលក្ខន្តិកៈរបស់សមាគមដែល ជា “នីតិបុគ្គល” តំណាងឱ្យសម្លេង និងជាអ្នកការពារផលប្រយោជន៍រួមរបស់ក្រុមប្រឹក្សាក្រុង ស្រុក និងឃុំ សង្កាត់ ទាំងអស់ក្នុងខេត្តកំពង់ធំ ព្រមទាំងជាអ្នកអភិវឌ្ឍ សមត្ថភាព និងបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ដែលនឹងរួមចំណែកលើកកម្ពស់គុណ ភាពនៃជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យនៅមូលដ្ឋាន។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV