Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលរងខេត្តកំពង់ធំដាក់គោលការណ៍៥ចំណុចដល់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់

អភិបាលរងខេត្តកំពង់ធំដាក់គោលការណ៍៥ចំណុចដល់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់

(កំពង់ធំ)៖ឯកឧត្តម ព្រឹម  រដ្ឋា អភិបាលរងខេត្តកំពង់ធំដាក់គោលការណ៍៥ចំណុចដល់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ។

ឯកឧត្ត ព្រឹម រដ្ឋា បានថ្លែងក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ រសៀលថ្ងៃទី០៣ ខែ មីនា  ឆ្នាំ ២០២៦ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

លោក គៀង សេងគី បានថ្លែងការបង្កើតសមាគម ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ នេះឡើងមានគោលបំណង និងទិសដៅព្រម ទាំងមានសកម្មភាពជាក់លាក់ ពិតជាបានផ្តល់ផលប្រយោជន៍ផ្អែកតាមតម្រូវការជាក់ ស្តែងរបស់សមាជិក។ដើម្បីឱ្យសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ អាចដំណើរការ ទៅបាន ល្អពិតជាទាមទារឱ្យមាននូវធនធាន (បុគ្គលិក សំភារះ និងថវិកា)  ព្រមទាំងភាព ដឹកនាំយ៉ាងប៉ិនប្រសព្វផងដែរ។

លោកបន្តថាការបង្កើតសមាគមក្រុមប្រឹក្សាក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ មានអត្ថប្រយោជន៍ ចំនួនបីសំខាន់ៗ៖
ទី១.អត្ថប្រយោជន៍បុគ្គល គឺសមាជិកក្រុមប្រឹក្សា នឹងទទួលបាននូវការកសាងសមត្ថភាព និងចំណេះ ដឹងថ្មីៗ សមស្របដើម្បីអនុវត្តការងារក្នុងឋានៈជាក្រុមប្រឹក្សា ។

ទី២.អត្ថប្រយោជន៍សម្រាប់ស្ថាប័ន គឺក្រុមប្រឹក្សា នឹងមានសម្លេងរួមគ្នា ក្នុងការ តស៊ូមតិជាមួយរាជរដ្ឋា ភិបាលនៅក្នុងការតាក់តែងគោលនយោបាយនានា ដែលមានផលប៉ះពាល់លើការអនុវត្តមុខងាររបស់ក្រុមប្រឹក្សា។

ទី៣.អត្ថប្រយោជន៍រួមសម្រាប់ប្រជាពលរដ្ឋ គឺកាលណាក្រុមប្រឹក្សា មានសមត្ថភាពនិងធនធានសមស្រប ក្រុមប្រឹក្សាអាចបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនបានយ៉ាងមាន ប្រសិទ្ធភាពពោលគឺបានដឹងពីបញ្ហា តម្រូវការ និងដំណោះស្រាយ ជូនប្រជាពលរដ្ឋបាន ទាន់ពេលវេលា ថែមទាំងបានឆ្លើយតបទៅនឹងគណនេយ្យភាព ដែល អាចឱ្យក្រុមប្រឹក្សាក្លាយជាតំណាងពិតប្រាកដរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម ព្រឹម រដ្ឋា បានរំលេចនូវគន្លឹះមួយចំនួនដែលត្រូវបន្តយកចិត្តទុកដាក់អនុវត្ត និងដោះស្រាយ នៅក្នុងឆ្នាំ២០២៦ នេះ ដែលរួមមានជាអាទិ៍៖
១. សមាគមត្រូវអនុវត្តតាម លក្ខន្តិកៈ និងបទបញ្ចាផ្ទៃក្នុង ដែលបានចែងក្នុង លក្ខន្តិកៈ របស់ខ្លួនដែល បានរក្សាទុកនៅក្រសួងមហាផ្ទៃ ឲ្យបានត្រឹមត្រូវ។
២. សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តកំពង់ធំ សូមប្រើប្រាស់ថវិកា សមាជិកភាពនេះ ប្រកបដោយ តម្លាភាព និងមានសប្រិទ្ធភាពខ្ពស់។
៣. សមាគមត្រូវយកចិត្តទុកដាក់ ផ្តល់សេវាដល់សមាជិក ស្របតាមគោលបំណង ទិសដៅ និងផែន ការយុទ្ធសាស្រ្តរបស់ខ្លួន នៃអាណត្តិទី៤នេះ និងអាណត្តិបន្តបន្ទាប់។
៤. រដ្ឋបាលក្រុង ស្រុក បន្តជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដោយ បន្តខិតខំប្រឹងប្រែង បំផុស ចលនាប្រជាពលរដ្ឋឱ្យចូលរួម ក្នុងចលនានេះឱ្យបានជាប់ជាប្រចាំ។ ពិសេសត្រូវយកចិត្តទុកដាក់ក្នុងការសហការ ជាមួយ គ្នាឱ្យបានស្អិតរមួត រវាងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងគណៈបញ្ជាការឯក ភាពរដ្ឋបាលក្រុង ស្រុក ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋាន និងទុបស្កាត់អំពើ ល្មើច្បាប់ ផ្សេងៗ ដូចជា គ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើង ខិតខំការពារទប់ស្កាត់បទ ល្មើស បំផ្លាញធនធានធម្មជាតិ។

៥. ត្រូវបន្តជំរុញក្នុងការរៀបចំផែនការថវិកាសង្គម និងជំនួយសង្គម ក៍ដូចជាការ ទូទាត់ឯកសារចំណាយ ផ្សេងៗឱ្យសមស្របជាមួយផែនការព្រមទាំងលេខកូដគណនី នីមួយៗ ជៀសវាងមានរឿងកើតឡើងផ្សេងៗជា យថាហេតុ ដែលនាំខូចកេរ្ត៍ឈ្មោះ របស់ក្រុមប្រឹក្សា។

ជាមួយគ្នានេះដែរឯកឧត្តមសូមវាយម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់លោក លោកស្រី ជាសមាជិក សមាជិកាក្រុមប្រឹក្សាសមាគម ដែលបានខិតខំបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនស្របតាមលក្ខន្តិកៈចាប់តាំង ពីការបង្កើតសមាគមក្នុងឆ្នាំ២០០៦  រហូតមកដល់ថ្ងៃនេះគឺមានអាយុជាង ២០ឆ្នាំ កន្លង មកហើយ សម្រេចបានលទ្ធផលគួរជាទីមោទនៈ ក្នុងការប្រមូលផ្តុំនូវសម្លេងរួមគ្នា ដើម្បីលើកយកបញ្ហា ប្រឈមនិងសំណូមពរនានា ដាក់ជូន រាជរដ្ឋាភិបាល ទាំងការផ្តល់ឯកសណ្ឋានការងារដល់ក្រុមប្រឹក្សា តម្លើង ប្រាក់ឧបត្ថម្ភ ផ្តល់ប័ណ្ណប.ស.ស សម្រាប់ពិនិត្យ និងព្យាបាលជំងឺមិនអស់ថវិកា ផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ស្រ្តី ជាក្រុមប្រឹក្សាទទួលបានប្រាក់ លំហែរមាតុភាព និងប្រាក់សោធននិវត្តដល់ក្រុមប្រឹក្សាបានបំពេញការងារចាប់ពី ៣ អាណត្តិឡើង និងបាន បណ្តុះបណ្តាលអភិវឌ្ឍនសមត្ថភាពដើម្បីត្រៀមខ្លួនជាស្រេច ទទួលយកការប្រតិភូកម្ម មុខងារមករដ្ឋបាលថ្នាក់ ក្រោមជាតិ ក៍ដូចជាបានរួមចំណែកក្នុងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជាប្រកប ដោយហេតុផល និងភ័ស្តុតាងជាក់លាក់។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV