Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ រៀនសូត្រអប់រំចិត្តសាស្ត្រ ពង្រឹងតួនាទីភារកិច្ច និងលក្ខន្តិកៈទូទៅ របស់កងយោធពលខេមរភូមិន្ទ ជូនដល់កងកម្លាំងក្រោមឱវាទ

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ រៀនសូត្រអប់រំចិត្តសាស្ត្រ ពង្រឹងតួនាទីភារកិច្ច និងលក្ខន្តិកៈទូទៅ របស់កងយោធពលខេមរភូមិន្ទ ជូនដល់កងកម្លាំងក្រោមឱវាទ

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤  បានបើកកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ រៀនសូត្រអប់រំចិត្តសាស្ត្រ និងពង្រឹងតួនាទីភារកិច្ចរបស់យោធិន ស្របតាមលក្ខន្តិកៈ និងបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ ជូនដល់កងកម្លាំងចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។ ដែលកិច្ចប្រជុំផ្សព្វផ្សាយរៀនសូត្រអប់រំចិត្តសាស្ត្រនេះ ប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

លោកវរសេនីយ៍ទោ ស៊ុន សាម៉ុន នាយការិយាល័យទី១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអាន សេចក្ដីណែនាំលេខ ០០៣/២០២០ សណន របស់ក្រសួងការពារជាតិ ស្តីពី វិធានការពង្រឹងអនុវត្តន៍ លក្ខន្តិកៈទូទៅ ចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ បទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ និងលំហាត់របៀបនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងបានគូសបញ្ជាក់អំពីចំណុចសំខាន់ៗមួយចំនួន អំពីច្បាប់ស្ដីពីលក្ខន្តិកៈ និងបទវិន័យទូទៅសម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទផងដែរ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយសភាពការណ៍សង្គ្រាម រវាងប្រទេសប៉ាគីស្ថាន និងអាហ្វកានីស្ថាន ។ ហើយថ្មីៗនេះ បានផ្ទុះសង្គ្រាមទ្រង់ទ្រាយធំ ដែលអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ ហើយនិងការវាយប្រហារតបតវិញរបស់អ៊ីរ៉ង់ ទៅលើអ៊ីស្រាអែល និងបណ្ដាប្រទេសមួយចំនួននៅតំបន់មជ្ឈិមបូព៌ា ដែលបានបណ្ដាលឲ្យខូចខាតយ៉ាងធ្ងន់ធ្ងររៀងៗខ្លួន។ ហើយរាជរដ្ឋាភិបាលកម្ពុជាកំពុងធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះសភាពការណ៍នេះ ។

នៅក្នុងឱកាសនេះផងដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានផ្សព្វផ្សាយអំពីសភាពការណ៍ថ្មីៗ នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ  ដែលភាគីកងទ័ពកម្ពុជាកំពុងអត់ធ្មត់គ្រប់យ៉ាង ក្នុងការគោរពនិងអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមសេចក្តីប្រកាសរួមនៃបទឈប់បាញ់ កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ កន្លងទៅ ។  តែភាគីម្ខាងទៀត នៅតែរំលោភបំពាន ដោយធ្វើសកម្មភាពរាយបន្លាលួស, ដាក់ទូកុងតឺន័រ, ជីកប្រព័ន្ធប្រឡាយ  និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ជាឯកតោភាគី រំលោភលើដែនអធិបតេយ្យភាពរបស់កម្ពុជា ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានក្រើនរំលឹកដល់យោធិនគ្រប់រូប ត្រូវតែហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីជាតិ និងប្រជាជនកម្ពុជា និងត្រូវប្ដេជ្ញាចិត្តដាច់ខាត ក្នុងការការពារបូរណភាពទឹកដី ការពារជាតិ សាសនា និងព្រះមហាក្សត្រ ។ និងបានណែនាំដល់កងកម្លាំងទាំងអស់ ត្រូវត្រៀមខ្លួនជានិច្ច ដើម្បីអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព ហើយនឹងត្រូវជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៃយើង ។អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV