Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តម ទិត សុធា អញ្ជើញចូលរួមពិធីក្រុងពាលី បើកការដ្ឋានសាងសង់ សាលាបឋមសិក្សាព្រៃគុយ ដែលជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត

ឯកឧត្តម ទិត សុធា អញ្ជើញចូលរួមពិធីក្រុងពាលី បើកការដ្ឋានសាងសង់ សាលាបឋមសិក្សាព្រៃគុយ ដែលជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត

(កំពង់ធំ)÷ នៅរសៀលថ្ងៃទីឥ៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម ទិត សុធា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ស្វាយ ក្នុងនាមឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ថ្នាក់ដឹកនាំខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក គណៈពង្រឹងស្រុក និងក្នុងនាមតំណាងលោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងប្រធានក្រុមការងារគណបក្សចុះជួយស្រុកកំពង់ស្វាយ ក្រុមប្រឹក្សាស្រុក រួមទាំងអាជ្ញាឃុំព្រៃគុយ មេភូមិ គណៈគ្រប់គ្រងសាលា ព្រះសង្ឃ និងប្រជាពលរដ្ឋ សរុបប្រមាណ២០០នាក់ បានប្រារព្ធពិធីក្រុងពាលី និងបើកការដ្ឋានសាងសង់សាលាបឋមសិក្សាព្រៃគុយ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម ទិត សុធា បានលើកឡើងថាសាលាបឋមសិក្សាព្រៃគុយ ដែលមានចំនួន១ខ្នង ៦បន្ទប់ និងបានបើកការដ្ឋានសាងសង់នៅថ្ងៃនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ ជាសេនាធិការ ដែលជានិច្ចកាលតែងតែផ្សាភ្ជាប់ជាប្រចាំក្នុងការងារចុះមូលដ្ឋាន បម្រើប្រជាពលរដ្ឋ ក៏ដូចជាការចូលរួមដោះស្រាយទៅនឹងសំណើ និងសំនូមពរចាំបាច់នានាក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ក្នុងនោះតម្រូវការនៃសាងសង់សាលារៀនបន្ថែមជាការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ក៏ដូចជាពង្រឹងនូវធនធានមនុស្សសម្រាប់ កសាង អភិវឌ្ឍសង្គមជាតិ ពិតជាសេចក្តីត្រូវការជាអាទិភាព។

ឯកឧត្តមបានបន្តទៀតថា ក្រោយពីមានសំណូមពរពីគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ តាមរយៈក្រុមការងាររាជរដ្ឋាភិបាល និងគណៈពង្រឹងថ្នាក់ខេត្ត ស្រុក និងមូលដ្ឋានផ្ទាល់បានគោរពស្នើសុំដើម្បីសាងសង់សាលាបឋមសិក្សាក្នុងឃុំព្រៃគុយ ក្នុងចំណោមសាលាមួយចំនួនទៀតក្នុងខេត្តកំពង់ធំ ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសផ្តល់ជូននាអំឡុងពេលបើកការដ្ឋានសាងសង់។ សម្តេចធិបតី បានឯកភាពផ្តល់ជូនសាលារៀនថ្មីបន្ថែមចំនួន៦កន្លែងក្នុងខេត្តកំពង់ធំ ជាការឆ្លើយតបនូវកំណើនសិស្សានុសិស្សក្នុងខេត្ត។

ឯកឧត្តម ទិត សុធា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាដូចនេះ ការបើកការដ្ឋានសាងសង់សាលារៀនបឋមសិក្សាព្រៃគុយ នាថ្ងៃនេះ គឺពិតជាបានបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់សម្តេចធិបតី ប្រមុខនៃរាជរដ្ឋាភិបាលក្នុងការបម្រើ ការពារ លើកស្ទួយជីវភាពរស់នៅ និងការគិតគូផ្ទាល់ជាមួយសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស រួមទាំងការចូលរួមពង្រឹងក្នុងវិស័យសិក្សាអប់រំផងដែរ ក្នុងន័យ «បង្កើនការអភិវឌ្ឍនូវធនធានមនុស្សសម្រាប់ការបន្តវេនក្នុងសង្គមជាតិឱ្យកាន់តែរីកចម្រើនថែមទៀត»៕ អត្ថបទ ទីស្ដីការគណៈរដ្ឋមន្ត្រី

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV