Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រារព្ធខួបលើកទី៧២ ទិវាកំណើតកងយោធពលខេមរភូមិន្ទ និងគោរពវិញ្ញាណក្ខន្ធកម្មាភិបាលយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា

បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រារព្ធខួបលើកទី៧២ ទិវាកំណើតកងយោធពលខេមរភូមិន្ទ និងគោរពវិញ្ញាណក្ខន្ធកម្មាភិបាលយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិមានរំលឹកគុណយុទ្ធជនពលី នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ស្ថិតនៅសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានប្រារព្ធពិធីមីទ្ទីងអបអរសាទរខួបលើកទី៧២ ទិវាកំណើតកងយោធពលខេមរភូមិន្ទ និងគោរពវិញ្ញាណក្ខន្ធកម្មាភិបាលយុទ្ធជន យុទ្ធនារី វរ:កងទ័ពដែលបានពលីជីវិតក្នុងសម័យសង្គ្រាម ស៊ីវិលនៅកម្ពុជា ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានឡើងថ្លែងសន្ទរកថា  ដោយបានគូសបញ្ជាក់ថា៖ ឆ្នាំនេះ ជាខួបលើកទី៧២ នៃទិវាកំណើតកងយោធពលខេមរភូមិន្ទ ៩វិច្ឆិកា ឆ្នាំ១៩៥៣ ៩វិច្ឆិកា ឆ្នាំ២០២៥ ដែលជាទិវាប្រវត្តិសាស្ត្រមិនអាចបំភ្លេចបានឡើយ ។ ហើយក៏ដូចជាឆ្នាំមុនៗដែរ ដែលនាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគ​ទី​៤​ បានប្រារព្ធពិធីនេះឡើង ដែលជាការគោរពដឹងគុណចំពោះវិញ្ញាណក្ខន្ធរបស់កម្មាភិបាលយុទ្ធជន យុទ្ធនារី ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ពលីជីវិតដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ជូនអង្គមីទ្ទីង អំពីដំណើរការជាប្រវត្តិសាស្ត្រក្នុងរយៈពេល ៧២ឆ្នាំ របស់កងយោធពលខេមរភូមិន្ទ ដោយឆ្លងកាត់ដំណាក់កាល នៃការផ្លាស់ប្ដូរក្នុងដំណើរបត់បែនជាច្រើន ព្រមទាំងទទួលនូវនិន្នាការនយោបាយខុសៗគ្នា ។ តែយ៉ាងណាក៏ដោយ កងយោធពលខេមរភូមិន្ទ នៅតែរក្សាបាននូវអត្តសញ្ញាណជាកងកម្លាំងរបស់ជាតិកម្ពុជា ដែលប្រសូត្រចេញពីប្រជាជន និងឆ្លើយតបទៅតាមសំណូមពរសត្យានុម័ត ក្នុងបុព្វហេតុតស៊ូដ៏ត្រឹមត្រូវរបស់ប្រជាជនកម្ពុជា ជារៀងរហូតមក ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគូសបញ្ជាក់បន្ថែមទៀតថា៖ បច្ចុប្បន្ននេះ កងយោធពលខេមរភូមិន្ទ ក្រោមការដឹក នាំប្រកបដោយភាពម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ។ កងយោធ ពលខេមរភូមិន្ទរបស់យើង បានរីកចម្រើនធំធាត់ទាំងបរិមាណ និងគុណភាព ពិសេសក្នុងពេលថ្មីៗនេះ​ វិរៈយុទ្ធ​ជន​នៃ​កងយោធពលខេមរភូមិន្ទ​ដ៍​អង់អាច​ក្លាហាន​របស់​យើង​ ការពារបានយ៉ាងរឹងមាំ​ បូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ មិនឱ្យពួកសត្រូវឆ្លៀនពានរំលោភបំពានបានឡើយ ។

នៅក្នុងឱកាសនេះផងដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិ បត្តិការសឹករងកំពង់ធំ ក៏បានក្រើនរំលឹកដល់យោធិនគ្រប់រូប ត្រូវប្ដេជ្ញាចិត្តដាច់ខាត ការពារបូរណភាពទឹកដី ដែនអធិបតេយ្យភាពកម្ពុជា និងការពារជាតិ សាសនា ព្រះមហាក្សត្រ ថែរក្សាឲ្យបានសុខសន្តិភាព និងការឯកភាពជាតិ ជូនប្រជាជនកម្ពុជា និងបានគោរពវិញ្ញាណក្ខន្ធ អុជធូបនៅតាមផ្នូរសពវីរកម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតក្នុងសម័យសង្គ្រាម ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជាផងដែរ ។អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV