Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

រដ្ឋបាលខេត្តកំពង់ធំ រយៈពេល៣ថ្ងៃបានទទួលភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋមកលេងនៅសួនដងស្ទឹងសែន ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ

រដ្ឋបាលខេត្តកំពង់ធំ រយៈពេល៣ថ្ងៃបានទទួលភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋមកលេងនៅសួនដងស្ទឹងសែន ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ

(កំពង់ធំ)÷ ឯកឧត្តម ដៀប ពិរី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ប្រធានមន្ទីរជុំវិញខេត្ត ព្រះសង្ឃ កងកម្លាំងទាំងបី មន្ត្រីរាជការ អភិបាលក្រុងស្រុកទាំង៩ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស នៅថ្ងៃទី០៤-០៥-០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ធំ បានប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ព្រមទាំងអុជកាំជ្រួច សម្តែងរបាំ បង្ហោះគោម ដើម្បីរក្សាទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ ស្ថិតនៅដងសួនស្ទឹងសែន ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

តាមរបាយការណ៍របស់លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានរាយការណ៍អំពីស្ថានភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ មកចូលរួមលេងកម្សាន្តក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីត អកអំបុក និងសំពះព្រះខែ នាថ្ងៃទី០៤-០៦ ខែវិច្ឆិកា ឆ្នាំ២០២៥​មាន÷ ភ្ញៀវទេសចរទស្សនាតាមរមណីយដ្ឋាន និងគោលដៅទេសចរសរុបចំនួន៨.២៤៤នាក់ ភ្ញៀវជាតិចំនួន ៧.៩២០នាក់ ភ្ញៀវបរទេសចំនួន៣២៤នាក់ ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋមកលេងនៅសួនដងស្ទឹងសែន មានប្រមាណ១៩.៥០០នាក់ ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋមកលេងតាមបណ្តាវត្តអារាមចំនួនា២៩៧ (មហានិកាយ២៩៣ ធម្មយុត្ត០៤)។

ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានឱ្យដឹងថាព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ជាមរតកវប្បធម៌ដូនតាខ្មែរតាំងពីយូរលង់មកហើយ ជារៀងរាល់ឆ្នាំប្រជាពលរដ្ឋខ្មែរ តែងតែប្រារព្ធពិធីនេះ នៅថ្ងៃទី១៤,១៥កើត និង១រោជ ខែកក្ដិក ដែលមានរយៈពេល៣ថ្ងៃ ដើម្បីបន់ស្រន់សុំសេចក្តីសុខ និងទឹកភ្លៀង ទៅតាមជំនឿរបស់ប្រជាពលរដ្ឋខ្មែរ អភិរក្សវប្បធម៌ប្រពៃណីយខ្មែរពីដូនតា បង្ហាញពីភោគផលដំណាំដាំដុះ របស់ប្រជាកសិករ និងបង្ហាញពីការរីកចម្រើនលូតលាស់គ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម និងដើម្បីរក្សាប្រពៃណីជាតិខ្មែរផូផង់ឱ្យបានយូរអង្វែង។ រដ្ឋបាខេត្តកំពង់ធំក្នុងឆ្នាំនេះពុំមានរៀបចំពិធីប្រណាំងទូក ដូចបណ្ដាឆ្នាំមុនៗទេ ប៉ុន្តែដើម្បីរក្សាការពារទំនៀមទម្លាប់ ប្រពៃណី ដ៏ល្អផូផង់ ការរំឭកដល់ព្រះគង្គារ និងព្រះធរណី ដែលបានផ្ដល់នូវសេចក្ដីសុខសប្បាយ ភោគផល ក្នុងការងារកសិកម្ម មុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ។

ឯកឧត្តម ដៀប ពិរី ប្រធានក្រុមប្រឹក្សាខេត្ត បានគូសបញ្ជាក់ថាព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក មានរៀបចំគ្រឿងរន្តាប់ បុសបុក ទៅតាមទម្លាប់ព្រះពុទ្ធសាសនា និងព្រហ្មញសាសនា ព្រមទាំងមានជូនភ្ជាប់ទស្សនីយភាព សម្តែងរបាំ ពិធីក្រុងពិលីសុំម្ចាស់ទឹកម្ចាស់ដី ពិធីអុជទៀនធូបថ្វាយព្រះរតនៈត្រៃ បារមីគ្រប់ទិសទី ពិធីលើកដង្វាយថ្វាយព្រះខែ, ពិធីសម្រក់ទៀនជ័យ ពិធីដាល់អំបុកជានិម្មិតរូប ពិធីអកអំបុក ពិធីបណ្តែតប្រទីប ពិធីអុជកាំជ្រួច ពិធីបង្ហោះគោម ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក។

សូមបញ្ជាក់ផងដែរថា ការប្រារព្ធពិធីនេះគេសង្កេតឃើញមានការពង្រាយកម្លាំងសមត្ថកិច្ចគ្រប់ទីតាំង ដើម្បីរឹតបណ្តឹងសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានមកចូលរួមទស្សនាកម្សាន្តក្នុងពិធីព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ក្នុងខេត្តកំពង់ធំផងដែរ។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV