Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

មន្ទីរកិច្ចការនារីខេត្តកំពង់ធំ បើកវគ្គបណ្ដុះបណ្ដាលស្ដីពី ” ភាពជាអ្នកដឹកនាំនិងគ្រប់គ្រង ដល់ស្ត្រីនិងក្មេងស្រី”

មន្ទីរកិច្ចការនារីខេត្តកំពង់ធំ បើកវគ្គបណ្ដុះបណ្ដាលស្ដីពី ” ភាពជាអ្នកដឹកនាំនិងគ្រប់គ្រង ដល់ស្ត្រីនិងក្មេងស្រី”

   កំពង់ធំ ÷ នាព្រឹកថ្ងៃទី  ២៧ ខែ មេសា ឆ្នាំ ២០២៦ មន្ទីរកិច្ចការនារីខេត្តកំពង់ធំ បានរៀបចំបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី ” ភាពជាអ្នកដឹកនាំនិងគ្រប់គ្រង ដល់ស្ត្រីនិងក្មេងស្រី”  ក្រោមអធិបតីភាព លោកជំទាវ លំ គន្ធារី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ។ ដោយពិធីនេះផងដែរ មានការអញ្ជើញចូលរួមពី លោក លោកស្រី ក្រុមការងារយេនឌ័រ មកពីមន្ទីរ អង្គភាព ជុំវិញខេត្ត និងក្រុងស្រុកទាំង ៩ ។

   លោកស្រី ស៊ឹន ស៊ីផាន ប្រធានមន្ទីរ កិច្ចការនារី ខេត្តកំពង់ធំ បានបញ្ជាក់ថា គោលបំណងធំ ក្នុងវគ្គបណ្ដុះបណ្ដាលនេះ គឺដើម្បីពង្រឹងបន្ថែម នូវភាពជាអ្នកដឹកនាំរបស់ស្ត្រី នឹងការគ្រប់គ្រងដល់ស្ត្រីនិងក្មេងស្រី ពីព្រោះនេះគឺជាត្រីវិស័យ ក្នុងការជំរុញ សមភាពយេនឌ័រ និងការផ្ដល់អំណាចដល់ស្ត្រី ក្នុងវិស័យសាធារណៈ ។ ហើយលោកស្រីសង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីអង្គសិក្ខាសិលាបានបញ្ចប់ សហការី និងសិក្ខាកាមទាំងអស់ និងមានការប្រែប្រួល នូវឥរិយាបថក្នុងការអនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធភាព មានភាពរហ័សរហួន និងក្លាយទៅជាសសរទ្រូងដ៏រឹងមាំសម្រាប់អង្គភាពនៅក្នុងខេត្តកំពង់ធំ និងក្នុងប្រទេសកម្ពុជាយើង។

   លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ  បានធ្វើការវាយតម្លៃខ្ពស់ ចំពោះមន្ទីរកិច្ចការនារីខេត្តកំពង់ធំ ដែលបានខិតខំ សម្របសម្រួល និងរៀបចំ វគ្គបណ្ដុះបណ្ដាលនេះឡើង ដែលបានឆ្លុះបង្ហាញអំពីការយកចិត្តទុកដាក់ដ៏ខ្ពស់ អំពីការកសាងធនធានមនុស្ស ជាពិសេស ការផ្ដល់ឱកាសឲ្យស្ត្រីបានបញ្ចេញនូវសមត្ថភាព ក្នុងជួរជាមន្ត្រីរាជការផងដែរ។

  ជាមួយគ្នានោះ លោកជំទាវ អភិបាលរងខេត្ត បានដាក់ចេញនូវគោលការណ៍ ជាមតិផ្ដាំផ្ញើ ចំនួន៤ចំណុច ដល់សិក្ខាកាមរួមមាន ÷ ១. សូមពង្រឹងភាពជឿជាក់លើខ្លួនឯងចំពោះបងប្អូនដែលជាស្ត្រី ត្រូវចេះជម្រុះចោលនូវភាពស្ទាក់ស្ទើរ ការរារែក និងមន្ទិលទៅលើសមត្ថភាពរបស់ខ្លួន។ ២. សូមបន្តការរៀនសូត្រ ដោយឥតឈប់ឈរ នូវយុទ្ធសាស្ត្រថ្មីៗ ជាពិសេសបច្ចេកវិទ្យាឌីជីថល ដើម្បីឲ្យការងាររបស់យើងដើរទាន់សម័យកាល។ ៣. ការកសាងបណ្ដាញ សាមគ្គីភាពផ្ទៃក្នុង ដើម្បីចែករំលែកនូវបទពិសោធន៍ដល់គ្នាទៅវិញទៅមក ។ ៤. តុល្យភាព រវាងការងារនិងគ្រួសារ ដោយស្ត្រីត្រូវចេះបែងចែកពេលវេលា សម្រាប់អនុវត្តការងារផ្ទាល់ខ្លួន និងបង្កភាពរីករាយនៅក្នុងសង្គមគ្រួសារឲ្យបានល្អផងដែរ។

   ជាចុងបញ្ចប់ លោកជំទាវ អភិបាលរងខេត្ត បានសំណូមពរ ដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ឲឱ្យបានខ្ពស់ ក្នុងការក្រេបយកចំណេះដឹងនៅក្នុងវគ្គបណ្ដុះបណ្ដាលនេះ ។ ហើយពេលត្រឡប់ទៅមូលដ្ឋានវិញសូមយកចំណេះនិងជំនាញដែលបានមកពីអង្គសិក្ខាសិលា ទៅបម្រើជាផលប្រយោជន៍នៅក្នុងសង្គម តាមមូលដ្ឋានរបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់យេនឌ័រ ឱ្យកាន់តែមានភាពប្រសើរឡើង ។
អត្ថបទ លោកលន សុភា.ពិនិត្យដោយសេក សាវេត

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV