Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្តមសេនីយ៍ត្រី មាស យ៉ត​ ដឹកនាំសហការីចុះសួរសុខទុក្ខ លោក វរសេនីយ៍ទោ ថៃ ដានិត ដែលកំពុងសម្រាកព្យាបាលជំងឺក្រោយចេញពីមន្ទីរពេទ្យ

ឧត្តមសេនីយ៍ត្រី មាស យ៉ត​ ដឹកនាំសហការីចុះសួរសុខទុក្ខ លោក វរសេនីយ៍ទោ ថៃ ដានិត ដែលកំពុងសម្រាកព្យាបាលជំងឺក្រោយចេញពីមន្ទីរពេទ្យ

(កំពង់ធំ)÷ ក្រោមការដឹកនាំរបស់ឯកឧត្ដមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តមតែងតែយកចិត្តទុក្ខដាក់ឱ្យតាមបណ្ដារាជនីខេត្តទាំងអស់ចុះសួរសុខទុក្ខ ដល់យោធិនដែលមានជំងឺ យោធិនពិការ ពលី មរណៈនិងថែទាំសុខភាពជាដើម ។

នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥  លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត​ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំសហការី ចុះសួរសុខទុក្ខ លោក វរសេនីយ៍ទោ ថៃ ដានិត ប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ នៃកងរាជអាវុធហត្ថខេត្តកំពង់ធំ  ដែលកំពុងសម្រាកព្យាបាលជំងឺក្រោយចេញពីមន្ទីរពេទ្យ នៅគេហដ្ឋានស្ថិតនៅភូមិពោធិ៍បាក់ក សង្កាត់ដំរីជាន់ខ្លា ក្រុង ស្ទឹងសែន​ ខេត្តកំពង់ធំ​។

នាឱកាសនោះដែរលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បាន​ទឹកចិត្តដល់លោក វរសេនីយ៍ទោ ថៃ ដានិត និងក្រុមគ្រួសារឱ្យមានស្មារតីរឹងមាំឡើងវិញ តមចំណីអាហារ និងឧស្សាហាត់ប្រាណឱ្យបានទៀងទាត់ ពិសារថ្នាំគោរពតាមវេជ្ជបញ្ជាគ្រូពេទ្យ និងសម្រាកឱ្យបានគ្រប់គ្រាន់។ ជាពិសេសសូមជូនពរឱ្យដល់លោក វរសេនីយ៍ទោ ថៃ ដានិត និងក្រុមគ្រួសារជួបតែសុខភាពល្អ និងឆាប់ជាសះស្បើយនឹងបានវិលចូលបម្រើការងារក្នុងអង្គភាពវិញ។

សូមបញ្ជាក់ផងដែរថា ឧត្តមសេនីយ៍ត្រី មាស យ៉ត​ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំសហការីបាននាំយកថវិការចំនួន៤,០០០,០០០រៀល (បួនលានរៀល)និងគ្រឿង​ឧបភោគបរិភោគ មួយចំនួន ជូនដល់លោកវរសេនីយ៍ទោ ថៃ ដានិត ផងដែរ។ អត្ថបទកងរាជអាវុធហត្ថខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV