Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះត្រួតពិនិត្យជម្រកស្នាក់នៅ និងទីតាំងសាងសង់ផ្ទះថ្មី ជូនក្រុមគ្រួសារអតីតយុទ្ធជនពលី នៅស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ

ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះត្រួតពិនិត្យជម្រកស្នាក់នៅ និងទីតាំងសាងសង់ផ្ទះថ្មី ជូនក្រុមគ្រួសារអតីតយុទ្ធជនពលី នៅស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ រួមជាមួយគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្រុកប្រាសាទបល្ល័ង្ក ព្រមទាំងអាជ្ញាធរដែនដី បានទៅសំណេះសំណាលសាកសួរសុខទុក្ខ ពិនិត្យជម្រកស្នាក់នៅបច្ចុប្បន្ន និងត្រួតពិនិត្យទីតាំង សម្រាប់សាងសង់ផ្ទះថ្មី ក្នុងពេលដ៏ខ្លីខាងមុខនេះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមបតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជូនលោកយាយ  គល់ វួន អាយុ ៦៦ឆ្នាំ ជាភរិយានៃសពអតីតយុទ្ធជនឈ្មោះ រិទ្ធ រឿន ដែលបានពលីជីវិតក្នុងសមរភូមិនាសម័យសង្គ្រាម ។  ដែលបច្ចុប្បន្នមានកូន និងចៅ រស់នៅក្នុងបន្ទុកចំនួន ៥នាក់ នៅភូមិថ្នល់ ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក  ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ ដើម្បីជាការដឹងគុណ ដល់ការលះបង់សាច់ស្រស់ឈាមស្រស់របស់អតីតយុទ្ធជន ដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ នាសម័យសង្គ្រាមស៊ីវិលក្នុងពេលកន្លងទៅ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី លោកបានយកចិត្តទុកដាក់បំផុតដល់សុខទុក្ខ និងជីវភាពរស់នៅរបស់ក្រុមគ្រួសារអតីតយុទ្ធជន ។ ហើយជាង ១០ឆ្នាំកន្លងមកនេះ នៅខេត្តកំពង់ធំ សម្ដេចតេជោ និងសម្ដេចធិបតី បានសម្រេចឱ្យដំណើរការសាងសង់ផ្ទះថ្មីបានចំនួន ៤៥២ខ្នងផ្ទះ ក្នុងនោះ ២៤៦ខ្នងផ្ទះ សាងសង់នៅតាមមូលដ្ឋាននានានៅក្នុងខេត្ត និង ២០៦ខ្នងផ្ទះផ្សេងទៀត បានសាងសង់លើដីសម្បទានសង្គមកិច្ច ដោយបានផ្ដល់ដីសម្រាប់បង្កបង្កើតផល ក្នុងមួយគ្រួសារមួយហិចតាកន្លះ នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំផងដែរ ។

លោកយាយ គល់ វួន បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលបានអនុញ្ញាតឱ្យក្រុមការងារនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ សាងសង់ផ្ទះជូនគាត់បានស្នាក់នៅសមរម្យនៅពេលខាងមុខ និងសូមគោរពជូនពរសម្ដេច ឯកឧត្តមលោកជំទាវ ក្រុមការងារទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ ។អត្ថបទតំបន់ប្រតិបត្តិការសឹករោងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV