Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

រដ្ឋបាលខេត្តកំពង់ធំ រៀបចំប្រជុំពិភាក្សាបច្ចេកទេសគម្រោងកែលម្អស្តង់ដារអនាម័យនៃអាជីវកម្មម្ហូប អាហារតាមដងផ្លូវខេត្តកំពង់ធំ

រដ្ឋបាលខេត្តកំពង់ធំ រៀបចំប្រជុំពិភាក្សាបច្ចេកទេសគម្រោងកែលម្អស្តង់ដារអនាម័យនៃអាជីវកម្មម្ហូប អាហារតាមដងផ្លូវខេត្តកំពង់ធំ

(កំពង់ធំ)៖ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាត់ សារី អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាន គ.ស.អ.ស.ក និងឯកឧត្តម ងួន រាសី អភិបាលរងខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំពិភាក្សាបច្ចេកទេស ស្តីពីគម្រោងកែលម្អស្តង់ដារអនាម័យនៃអាជីវកម្មម្ហូបអាហារតាមដងផ្លូវ ក្នុងខេត្តកំពង់ធំ និងមានការចូលរួមពីមន្ទីរពាក់ព័ន្ធផងដែរ កិច្ចប្រជុំនេះបានប្រារព្ធនៅសាលប្រជុំប្រាសាទយាយព័ន្ធ (អគារ C) រដ្ឋបាលខេត្តកំពង់ធំ។

គម្រោងនេះមានគោលបំណង និងកែលម្អគុណភាពម្ហូបអាហារតាមដងផ្លូវនៅក្នុងខេត្តកំពង់ធំ ដោយផ្តោតលើការកែលម្អសុវត្ថិភាព និងអនាម័យអាហារ ជំរុញការអភិវឌ្ឍអាជីវកម្មម្ហូបអាហារតាមដងផ្លូវ និងបង្កើតគម្រោងគំរូសម្រាប់អាជីវកម្មម្ហូបអាហារតាមដងផ្លូវនៃខេត្តកំពង់ធំ។ គម្រោងនេះសំដៅបង្កើនភាពទាក់ទាញដល់ទេសចរណ៍ជាតិ និងអន្តរជាតិ ឲ្យមកទស្សនា និងរីករាយនឹងភាពសម្បូរបែបនៃវប្បធម៌ម្ហូបអាហារតាមដងផ្លូវក្នុងខេត្តកំពង់ធំ។

សូមជម្រាបថា គម្រោងកែលម្អគុណភាពម្ហូបអាហារតាមដងផ្លូវ នៅខេត្តកំពង់ធំ គឺជាគម្រោងដែលទទួលបានការគាំទ្រពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បន្ទាប់ពីមានការស្នើសុំពីរដ្ឋបាលខេត្តកំពង់ធំ។ គម្រោងនេះជាផ្នែកមួយនៃយុទ្ធសាស្ត្រជាតិអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ដែលជាកម្មវិធីទី៤ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ សម្ដេចបានផ្តល់ការយកចិត្តទុកដាក់យ៉ាងខ្ពស់លើការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈការពង្រឹងសមត្ថភាព បង្កើនភាពធន់ និងសមត្ថភាពប្រកួតប្រជែងលើទីផ្សារ ជាពិសេសសម្រាប់មុខរបររបស់បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ អត្ថបទដោយ ចន្ថា បុណ្យឫទ្ធិ-ពិនិត្យដោយអ៊ុមញឹប

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV