Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកអភិបាលស្រុកតាំងគោក បើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង១គីឡូម៉ែត្រ ជាគម្រោងមូលនិធិឃុំឆ្នាំ២០២៥ ក្នុងស្រុកតាំងគោក

លោកអភិបាលស្រុកតាំងគោក បើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង១គីឡូម៉ែត្រ ជាគម្រោងមូលនិធិឃុំឆ្នាំ២០២៥ ក្នុងស្រុកតាំងគោក

(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវបេតុង ១ខ្សែប្រវែង១,០០០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាសបេតុង០,១៥ម៉ែត្រ ស្ថិតនៅភូមិត្រពាំងច្រនាង និងភូមិសេរីចំប៉ា ឃុំជ្រលង ស្រុកតាំងគោក ខេត្តកំពង់ធំ ។

ក្នុងពិធីបើកការរដ្ឋានសាងសង់ផ្លូវបេតុងនេះ លោកអភិបាលស្រុកតាំងគោក បានបញ្ជាក់ថា ផ្លូវបេតុងដែលនឹងត្រូវសាងសង់នៅពេលនេះ គឺពិតជាមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងឃុំជ្រលង ក៏ដូចជាប្រជាពលរដ្ឋ ទូទាំងស្រុកតាំងគោក ព្រោះនៅពេលផ្លូវបេតុងនេះសាងសង់រួច នឹងជួយសម្រួលដល់ការធ្វើដំណើរទៅវិញទៅមក ពិសេសមានភាពងាយស្រួលក្នុងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋនៅទូទាំងឃុំ ទៅកាន់ទីផ្សារ ប្រកបដោយសុវត្ថិភាព។

លោក ហាក់ ម៉ុងហួត ក៏បានបញ្ជាក់ផងដែរថា ផ្លូវនេះជាគម្រោងមូលនិធិ ឃុំដែលជា ថវិការបស់រាជរដ្ឋាភិបាលមួយកញ្ចប់ ដែលប្រគល់ឱ្យឃុំសម្រាប់ចាត់ចែង និងអភិវឌ្ឍ តាមតម្រូវការរបស់ប្រជាពលរដ្ឋជាក់ស្ដែង។ ផ្លូវទាំងនេះមិនមែនជាសិទ្ធរបស់អ្នកណាម្នាក់នោះទេ តែគឺជារបស់រួមដែលយេីងទាំងអស់គ្នាត្រូវចេះថែរក្សា និងចូលរួមសហការពិនិត្យមើលឱ្យបានត្រឹមត្រូវពេលដែលក្រុមហ៊ុនសាងសងរួច។

លោកអភិបាលស្រុក ក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលទាំងឡាយ ដែលរដ្ឋបាលឃុំសម្រេចបានដែលកើតចេញពីការរួបរួមសាមគ្គីគ្នា រវាងថ្នាក់ដឹកនាំ មន្ត្រីរាជការ ពិសេសការចូលរួម និងសហការបានល្អរបស់ប្រជាពលរដ្ឋទាំងអស់។ បន្ថែមពីនេះលោកក៏បានជំរុញឱ្យក្រុមហ៊ុន ដែលទទួលការសាងសង់ត្រូវធានាឱ្យបានតាមបទដ្ឋានបច្ចេកទេស ដើម្បីផ្លូវមានគុណភាព និងប្រើប្រាស់បានយូរអង្វែង ត្រូវបញ្ចប់ការសាងសង់តាមផែនការកំណត់ និងគ្រប់អ្នកពាក់ព័ន្ធទាំងអស់ត្រូវដើរតួនាទីជាអ្នកត្រួតពិនិត្យគុណភាពផ្លូវឱ្យបានហ្មត់ចត់បំផុត។

លោក ហាក់ ម៉ុងហួត ក៏បានក្រេីនរំលឹក និងលេីកទឹកចិត្តដល់អាជ្ញាធរភូមិ/ឃុំ ចូលរួមត្រួតពិនិត្យនូវការសាងសងចៀសវាងមានផលប៉ះពាល់ប្រយោជន៍របស់ប្រជាពលរដ្ឋ។ ឆ្លៀតក្នុងឱកាសនោះដែរ លោកក៏បានជំរុញឱ្យប្រជាពលរដ្ឋ រួបរួមសាមគ្គីគ្នា និងលេីកទឹកចិត្តដល់កងទ័ពជួរមុខដែលកំពុងប្រឈមមុខជាមួយនឹងការឈ្លានពានទឹកដី ពីប្រទេសសៀមផងដែរ៕ អត្ថបទរដ្ឋបាលស្រុកតាំងគោក-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV