Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ផ្ទះថ្មីមួយខ្នងអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុនសែន ប្រធានសមាគមតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា ត្រូវបានប្រគល់ជូនអតីតយុទ្ធជនដែលមានដី គ្មានផ្ទះរស់នៅ​ នៅ​ស្រុកសណ្ដាន់ខេត្តកំពង់ធំ

ផ្ទះថ្មីមួយខ្នងអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុនសែន ប្រធានសមាគមតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា ត្រូវបានប្រគល់ជូនអតីតយុទ្ធជនដែលមានដី គ្មានផ្ទះរស់នៅ​ នៅ​ស្រុកសណ្ដាន់ខេត្តកំពង់ធំ

ផ្ទះថ្មីទំហំ ៥​ ម៉ែត្រ គុណ ៧ ម៉ែត្រ សាងសង់ពីសសរបេតុង ឆ្អឹងដែក រនាប​ក្រាល​ក្តារជញ្ជាំងស្មាតប៊ត ដំបូលប្រក់ស័ង្កសីកិនភ្លី មានតសំយ៉ាបផ្ទះបាយប្រវែងង​៣​ ម៉ែត្រ​ នៅខាងក្រោយ​ព្រមមានទាំងបង្គន់អនាម័យចំនួនមួយខ្នង ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមន៍អតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា ត្រូវបានគណៈកម្មាធិការសមាគមអតីតយុទ្ធជននិងនិវត្តន៍ជនកម្ពុជាខេត្តកំពង់ធំ បានសាងសង់រួចរាល់ និង​ត្រូវបានប្រគល់ជូនក្រុមគ្រួសារអតីតយុទ្ធជន ដែលគ្មានដីគ្មានផ្ទះរស់នៅ នៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ១៥​ ខែតុលា ឆ្នាំ ២០២៥​ក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោសោម​ ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំ ។
លោកលន់ យ៉េន​ប្រធានក្រុមប្រឹក្សាឃុំដងកាំបិត ស្រុកសណ្ដាន់ បានបញ្ជាក់ថា លោក ឡាច​ សុខា​ អាយុ៦១​ ឆ្នាំ​ បានចូលបម្រើក្នុងអង្គភាពនគរបាលស្រុកសណ្ដាន់ខេត្តកំពង់ធំ កាលពីឆ្នាំ ១៩៨៤​ ហើយត្រូវបានក្រសួងមហាផ្ទៃដាក់ឲ្យចូលនិវត្តន៍នៅឆ្នាំ​២០១៦​។ លោកឡាច​ សុខា​ មានភរិយាឈ្មោះ​ឈុំ​ គឹម​ស្រៀង​ អាយុ​៥៨​ ឆ្នាំ​ មានសមាជិកគ្រួសារនៅក្នុងបន្ទុកចំនួន ៧​ នាក់ មានដី តែគ្មានផ្ទះរស់នៅពិតប្រាកដ ដោយកន្លងមករូបគាត់និងភរិយា និងកូនពៅម្នាក់ធ្វើធ្វើកម្មករចំការកៅស៊ូ ហើយស្នាក់នៅជាមួយក្រុមហ៊ុន ។ ដោយឡែកកូនរបស់គាត់ពីរនាក់ទៀតទៅធ្វើកម្មករនៅទីក្រុងភ្នំពេញ ។
ឧត្តមសេនីយ៍ទោសោម ស៊ុនបានមានប្រសាសន៍ថា ដោយទទួលបានរបាយការណ៍ពីថ្នាក់ដឹកនាំសមាគមអតីយុទ្ធជន​ និង​អាជ្ញា​ធរនៅមូលដ្ឋាន និងដោយមើលឃើញពីការលំបាកនេះ គណៈកម្មាធិការស្វាគមន៍អតីតយុទ្ធជននិងនិវត្តន៍ជនកម្ពុជាខេត្តកំពង់ធំ បានស្នើសុំការអនុញ្ញាតពីសម្ដេចតេជោហ៊ុនសែនប្រធានសមាគមអតីតយុទ្ធជននិងនិវត្តន៍ជនកម្ពុជា តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍គុណគីម អនុប្រធាននិងជាអគ្គលេខាធិការ អ ន ក ដើម្បីសម្រេចការសាងសង់ផ្ទះជូនដល់ក្រុមគ្រួសារ លោក ឡាច​ សុខា​ ដែលត្រូវបានប្រគល់ជូនដើម្បីរស់នៅបានសមរម្យ និងជាកម្មសិទ្ធិសម្រាប់ជាប្រយោជន៍ដល់កូនចៅតទៅ ។ ហើយនៅក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកនូវុ ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួន ដែល​ជា​អំណោយ​របស់​សម្ដេច​មហា​បវរ​ធិបតី​ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​ ប្រគល់ជូនក្រុមគ្រួសារលោកឡាច​ សុខា​ សម្រាប់ប្រើប្រាស់ក្នុងឱកាសទទួលបានផ្ទះថ្មីនេះផងដែរ។
លោកឡាច​ សុខា​ និងភរិយា បាទសូមគោរពថ្លែងអំណរគុណជាទីបំផុតមិនអាចបឋំភ្លេចបានចំពោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ព្រមទាំងគណៈកម្មាធិការសមាគមន៍បតីតយុទ្ធជននិងវិវឌ្ឍជនកម្ពុជាខេត្តកំពង់ធំ រួមជាមួយអាជ្ញាធរដែនដី ដែលបានសាងសង់ផ្ទះថ្មីជូនដល់ក្រុមគ្រួសាររបស់គាត់បានរស់នៅសមរម្យនៅថ្ងៃនេះ និងសូមគោរពជូនពរសម្ដេចតេជោហ៊ុនសែន និងសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននៅសុខភាពល្អ ដើម្បីបន្តដឹកនាំនាវាកម្ពុជា ក្នុងសុខសន្តិភាព​ និងការអភិវឌ្ឍរីក​ចម្រេីនរុងរឿងបន្ថែម​ទៀត​ ។(អត្ថបទតំបន់ប្រតិបត្រការសឹកកំពង់ធំ។-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV