Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ប្រគល់ជម្រកស្នាក់នៅថ្មី ដើម្បីគ្រួសារវីរយុទ្ធជន ការពារព្រំដែនកម្ពុជា-ថៃ នៅភូមិកប់ថ្លុក ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

ប្រគល់ជម្រកស្នាក់នៅថ្មី ដើម្បីគ្រួសារវីរយុទ្ធ​ជន ​ការពារ​ព្រំដែន​កម្ពុជា​-ថៃ​ នៅ​ភូមិ​កប់​ថ្លុក​ ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់ធំ​

ខេត្តកំពង់ធំ៖ ជម្រក​ស្នាក់​នៅ​ថ្មី​ដែល​បាន​ដឹកនាំ​សាងសង់​ដោយ​ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ មេបញ្ជាការ ​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​ រួម​ជាមួយ​អាជ្ញាធរ​ដែនដី​ និង​សប្បុរសជន​នានា​ បាន​សាងសង់​រួចរាល់​ ប្រគល់ជូនគ្រួសារវីរយុទ្ធ​ជន ​កងការពារព្រំដែនកម្ពុជា-ថៃ​ នៅ​ភូមិ​កប់​ថ្លុក​ ឃុំ​ដំរី​ស្លាប់​ ស្រុក​កំពង់​ស្វាយ​ ខេត្តកំពង់ធំ​ នៅរសៀល​ថ្ងៃ​ទី​១៣​ ខែតុលា​ ឆ្នាំ​២០២៥​ ។

ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ បានបញ្ជាក់ថា៖ ជម្រកស្នាក់នៅ​ដែល​ទើប​បាន​សាងសង់​រួចរាល់​នៅ​ពេល​នេះ​ មានទំហំ ៤ម៉ែត្រ​ x​ ៦​ម៉ែត្រ​ សាងសង់​ពី​ឈេី​ ជញ្ជាំង​និង​ដំបូលប្រក់ស័ង្កសី​ រនាប​ក្រាល​ក្តារ​ មាន​កំពស់​ ២​ម៉ែត្រ​មួយ​តឹក​ ផុតពី​ដី​ ដែល​ជា​ការ​ចូល​រួម​ចំណែក​ពី​សប្បុរស​ជន​នានា​ ដើម្បី​សាងសង់​ជូន​លោក​ស្រី​ កាន​ ឡឹង​ អាយុ ​៣៥​ឆ្នាំ​ មាន​កូន​តូចៗ​នៅ​នៅ​ក្នុងបន្ទុក​ចំនួន​ ៦​នាក់​ ជាភរិយារបស់លោក ភឿន​ ភីន​ វីរយុទ្ធជនកងការពារព្រំដែនកម្ពុជា-ថៃ​ លេខ​៤០៣​ គ្មាន​ផ្ទះ​សម្រាប់​ស្នាក់​នៅ​ ដោយ​កន្លង​ទៅ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ បាន​ទៅ​រស់នៅ​ជាមួយ​ស្វាមី​ក្នុង​ទី​តាំង​បន្ទាយ​ រហូត​មកដល់​ពេល​ផ្ទុះ​សង្គ្រាម ​ឈ្លានពាន​ពី​ពួក​ចោរ​សៀម​ ទេីបបានវិល​ត្រឡប់​មក​កាន់​ស្រុក​កំណើត​វិញ​ ។ ហើយ​បច្ចុប្បន្ន​ស្វាមីគាត់កំពុង​ជាប់​ដៃ​ការ​ពារ​បូណភាព​ទឹក​ដី​ នៅព្រំដែនកម្ពុជា-ថៃ​ ទិស​យោធភូមិភាគ​ទី​៤​ ។

នៅ​ក្នុង​ឱកាស​ប្រគល់​ជម្រកស្នាក់នៅ​ថ្មី​នេះ​ ​ឧត្តមសេនីយ៍​ទោ​ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​ បាន​ឧបត្ថម្ភ​ស្បៀង​អាហារ​ គ្រឿង​ឧបភោគ​បរិភោគ​ ភេសជ្ជៈ​ មុង​ ភួយ​ កន្ទេល​ ខ្នេីយ​ និងសម្ភារប្រើប្រាស់​ មួយ​ចំនួន​ជូន​លោក​ស្រី​ កាន ​ឡឹង​ ផងដែរ​ ។

លោក​ស្រី​ កាន​ ឡឹង​ រំភើប​ចិត្ត​រកអ្វី​ប្រៀបផ្ទឹម​ពុំបាន​ ដែល​បាន​ទទួល​ជម្រក​ស្នាក់​នៅ​ថ្មី​សម្រាប់​កូន​ៗ​ ដែល​កន្លង​មក​សុំ​ផ្ទះ​បងប្អូន​ស្នាក់​នៅ​ អស់​រយៈពេល​ជាង​បី​ខែ​កន្លង​មក​ហើយ​ និង​សូម​ថ្លែង​អំណរគុណ​ ដ៍​ជ្រាលជ្រៅ​ជាទី​បំផុត​ចំពោះ​ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ និងសហការី​ អាជ្ញាធរ​ដែនដី​ និង​សប្បុរសជន​ទាំង​អស់​ ដែល​បាន​ជួយឧបត្ថម្ភដល់គាត់ ​ដែល​កំពុង​មានជីវភាពលំបាកខ្វះខាត​នៅ​ពេល​នេះ​ និង​សូមគោរព​ជូន​ពរ​ឯកឧត្តម​ លោក​ លោក​ស្រី​ទាំង​អស់​ សូម​ទទួល​បាន​នូវ​ពុទ្ធ​ពរ​ទាំង​បួន​ប្រការ​កុំបី​ឃ្លៀង​ឃ្លាត​ឡើយ​ ។អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV