Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន ប្រគល់ថវិកាបេឡាមរណសង្គ្រោះ និងអំណោយមនុស្សធម៌របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនគ្រួសារសពអតីតយុទ្ធជនពិការ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ

ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ ប្រគល់​ថវិកា​បេឡាមរណ​សង្គ្រោះ​ និង​អំណោយ​មនុស្ស​ធម៌​របស់​សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​ ជូន​គ្រួសារ​សព​អតីត​យុទ្ធ​ជន​ពិការ​ នៅក្រុងស្ទឹងសែន​ ខេត្ត​កំពង់ធំ​

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១៤​ ខែ​តុលា​ ឆ្នាំ​២០២៥​ ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ តំណាង​ឲ្យ​គណៈ​កម្មាធិការ​សមាគម​អតីត​យុទ្ធ​ជន​ និង​និវត្តន៍ជន​កម្ពុជា​ ខេត្ត​កំពង់​ធំ​ បាន​ដឹកនាំ​សហការី​ នៃ​សមាគម​អតីត​យុទ្ធ​ជន​ និង​និវត្តន៍​ជន​កម្ពុជា​ ខេត្ត​កំពង់​ធំ​ និងក្រុងស្ទឹងសែន​ រួម​ជាមួយ​អាជ្ញាធរ​ដែនដី​ បាន​ទៅ​ចូលរួម​រំលែក​ទុក្ខ​ដ៏ក្រៀមក្រំ​ជាមួយ​ក្រុម​គ្រួសារ​សព​អតីត​យុទ្ធ​ជន​ពិការ​ ដែល​បាន​ទទួល​មរណភាព​ដោយ​រោគាពាធ​នៅ​ពេល​ថ្មីៗ​នេះ​ នៅ​គេហដ្ឋាន​របស់​សព​ ស្ថិតនៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន​ ខេត្ត​កំពង់ធំ​ ។

លោក​អនុ​សេនី​យ៍ទោ​ យិន ដាលីន​ នាយ​រង​ការិយាល័យ​ទី១​ នៃ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​ តំណាង​ឲ្យ​ក្រុម​លេខាធិការដ្ឋាន​ សមាគម​អតីត​យុទ្ធ​ជន​ និងនិវត្តជន​កម្ពុជា​ ខេត្ត​កំពង់​ធំ​ បានបញ្ជាក់ថា៖ លោក ​គួន គី ជាអតីយុទ្ធជនពិការ អាយុ ៦៥ឆ្នាំ មានឋានន្តសក្តិនាយចំណង់ អតីតនៅអង្គភាពកងវរសេនាតូចលេខ​ ៥៥ យោធាខេត្តកំពង់ធំ លោកបានត្រូវរបួសពិការនៅសមរភូមិស្រុកស្ទោង  ខេត្តកំពង់ធំ ។

ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ បាន​ថ្លែង​នូវ​ការ​សោកស្ដាយ​អាឡោះអាល័យ​ជា​ទី​បំផុត​ចំពោះ​ការ​បាត់បង់​លោក​ គួន គី ដែល​ជា​អតីត​យុទ្ធ​ជន​ពិការ​ ធ្លាប់​មាន​គុណ​បំណាច់​ចំពោះ​ជាតិ​ និង​ប្រជាជន​កម្ពុជា​ ក្នុង​សម័យ​សង្គ្រាម​ស៊ីវិល​ ការ​ពារ​ទប់ស្កាត់​ មិន​ឲ្យ​របប​ប្រល័យ​ពូជសាសន៍​វិល​ត្រឡប់​មក​វិញ​បាន​  ព្រម​ទាំង​បាន​ចូលរួម​ចំណែក​ជា​ប្រតិបត្តិករ​ នៃ​នយោបាយ​ឈ្នះ​ ឈ្នះ​ របស់​មួយ​សម្តេច​តេជោ​​ ​ហ៊ុន​ សែន​ ដែល​បាន​នាំមក​នូវ​សន្តិភាព​ និង​ការ​ឯកភាព​ជាតិ​ពេញ​លេញ​ដូច​សព្វ​ថ្ងៃ​នេះ​ ។

ឧត្តម​សេនីយ៍​ទោ​ សោម​ ស៊ុន​ បាន​ផ្សព្វផ្សាយ​លទ្ធផល​នៃ​មហា​សន្និបាត​វិសាមញ្ញតំណាងអតី​យុទ្ធ​ជន​ កម្ពុជា​ទូទាំង​ប្រទេស​ ដែល​ផ្តោត​សំខាន់​លើ​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​បំផុត​របស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ ​ហ៊ុន​ សែន​ ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ និង​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ចំពោះ​ជីវភាព​រស់នៅ​ របស់​បងប្អូន​អតីត​យុទ្ធ​ជន​ និង​និវត្តន៍ជន​កម្ពុជា​ ឲ្យ​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង​ គិត​ទាំង​ការ​យក​ចិត្ត​ទុកដាក់​ ការ​សិក្សា​រៀន​សូត្រ​ ការ​ផ្តល់​ការ​ងារ​សមស្រប​សម្រាប់​កូន​ចៅ​អតីត​យុទ្ធ​ជន​ និង​និវត្តន៍ជន​យេីង​  រួម​ទាំង​ការ​ដោះ​ស្រាយ​ដីធ្លី​ និង​ផ្ទះ​សម្បែង​ ជូន​គ្រួសារ​អតីត​យុទ្ធ​ជន​ និង​និវត្តន៍​ជន​កម្ពុជា​ ដែល​គ្មាន​ដី​គ្មាន​ផ្ទះ​ ពិត​ប្រាកដ​ផងដែរ​ ។

នៅ​ក្នុង​ឱកាស​ចូល​រួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ និង​គោរព​វិញ្ញាណក្ខន្ធ​សព​ អតីត​យុទ្ធ​ជន​ពិការ​ ឈ្មោះ​  គួន គី នេះដែរ។ ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ បាន​ប្រគល់​ជូន​នូវ​ថវិកា​បេឡា​មរណៈ​សង្គ្រោះ​ចំនួន​ ៤,០០០,០០០​ រៀល​  និង​គ្រឿង​ឧបភោគ​បរិភោគ​ អំណោយ​មនុស្ស​ធម៌​របស់​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​បណ្ឌិត ​ពេជ​ ចន្ទ​មុន្នី​ ជូន​ដល់​ក្រុម​គ្រួសារ​សព​ផងដែរ​   ។អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV