Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ៖ សារៈសំខាន់នៃការងារព័ត៌មាននិងសាធារណមតិសម្រាប់រួមចំណែកលើកកម្ពស់ស្ថិរភាពនិងការអភិវឌ្ឍក្នុងខេត្តកំពង់ធំ

ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ៖ សារៈសំខាន់នៃការងារព័ត៌មាននិងសាធារណមតិសម្រាប់រួមចំណែកលើកកម្ពស់ស្ថិរភាពនិងការអភិវឌ្ឍក្នុងខេត្តកំពង់ធំ

(កំពង់ធំ)÷ រសៀលថ្ងៃទី១១ខែតុលាឆ្នាំ២០២៤ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមអ្នកនាំពាក្យក្រសួងព័ត៌មាន បានអញ្ជើញសំណេះសំណាលនិងដឹកនាំកិច្ចប្រជុំតម្រង់ទិសលើការងារព័ត៌មាននិងសាធារណះមតិ ព្រមទាំងចុះពិនិត្យផ្ទាល់កន្លែងធ្វើការរបស់មន្ត្រីមន្ទីរព័ត៌មានខេត្តកំពង់ធំ។

កម្មវិធីនោះក៏មានការអញ្ជើញចូលរួមឯកឧត្តម អ៉ីវ ផល្លី អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុក មន្ទីព័ត៌មានខេត្តកំពង់ធំ  លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ  កញ្ញា ឆន ណាវី អគ្គនាយករងនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍   កញ្ញា បូរិន សុភាវុទ្ធតិ៍ អនុព័ន្ធសារព័ត៌មាននៃខុទ្ទកាល័យរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខាត់ សុគន្ធឌីណា ប្រធានមន្ទីរសម្របសម្រួលរាជធានី/ខេត្ត និងមន្ត្រីរាជការ ព្រមទាំងមន្ត្រីជាប់កិច្ចសន្យានៃមន្ទីរព័ត៌មានខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរព័ត៌មានខេត្តកំពង់ធំ។

បន្ទាប់ពីលោកស្រីង៉ែតណារីនប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំបានធ្វើរបាយការណ៍ដោយសង្ខេបដោយបានបង្ហាញអំពីស្ថានភាពមន្ត្រីរាជការនិងប្រព័ន្ធផ្សព្វផ្សាយនៃមន្ទីរព័ត៌មានរួចមក

ឯកឧត្តម អ៉ីវ ផល្លី អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានថ្លែងថា ដើម្បីឆ្លើយតបទៅនឹងតួនាទី ភារកិច្ច ក្នុងការពេញបេសកកម្មតាមពេលវេលា និងការចាំបាច់ក្នុងការឆ្លើយតបទៅនិងប្រសាសន៍ណែនាំរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញមន្ទីរព័ត៌មានរាជធានី/ខេត្ត ធ្វើការផ្សព្វផ្សាយឱ្យអស់ពីលទ្ធភាពដែលមាន ពិសេសត្រូវផលិតព័ត៌មាន និងបទយកការណ៍ លើសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល និងសមិទ្ធផលរបស់ខេត្ត ដើម្បីធ្វើការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានដឹងអំពី
ការខិតខំប្រឹងក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។

តមកអង្គប្រជុំបានស្ដាប់និងទស្សនាបទបង្ហាញស្ដីពីការតាមដានវិភាគចងក្រងព័ត៌មានការឆ្លើយតបព័ត៌មានក្លែងក្លាយ  ដោយកញ្ញាឆនណាវីអគ្គនាយករងនៃអគ្គនាយកដ្ឋានព័ត៌មាននិងសោធន៏ទស្សន៏ នៃក្រសួងព័ត៌មាន និងបង្ហាញស្ដីពីការគ្រប់គ្រងផលិតមាតិកាសម្រាប់ការផ្សាយបែបឌីជីថលជាពិសេសលើបណ្ដាញសង្គមហ្វេសប៊ុក tiktok youtubeសារៈសំខាន់នៃការរៀបចំបណ្ដាញការងារជាមួយប្រព័ន្ធផ្សព្វផ្សាយឯកជនក្នុងខេត្តនិងបណ្ដាញព័ត៌មានក្នុងខេត្តក្រុងស្រុក ដោយកញ្ញាបូរិន្ទសុភាវុទ្ធតី អនុព័ន្ធសារព័ត៌មាននៃខុទ្ធការល័យរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានរួចមក

ឯកឧត្តម ទេព អស្នារិទ្ធ បានសំដែងនូវការកោតសសើរដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីព័ត៏មានដែលបានខិតខំបំពេញការដោយទទួលបានលទ្ធផលល្អប្រសើរ ។  ឯកឧត្តមក៏បានណែនាំនិងតម្រង់ទិសដល់កិច្ចប្រជុំ  ពិសេសថ្នាក់ដឹកនាំមន្ទីរព័ត៌មាន ព្រោះមន្ទីរព័ត៌មានបានដើរតួយ៉ាងសំខាន់ និងជាសេនាធិការផ្ទាល់ឱ្យសាលាខេត្ត ជាពិសេសទៅលើវិស័យព័ត៌មានគឺ÷ ១- ការពង្រឹងសមត្ថភាពមន្ត្រីជំនាញ ដោយបច្ចុប្បន្ននេះមន្ត្រីនៅមានកម្រិតនៅឡើយ។ ២-ការគ្រប់គ្រងអ្នកសារព័ត៌មាន ដើម្បីឱ្យព័ត៌មានទទួលបានលទ្ធផលល្អ។ ៣- ការឆ្លើយតបទៅនឹងព័ត៌មានក្លែងក្លាយ ក្រុមសាធារណៈមតិទាំងអស់ត្រូវតែទប់ស្កាត់ជាបន្ទាន់រាល់ព័ត៌មានដែលផ្សាយមិនប្រក្រតី។ ៤- ការប្រើប្រាស់រូបភាពឱ្យស្របទៅនឹងខ្លឹមសារ ចៀសវាងការដាក់រូបភាពក្បត់ខ្លឹមសារខ្លឹមសារក្បត់រូបភាព។ ៥-ជំរុញការយកចិត្តទុកដាក់លើការសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណៈមតិ។ ៦-ជំរុញកិច្ចសហការជាមួយមន្ទីរអង្គភាព សាលាខេត្ត និងបណ្ដាក្រុងស្រុកក្នុងមូលដ្ឋាន។ ៧-វិស័យព័ត៌មាននៅស្ថានភាពបច្ចុប្បន្ននេះ ដែលប្រព័ន្ធផ្សព្វផ្សាយទំនើបមានការរីកចម្រើនជាពិសេស tv online facebook youtube និងtik tok។

នាឱកាសជំនួបសំណេះសំណាលការងារនោះដែរ ឯកឧត្តមប្រធានក្រុមអ្នកនាំពាក្យក្រសួងព័ត៌មាន បានផ្តល់អនុសាសន៍គន្លឹះមួយចំនួន ដើម្បីជំរុញប្រសិទ្ធភាពការងារព័ត៌មាននិងសាធារណៈមតិក្នុងមូលដ្ឋាន ដែលពឹងផ្អែកលើការលើកកម្ពស់សារៈសំខាន់នៃការគ្រប់គ្រងព័ត៌មាន និងការបន្តយកចិត្តទុកដាក់លើកិច្ចការដែលយើងចាំបាច់ត្រូវអនុវត្តជាប្រចាំ៖ កិច្ចការទី១) តាមដានរាល់ស្ថានការណ៍ដែលកើតឡើងដើម្បីក្តាប់ឱ្យណែននូវប្រធានបទសំខាន់ៗដែលមានការចាប់អារម្មណ៍ក្នុងចំណោមប្រជាពលរដ្ឋទូទៅ ក៏ដូចជាក្នុងសហគមន៍នៅតាមតំបន់នានាក្នុងខេត្ត ដោយមិនត្រូវបណ្តោយទុកឱ្យរឿងរ៉ាវណាមួយនៅបណ្តែតក្នុងសាធារណមតិ ជាពិសេសលើបណ្តាញទំនាក់ទំនងសង្គមរហូតអាច ប៉ះពាល់ដល់សតិអារម្មណ៍របស់មហាជន និងឈានដល់ធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍សាធារណៈ ឬបង្កហានិភ័យនានាជាយថាហេតុ រំខានដល់ភាពសុខសាន្តក្នុងសហគមន៍ដាច់ខាត។ កិច្ចការទី២) ត្រៀមឱ្យបានរៀបរយជាស្រេចនូវយន្តការ និងយុទ្ធសាស្ត្រសម្របសម្រួលការងារព័ត៌មាន ដោយចាប់យកវិធីសាស្ត្របុរេសកម្មសម្រាប់ការអនុវត្តជាប្រចាំ និងជំរុញឱ្យក្លាយជាទម្លាប់ក្នុងការងារសាធារណមតិ។ ក្នុងន័យនេះ យើងចាំបាច់ត្រូវចងក្រងព័ត៌មានសម្រាប់ការផលិតខ្លឹមសារនិងផ្សព្វផ្សាយ ដោយផ្តោតលើប្រធានបទទាក់ទងនឹងវិស័យសំខាន់ៗ ដែលរដ្ឋបាលខេត្តបានដាក់ចេញក្នុងក្របខណ្ឌគោលដៅអាទិភាពសម្រាប់ការអភិវឌ្ឍ និងជំរុញកំណើនក្នុងសហគមន៍ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជីវភាពនិងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ កិច្ចការទី៣) បន្តពង្រឹងទំនាក់ទំនងល្អ និងការសហការជាបណ្តាញ ជាមួយគ្រប់តួអង្គទាំងអស់ក្នុងមូលដ្ឋាននៅគ្រប់កម្រិត ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ដើម្បីសម្រេចឱ្យបានការកសាងនូវប្រព័ន្ធការងារព័ត៌មាននិងផ្សព្វផ្សាយក្នុងទម្រង់តួអង្គតែមួយ សំដៅជំរុញការងារសាធារណមតិឱ្យកាន់តែមានប្រសិទ្ធភាព ទាន់ពេលវេលាគាំទ្រដល់ការបន្តធានាស្ថិរភាពក្នុងសហគមន៍ និងនិរន្តរភាពនៃការផ្តល់នូវអត្ថប្រយោជន៍ជូនប្រជាពលរដ្ឋ។ និងកិច្ចការទី៤) ត្រូវរៀបចំ«ផ្ទះ» ពោលគឺប្រព័ន្ធ និងនីតិវិធីការងារ ដោយផ្តោតលើការបន្តពង្រឹងផែនការច្បាស់លាស់ភ្ជាប់ជាមួយនឹងរបៀបក្នុងការវាស់វែងលទ្ធផលនិងប្រសិទ្ធភាពការងារ, បន្តស្រាវជ្រាវនិងស្រូបយកចំណេះដឹង ជំនាញ និងវិធីសាស្ត្រអនុវត្តថ្មីបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពឱ្យស្របនឹងតម្រូវការក្នុងសង្គមឌីជីថល និងការវិវត្តនៃបច្ចេកវិទ្យា នាពេលបច្ចុប្បន្ន និងទៅអនាគត។

ឯកឧត្តមប្រធានក្រុមអ្នកនាំពាក្យក្រសួងព័ត៌មាន បានផ្ដាំផ្ញើការសួសុខទុករបស់ឯកឧត្តមនេត្រ ភក្រ្តារដ្ឋមន្ត្រីក្រសួងព័ត៌មានដល់ថ្នាក់ដឹកនាំនិងមន្ត្រីនៃមន្ទីរព័ត៌មានខេត្តកំពង់ធំ ព្រមទាំងបានជំរុញលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ ត្រូវតែខិតខំផលិតព័ត៌មានឱ្យបានច្រើន ជាពិសេសគឺព័ត៌មានដែលប្រជាពលរដ្ឋទាំងអស់គាត់ចូលចិត្ត ដែលបានផ្សព្វផ្សាយពីការទប់ស្កាត់បញ្ហាផ្សេងៗនៅក្នុងមូលដ្ឋាន។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun