Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកឧត្តមសេនីយ៍ទោ ហេង សុផល និងលោកស្រី លឹម អៀងចេង ចាត់ឱ្យលោកវរសេនីយ៍ឯក ម៉ៅ ចាន់ធី នាំយកថវិកាចូលរួមរំលែកទុក្ខគ្រួសារសពកុមារ០៣នាក់

លោកឧត្តមសេនីយ៍ទោ ហេង សុផល និងលោកស្រី លឹម អៀងចេង ចាត់ឱ្យលោកវរសេនីយ៍ឯក ម៉ៅ ចាន់ធី នាំយកថវិកាចូលរួមរំលែកទុក្ខគ្រួសារសពកុមារ០៣នាក់

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ និងលោកស្រី លឹម អៀងចេង បានចាត់ឱ្យលោកវរសេនីយ៍ឯក ម៉ៅ ចាន់ធី អធិការនគរបាលស្រុកសន្ទុក និងក្រុមការងារ នាំយកថវិកាផ្ទាល់ខ្លួនរបស់លោក ទៅចូលរួមរំលែកទុក្ខដល់សពកុមារដែលលង់ទឹកស្រះចំនួន០៣នាក់ ស្ថិតនៅចំណុចស្រះរណ្តៅអាអិច ភូមិសែនសេរី ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោកវរសេនីយ៍ឯក ម៉ៅ ចាន់ធី អធិការនគរបាលស្រុកសន្ទុក បានឱ្យដឹងថា សពកុមារទាំង០៣នាក់ស្លាប់ដោយសារលង់ទឹកស្រះមានឈ្មោះ÷ ១.ឈ្មោះ ផល្លី ឌីណែត ភេទស្រី អាយុ១២ឆ្នាំ មុខរបរ សិស្ស។ ២.ឈ្មោះ សុវណ្ណ កណ្ណិកា ភេទស្រី អាយុ១២ ឆ្នាំ មុខរបរសិស្ស។៣.ឈ្មោះ ធន់ ធារ៉ា ភេទស្រី អាយុ១២ ឆ្នាំ មុខរបរសិស្ស។ ជនរងគ្រោះទាំង០៣ នាក់ រស់នៅភូមិសែនសេរី ឃុំក្រយា ស្រុក សន្ទុក ខេត្តកំពង់ធំ មូលហេតុចេញមកពីសាលារៀនវិញ នាំគ្នាចុះលេងទឹកស្រះបណ្ដាលឱ្យលង់ស្លាប់ទាំង០៣នាក់តែម្ដង។

លោកវរសេនីយ៍ឯកអធិការនគរបាលស្រុកសន្ទុក បានថ្លែងនូវការសោកស្ដាយអាឡោះអាល័យជាទីបំផុត ចំពោះកុមារ០៣នាក់ ដែលមរណភាពដោយលង់ទឹកស្រះអាអិច ដោយពួកគាត់នៅក្មេងខ្ចីមិនទាន់ដឹងខុសត្រូវអ្វីនៅឡើយ។ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងដោយក្តីសោកស្តាយ ក្រៃលែង ចំពោះមរណភាពរបស់កុមារទាំង០៣នាក់ គឺជាការបាត់បង់កូនជាទីស្រឡាញ់ដ៏ជ្រាលជ្រៅ ប្រកបដោយមានទឹកចិត្តសន្តោសប្រណីដ៏ថ្លៃថ្លា។ សូមបួងសួង សូមឱ្យដួងវិញ្ញាណក្ខន្ធកុមារទាំង០៣នាក់ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។

សូមបញ្ជាក់ផងដែរថា ថវិកាដែលត្រូវចូលរួមរំលែកទុក្ខដល់គ្រួសារសពកុមារ០៣នាក់ ដោយ ក្នុង០១គ្រួសារទទួលបានថវិកាចំនួន៤០ម៉ឺនរៀល ដែលជាថវិការផ្ទាល់ខ្លួនរបស់លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ និងលោកស្រី លឹម អៀងចេង ផងដែរ។ អត្ថបទលោក ធូ កែវមុន្នី_ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun