Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អបអរសាទរពិធីប្រារព្ធទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី១៥ ងៃទី១៣ វិច្ឆិកា ឆ្នាំ២០២៤ ក្រោមប្រធានបទ(រួមគ្នាធ្វើឱ្យកាន់តែប្រសើរឡើងនៅស្ថានភាពអនាម័យជនបទនៅកម្ពុជា)

អបអរសាទរពិធីប្រារព្ធទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី១៥ ងៃទី១៣ វិច្ឆិកា ឆ្នាំ២០២៤ ក្រោមប្រធានបទ(រួមគ្នាធ្វើឱ្យកាន់តែប្រសើរឡើងនៅស្ថានភាពអនាម័យជនបទនៅកម្ពុជា)

 (កំពង់ធំ)÷ ឯកឧត្តមបណ្ឌិត លី ណារុន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម  ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងសារលិខិត អបអរសាទរ ទិវាជាតិលើកកម្ពស់អនាម័យជនបទ ១៣ខែវិច្ឆិកា លើទី១៥ ឆ្នាំ២០២៤ របស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីអបអរសាទរពិធីប្រារព្ធទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១៥ ថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០២៤ ក្រោមប្រធានបទ(រួមគ្នាធ្វើឱ្យកាន់តែប្រសើរឡើងនៅស្ថានភាពអនាម័យជនបទនៅកម្ពុជា) នៅឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ និងមានការអញ្ជេីញចូលរួមពី ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្ត លោក ខុន លីដូ អនុប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ លោក តាន់ វាសនា ប្រធានមន្ទីរស្តីទី និងមន្ត្រីជំនាញមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ លោកអភិបាលរងស្រុកប្រាសាទបល្ល័ង្កសិស្សានុសិស្សនៃអនុវិទ្យាល័យ និងប្រជាពលរដ្ឋសរុបចំនួន ២៣០នាក់ ស្រី ១០០នាក់ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤។

ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ បានថ្លែងថាទោះបីអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យ មានការកើនឡើងក៏ដោយ តាមការពិនិត្យជាក់ស្តែង ក្នុងការប្រតិបត្តិអនាម័យនាពេលបច្ចុប្បន្ននៅតំបន់ជនបទមួយចំនួន នៅមានកម្រិតនៅឡើយ។ ចំពោះប្រជាពលរដ្ឋ រស់នៅជនបទដាច់ស្រយាល និងតំបន់ប្រឈម កំពុងប្រើប្រាស់ទឹកសព្វថ្ងៃនេះ គឺពុំទាន់ជាទឹកមានការកែលម្អនៅឡើយ ព្រោះថាអណ្តូងភាគច្រើនត្រូវបានសាងសង់ដោយប្រជាពលរដ្ឋផ្ទាល់ ឬខួងជាអណ្តូងនៅតាមជនបទ ដែលពុំទាន់មានការត្រួតពិនិត្យបច្ចេកទេសត្រឹមត្រូវ (ការធ្វើតេស្តគុណភាពទឹក) ដែលជាហេតុធ្វើឱ្យមានផលប៉ះពាល់ ដល់សុខភាព និងបង្កឱ្យមានជំងឺផ្សេងៗជាច្រើនតាមរយៈការហូបទឹកមិនស្អាតជារៀងរាល់ឆ្នាំ ជាពិសេសកុមារ អាយុក្រោម៥ឆ្នាំ ដែលងាយរងគ្រោះបំផុត។

ឯកឧត្តមបណ្ឌិត លី ណារុន បានបញ្ជាក់ថាជារៀងរាល់ឆ្នាំរាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី១៣ ខែវិច្ឆិកា ជាថ្ងៃប្រារព្ធទិវាជាតិលើកកម្ពស់អនាម័យ ដើម្បីជាសារក្រើនរំលឹកដាស់តឿនដល់បងប្អូនប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ និងចូលរួមធ្វើឱ្យប្រសើរឡើងនូវស្ថានភាពអនាម័យនៅជនបទ។ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ បានសហការជាមួយរដ្ឋបាលស្រុក និងអង្គការ RTI រៀបចំពិធីប្រារព្ធទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី១៥ នេះ យល់ដឹងអំពីសារ សំខាន់ដើម្បីឈានទៅសម្រេចគោលដៅរបស់រាជរដ្ឋាភិបាលនៅឆ្នាំ២០៣០ ឱ្យបាន១០០% លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ។

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់បន្ថែមទៀតថា ស្រុកប្រាសាទបល្ល័ង្ក ជាស្រុកមួយក្នុងចំណោមស្រុកគោលដៅចំនួន៣(ស្រុកស្ទោង ស្រុកប្រាសាទបល្ល័ង្ក និងស្រុកប្រាសាទសំបូរ) ដែលអង្គការ អ័រធីអាយ (RTI), អង្គការវ័តធឺអេត (Warter Aid) បានជ្រើសរើសជាតំបន់គោលដៅ ដើម្បីអនុវត្តកម្មវិធីផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ពីដើមឆ្នាំ២០២៣ មកដល់បច្ចុប្បន្ន និងអង្គការទស្សនៈពិភពលោក (WVC) តាំងពីឆ្នាំ២០០៨ រហូតមកដល់បច្ចុប្បន្ននេះត្រូវបានបញ្ចប់គម្រោង។ ដោយមានគាំទ្រពីអង្គការដៃគូពាក់ព័ន្ធទាំងអស់ បានខិតខំប្រឹងប្រែង នឹងមានកិច្ចសហការ ជាមួយមន្ទីរពាក់ព័ន្ធនានា អាជ្ញាធរស្រុក/ឃុំ/ភូមិ រួមជាមួយអង្គការដៃគូអភិវឌ្ឍនានាក្នុងខេត្ត ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋនៅសហគមន៍ប្រកបដោយប្រសិទ្ធភាព ធ្វើឱ្យស្រុកប្រាសាទបល្ល័ង្ក បច្ចុប្បន្ន មានការរីកលូតលាស់ក្នុងអត្រាកំណើនផ្នែកអនាម័យចំនួន៩៤% ទូទាំងស្រុក ដែលក្នុងនោះមានភូមិចំនួន៦៤ភូមិ និងឃុំចំនួន៧ឃុំ សម្រេចបានជាភូមិ ឃុំODF និងបានផ្ទៀងផ្ទាត់និងវាយតម្លៃស្រុក ODF រួចរាល់ ដោយគណៈកម្មការផ្ទៀផ្ទាត់ODF ថ្នាក់ខេត្ត នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤-ពិនិត្យដោយអ៊ុមញញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun