Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញចុះពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញចុះពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ

(កំពង់ធំ)៖ នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមអមដំណើរ​ពីសំណាក់ឯកឧត្ដម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម, ឯកឧត្ដម ប៉ែន ធីរុង្គ ប្រធានក្រុមការងារ​លើកកម្ពស់​ជីវភាព​ប្រជា​​ជន​ខេត្ត​កំព​ង់​ធំ, ឯកឧត្ដម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងតំណាងសហគ្រិនខ្មែរ (Khmer Enterprise) ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន។
​ 
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានអញ្ជើញ​ចុះពិនិត្យវឌ្ឍនភាព និងជួបសំណេះ​សំណាលជាមួយបងប្អូនសហគមន៍កសិកម្ម​​ប្រាសាទសាមគ្គី ដែលកំពុងផលិតជីកំប៉ុស, ការដាំបន្លែសុវត្ថិភាព និងចិញ្ចឹមមាន់ ស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ដើម្បីឈ្វេងយល់បន្ថែមអំពីស្ថានភាពនៃការអនុវត្តគម្រោង, តម្រូវការ, បញ្ហាប្រឈម និងសំណូមពរនានារបស់បងប្អូនប្រជាកសិករក្នុងសហគមន៍ ក៏ដូចជាដើម្បីបន្តផ្តល់នូវការគាំទ្រ និងផ្តល់នូវដំណោះស្រាយសមស្របតាមស្ថានភាពជាក់ស្តែង ដើម្បីជំរុញផលិតកម្មក្នុងស្រុក។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់ឯកឧត្ដម ប៉ែន ធីរុង្គ ប្រធានក្រុមការងារ​លើកកម្ពស់​ជីវភាព​ប្រជា​​ជន​ខេត្ត​កំព​ង់​ធំ ក៏ដូចជាបញ្ហាប្រឈម និងសំណូមពររបស់តំណាងសហគមន៍ដែលបានលើកឡើងរួចមក, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងលើកទឹកចិត្តដល់បងប្អូនប្រជាកសិករក្នុងសហគមន៍ឱ្យបន្តខិតខំពង្រីកខ្លួន និងបង្កើនសមត្ថភាពក្នុងការផលិត ដើម្បីបង្កើតនូវមុខរបរបន្ថែម និងទទួលបាននូវប្រាក់ចំណូលបន្ថែមជួយឱ្យជីវភាពធូរធារ បន្ថែមពីលើការធ្វើស្រែ។ ឯកឧត្តមបានបន្តថា ការផលិតក្នុងស្រុក គឺចាប់ផ្តើមពីការផលិតតូចតាចតាមគ្រួសារ និងតាមសហគមន៍នេះឯង ហើយដែលប្រការនេះ គឺជាកត្តាគន្លឹះ ក្នុងការទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ, ការបង្កើតការងារ, ការបង្កើតមុខរបរ និងការបង្កើនប្រាក់ចំណូលបន្ថែម ក៏ដូចជាការធានាបាននូវឯករាជ្យភាព និងសន្តិសុខនៃសេដ្ឋកិច្ចជាតិ ព្រមទាំងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិយើងទាំងមូល ស្របតាមកម្មវិធីនយោបាយ និង​យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ស្វាហាប់ និងច្បាស់លាស់ ប្រកប​​ដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបន្តថា ទោះបីសហគមន៍នៅមានការជួបបញ្ហាប្រឈម និងការលំបាកមួយចំនួនក៏ដោយ ក៏យើងត្រូវរួមគ្នាដោះស្រាយឱ្យខាងតែបាន ដូចជាការចុះបញ្ជីទទួលស្គាល់, ម៉ាកសញ្ញា, ទីផ្សារ និងការទទួលបានបច្ចេកទេស និងហិរញ្ញប្បទានជាដើម ដើម្បីគាំទ្រសហគមន៍ ជាពិសេសការដាំដុះដំណាំបន្លែបង្ការ និងដំណាំកសិកម្មជាយុទ្ធសាស្ត្រដទៃទៀត​ ព្រមទាំងការចិញ្ចឹមសត្វ និងការ  ផលិត​ចំណីសត្វ ដើម្បីជំរុញផលិតកម្មក្នុងស្រុក។ ប៉ុន្តែសហគមន៍ក៏ត្រូវពង្រឹងការដឹកនាំ, ការគ្រប់គ្រងការប្រើប្រាស់និងចាត់ចែងហិរញ្ញវត្ថុ និងត្រូវរួមគ្នាប្រឹងប្រែង, មានសាមគ្គីភាពល្អ, ភាពស្មោះត្រង់, ឧស្សាហ៍ព្យាយាម ព្រមទាំងត្រូវបង្កើនដើមទុនបដិភាគ ដើម្បីសហគមន៍អាចរីកចម្រើនធំធាត់ និងអាចរស់បានដោយខ្លួនឯងនាពេលអនាគត សម្រាប់ជាប្រយោជន៍ដល់គ្រួសារ និងសហគមន៍ ក៏ដូចជាប្រទេសទាំងមូលផងដែរ។ ទន្ទឹមនេះ សហគមន៍ក៏ត្រូវចេះយកចិត្តទុកដាក់លើខ្សែចង្វាក់តម្លៃនៃផលិតកម្ម ទាំងបរិមាណ, គុណភាព​ និងតម្លៃ ដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម និងបង្កើនប្រាក់ចំណេញ ជាពិសេសត្រូវចេះផលិតសម្រាប់ផ្គត់ផ្គង់តាមរដូវកាលនៃទីផ្សារ ប្រកបដោយគុណភាព និងថ្លៃសមរម្យ។

ក្នុងឱកាសនោះដែរ ដោយមើលឃើញពីតម្រូវការចំាបាច់របស់សហគមន៍កសិកម្ម​​ប្រាសាទសាមគ្គី, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានប្រកាសផ្តល់ថវិកាដល់សហគមន៍ចំនួន ២០លានរៀល សម្រាប់ទិញម៉ាស៊ីនកែច្នៃជី និងជួយលើការសាងសង់ឃ្លាំងសម្ងួតជី ដើម្បីជួយឱ្យសហគមន៍អាចមានសមត្ថភាពឈានទៅផលិតជីកំប៉ុសបានក្នុងបរិមាណរហូតដល់ ១០០តោន ទៅថ្ងៃមុខ។ ទន្ទឹមនេះ ឯកឧត្តមក៏បានណែនាំដល់ក្រុមការងារ និងអាជ្ញាធរពាក់ព័ន្ធគ្រប់ថ្នាក់ទាំងអស់ ត្រូវផ្តល់នូវការជួយសម្រួល និងការគាំទ្រដល់ប្រជាសហគមន៍ និងប្រជាជនទាំងអស់។

គួរបញ្ជាក់ដែរថា គម្រោងលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការកាលពីខែមេសា ឆ្នាំ២០២៥ កន្លងទៅ។ គម្រោងនេះមានគោលបំណងបង្កើនប្រាក់ចំណូលប្រជាជនក្នុងមូលដ្ឋាន និងកាត់បន្ថយចំណាកស្រុក តាមរយៈការជំរុញការធ្វើពិពិធកម្ម និងការពង្រីកមុខរបរផលិតកម្មកសិកម្ម ដែលនឹងជំរុញដល់សកម្មភាពសេដ្ឋកិច្ចនៅតាមមូលដ្ឋាន សំដៅរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងលើកកម្ពស់កម្រិតជីវភាពប្រជាជន។ គម្រោងនឹងផ្តោតតែលើផលិតកម្មកសិកម្មខ្នាតតូច ដែលអាចហុចផលរហ័ស ត្រូវការទុនតិច និងមានតម្រូវការបច្ចេកទេសកសិកម្មមិនស្មុគស្មាញបន្ថែមលើផលិតកម្មកសិកម្មគោល ដូចជា ការដាំបន្លែ, ការចិញ្ចឹមសត្វ, ការផលិតជីសរីរាង្គ, និងថ្នាំសម្លាប់សត្វល្អិតតាមបែបធម្មជាតិ តាមរយៈការចូលរួមផ្តល់ទុនបដិភាគ (ចូលរួមជាភាគហ៊ុនក្នុងមុខរបរសហគមន៍កសិកម្ម) និងចូលរួមសម្របសម្រួល និងផ្តល់វគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម និងការជំរុញកសាងខ្សែចង្វាក់តម្លៃកសិកម្មនៅតាមបណ្ដាមូលដ្ឋាន/សហគមន៍។ គម្រោងនឹងត្រូវអនុវត្តក្នុងរយៈពេល ៤ឆ្នាំ (២០២៥-២០២៨) ដោយផ្តល់ជាទុនបដិភាគដល់សហគមន៍កសិកម្មចំនួន ៧៥ (ដែលបានចុះបញ្ជី និងកំពុងមានសកម្មភាពផលិតកម្មកសិកម្ម ឬតាមស្ថានភាពជាក់ស្តែង នៅក្នុងបណ្តាស្រុក/ក្រុងទាំង ៩ នៃខេត្តកំពង់ធំ) និងសម្រាប់ចំណាយគាំទ្រប្រតិបត្តិការ និងការបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម និងមានទឹកប្រាក់សរុបប្រមាណជាង ៤០ ម៉ឺនដុល្លារអាម៉េរិក ដែលគាំទ្រដោយថវិកាផ្ទាល់របស់ឯកឧត្តម វង្សី វិស្សុត និងក្រុមការងារ ព្រមទាំងសប្បុរសជន។ អត្ថបទទីស្ដីការគណៈរដ្ឋមន្ត្រី

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV