Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ប្រកាសតែងតាំងនិងប្រគល់ភារកិច្ចជូនមន្ត្រីរាជការនៃរដ្ឋបាលស្រុកកំពង់ស្វាយ

ប្រកាសតែងតាំងនិងប្រគល់ភារកិច្ចជូនមន្ត្រីរាជការនៃរដ្ឋបាលស្រុកកំពង់ស្វាយ

នៅព្រឹកថ្ងៃទី ១៨ ខែកញ្ញាឆ្នាំ ២០២៤ លោកអឹុម ថនសមាជិកក្រុមប្រឹក្សាខេត្តតំណាងដ៏ខ្ពង់ខ្ពស់លោកឌិត សាខនប្រធានក្រុមប្រឹក្សាស្រុកនិងលោកអ៊ុត វណ្ណារ៉ាអភិបាលនៃគណៈអភិបាលស្រុកកំពង់ស្វាយ បានអញ្ជើញជាអធិបតីភាពនិងពិធីប្រកាសតែងតាំងនិងប្រគល់ភារកិច្ចជូនមន្ត្រីរាជការនៃរដ្ឋបាលស្រុកកំពង់ស្វាយ។

បន្ទាប់ពីលោកស៊ន់ សុភាពនាយករដ្ឋបាលសាលាស្រុកកំពង់ស្វាយ បានអានដីការស្ដីពី ការតែងតាំងនិងប្រគល់ភារកិច្ចនិងដីកាស្ដីពីការផ្លាស់ប្ដូរកន្លែងធ្វើការ និងដីកាស្ដីពីការប្រគល់ភារកិច្ចមន្ត្រីរាជការរបស់រដ្ឋបាលស្រុកកំពង់ស្វាយ ព្រមទាំង គណៈអធិបតីបានប្រគល់ដីការ ស្តីពី ប្រកាសតែងតាំងនិងប្រគល់ភារកិច្ចជូន ដល់មន្ត្រីទាំង១០រូបរួចមក.

លោកស្រី ចែម ធីដែនតំណាងមន្ត្រីដែលទើបតែងតាំងថ្មីបានប្តេជ្ញាចិត្តថា លោកស្រីនឹងយកអស់កម្លាំងកាយចិត្ត ចំណេះដឹង និងបទពិសោធន៍ការងារ ធ្វើយ៉ាងណាបម្រើប្រជាពលរដ្ឋប្រកបដោយទំនួលខុសត្រូវខ្ពស់ ខណៈមានទំនុកចិត្តពីថ្នាក់ដឹកនាំរដ្ឋបាលស្រុក។

លោកអ៊ុតវណ្ណារ៉ាបានមានប្រសាសន៍ ដោយសំដែងនូវការអបអរសាទរដល់មន្ត្រីរាជការរដ្ឋបាលស្រុកតែទើបតែងតាំងនិងប្រគល់ភារកិច្ចថ្មីនេះអោយទទួលបានជោគជ័យក្នុងការងារ។ លោកបន្តថា ការតែងតាំងនិងប្រគល់ភារកិច្ចថ្មីនេះ ដោយផ្អែកលើការចាំបាច់របស់រដ្ឋបាលស្រុក ដែលមានចន្លោះប្រហោងហើយត្រូវបំពេញបន្ថែមនៃការអនុវត្តការងាររដ្ឋបាលនៅក្នុងរចនាសម្ព័ន្ធផងដែរ។

លោកអភិបាលស្រុកបន្តថា មុននឹងមានការប្រកាសតែងតាំងនៅពេលនេះថ្នាក់ដឹកនាំស្រុកក៏បានវាយតម្លៃអំពីបុគ្គលម្នាក់ៗដោយមើលពីសមត្ថភាព អត្តចរិតនិងសីលធម៌គ្រប់ជ្រុងជ្រោយ ហើយថ្នាក់ដឹកនាំក៏មានការលើកទឹកចិត្តចំពោះថ្នាក់ដឹកនាំជាស្ត្រីដើម្បីឲ្យសាកសមនិងមានសមត្ថភាពក្នុងការដឹកនាំនៅការិយាល័យនិមួយៗ  ដែលត្រូវបានបំពេញបន្ថែមនេះ។

លោកអុឹម ថនសមាជិកក្រុមប្រឹក្សាស្រុកបានណែនាំដល់មន្ត្រីដែលត្រូវតែងតាំងថ្មី ចាំបាច់គិតគូរដោះស្រាយរាល់បញ្ហាប្រឈមនានាដែលជាសេចក្តីត្រូវការចង់បាន និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋអោយបានលឿនឆាប់រហ័ស តម្លាភាព និងប្រកបដោយទំនុកចិត្ត ដើម្បីឆ្លើយតបនឹងគោលនយោបាយបញ្ចចកោណរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ អត្ថបទនិងរូបភាពដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun