លោកឧត្តមសេនីយ៍ត្រី មាស យ៉ត និងក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ធំ បាននាំយកនូវទៀនព្រះវស្សា និងទេយ្យទៀន ប្រគេនព្រះសង្ឃនៅវត្តពោធិ៍ដំណាក់ស្រុកស្ទោង ខេត្តកំពង់ធំ
(កំពង់ធំ)÷ នៅព្រឹកថ្ងៃសៅរ៍ ០៩កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោកយាយ លោកតា លោក លោកស្រីក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ធំ បាននាំយកនូវទៀនព្រះវស្សា និងទេយ្យទៀន ប្រគេនព្រះសង្ឃនៅវត្តពោធិ៍ដំណាក់ ស្ថិតនៅភូមិចំណាក់ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។
ឆ្លៀតក្នុងឱកាសនោះដែរ ដោយទឹកចិត្តជ្រះថ្លាក្នុងព្រះពុទ្ធសាសនា លោកឧត្តមសេនីយ៍ត្រី មាស យ៉ត បានរៀបចំប្រគេនចង្ហាន់ដល់ព្រះសង្ឃ ចំនួន២៨អង្គ ព្រមទាំងប្រគេនបច្ច័យសរុបចំនួន ១,៦៦០,០០០រៀល និងជាថវិកាសម្រាប់លោកតា លោកតាលោកយាយ បងប្អូនពុទ្ធបរិស័ទសរុបចំនួន២៥នាក់ អស់ថវិកាចំនួន៦៨០,០០០រៀល ថវិកាចំណាយសរុនចំនួន ៧,៣៤០,០០០រៀល ។
បន្ទាប់មកពេលដែលជម្រាបលា លោកតា លោកតាលោកយាយ ក៏បានជួនពរជ័យសេរីមង្គល សូមអោយមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ផងដែរថា ការនាំយកនូវទេយ្យទៀនប្រគេនដល់ព្រះសង្ឃសរុបរួមមាន÷ បច្ច័យចំនួន៥,០០០,០០០រៀល, អង្ករ២៥០គីឡូក្រាម ទៀននវស្សា១គូរ ទឹកសុទ្ធ១០កេស មី១០កេស ទឹកសុីអុីវ ០៥យួរ ទឹកត្រី០៦យួរ អំបិល១០គីឡូក្រាម ប៊ីចេង០៣គីឡូក្រាម ស្ករស០៥គីឡូក្រាម ប្រេងឆា០៥លីត្រ សាប៊ូលាងចាន០៤កាដុងធំ សាប៊ូបោកខោអាវ០៧គីឡូ ក្នុងនោះដែរក៏មានការចូលរួមជាបច្ច័យ និងសម្ភារៈពីពុទ្ធបរិស័ទ្ឋថែមទៀតផងដែរ។ អត្ថបទ កងរាជអាវុធហត្ថខេត្តកំពង់ធំ








![]()
