Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

មន្ទីរកិច្ចការនារីខេត្តកំពង់ធំ បើកយុទ្ធនាការអប់រំសហគមន៍ ស្ដីពី ជំងឺមហារីកមាត់ស្បូន មហារីកសុដន់ អាហារូបត្ថម្ភ និងចំណេះដឹងហិរញ្ញវត្ថុ នៅឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ

មន្ទីរកិច្ចការនារីខេត្តកំពង់ធំ បើកយុទ្ធនាការអប់រំសហគមន៍ ស្ដីពី ជំងឺមហារីកមាត់ស្បូន មហារីកសុដន់ អាហារូបត្ថម្ភ និងចំណេះដឹងហិរញ្ញវត្ថុ នៅឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ
‎   កំពង់ធំ ÷ នៅព្រឹកថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២៦ ក្រោមជំនួយឧបត្ថម្ភពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA មន្ទីរកិច្ចការនារីខេត្តកំពង់ធំ ក្រោមអធិបតីភាព លោកស្រី ស៊ូ ផារិន អនុប្រធានមន្ទីរកិច្ចការនារី  បានចុះបើកយុទ្ធនាការអប់រំសហគមន៍ ស្ដីពី ជំងឺមហារីកមាត់ស្បូន មហារីកសុដន់ អាហារូបត្ថម្ភ និងចំណេះដឹងហិរញ្ញវត្ថុ នៅសាលាឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។ ដោយកម្មវិធីនេះផងដែរ មានការអញ្ជើញចូលរួមអំពី លោកស្រី ឡាក់ សៅចាន់ អភិបាលរងស្រុកសណ្តាន់ លោកសេត ចាន់បូរ៉ា តំណាងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA លោកស្រីប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមស្រុកសណ្តាន់ លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ អ្នកគ្រូមណ្ឌលសុខភាពមានជ័យ មេភូមិ អនុភូមិ សមាជិកភូមិ នឹងប្រជាពលរដ្ឋ សរុបចំនួន២២៦នាក់ ស្រី២០១នាក់។
‎   លោកស្រី ឡាក់ សៅចាន់ អភិបាលរងស្រុកសណ្តាន់ បានលើកឡើងថា ជំងឺមហារីកមាត់ស្បូន ជំងឺមហារីកសុដន់ កំពុងតែក្លាយទៅជាជំងឺ ដ៏គួរឱ្យមានការព្រួយបារម្ភ ពីព្រោះថាវាកំពុងតែមានការកើនឡើងជារៀងរាល់ថ្ងៃ។ ហេតុដូច្នេះ សុំឱ្យបងប្អូនដែលជាស្ត្រីនិងក្មេងស្រី ត្រូវតែគិតគូរអំពីបញ្ហាសុខភាពរបស់ខ្លួន តាមរយៈការរស់នៅជាប្រចាំថ្ងៃ ដោយបរិភោគនៅអាហារដែលមានអនាម័យត្រឹមត្រូវ មានជីវជាតិគ្រប់គ្រាន់ និងឆ្លៀតពិនិត្យសុខភាពរបស់ខ្លួនជាប្រចាំ ដើម្បីដឹងពីស្ថានភាពរបស់ខ្លួន និងព្យាបាលឲ្យទាន់ពេលវេលា។
លោកសេត ចាន់បូរ៉ា តំណាងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA បានមានប្រសាសន៍ថា សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានជំងឺ ត្រូវទៅរកគ្រូពេទ្យដែលមានជំនាញច្បាស់លាស់ ដើម្បីព្យាបាលឲ្យទាន់ពេលវេលា។សូមឲ្យយកចិត្តទុកដាក់ទៅលើជំងឺមហារីកសុដន់ ជំងឹមហារីកមាត់ស្បូន ពីព្រោះជំងឺទាំងនេះអាចឆក់យកអាយុជីវិតបងប្អូនប្រជាពលរដ្ឋបាន ប្រសិនបើមិនបានដឹង នឹងព្យាបាលមិនទាន់ពេលវេលា។
‎   លោកស្រី ស៊ូ ផារិន អនុប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ធំ បានលើកឡើងថា តាមរយៈគម្រោងលើកកម្ពស់សុខភាពនិងហិរញ្ញវត្ថុ សម្រាប់ស្ត្រីនៅកម្ពុជា បានបង្ហាញពីភាពជាដៃគូសំខាន់ រវាងរាជរដ្ឋាភិបាលនិងវិស័យឯកជន និងបញ្ជាក់ច្បាស់ពីកិច្ចសហប្រតិបត្តិការរវាងក្រសួងកិច្ចការនារី និងក្រុមហ៊ុនធានារ៉ប់អាយុជីវិត AIA ក្នុងការចូលរួមចំណែក លើកកម្ពស់សមភាពយេនឌ័រ និងសិទ្ធិស្ត្រី នៅក្នុងវិស័យសុខភាព។ ជាពិសេស ការប្រយុទ្ធប្រឆាំង នឹងជំងឺមិនឆ្លងដែលបច្ចុប្បន្ននេះ ជំងឺមិនឆ្លង កំពុងតែផ្ដល់ ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព និងជីវភាពរស់នៅរបស់ប្រជាជន នៅលើពិភពលោក និងនៅក្នុងប្រទេសកម្ពុជាជាពិសេស ស្ត្រីនិងក្មេងស្រី។ យុទ្ធនាការនេះផងដែរ និងផ្ដល់ផលប្រយោជន៍ ដល់ប្រជាជនគោលដៅ និងបានចូលរួមកាត់បន្ថយ អត្រាស្លាប់ របស់ប្រជាជនដោយសារជំងឺមិនឆ្លង ។ ពីព្រោះថា 80% នៃជំងឺមិនឆ្លង គឺអាចការពារបានបើសិនជាមានការអន្តរាគមន៍ដែលមានប្រសិទ្ធភាពខ្ពស់ និងព្យាបាលឲ្យទាន់ពេលវេលា សូម្បីតែអ្នកជំងឺដែលមានជំងឺមិនឆ្លងរួចទៅហើយនោះ ក៏អាចរក្សាសុខភាពឲបានល្អ ជាធម្មតា ជាមួយនឹងសមាជិកគ្រួសារ និងសង្គម តាមរយៈ ការគ្រប់គ្រងខ្លួនឯង ដោយកាត់បន្ថយនូវការប្រើប្រាស់គ្រឿងស្រវឹង ថ្នាំជក់ ការប្រើប្រាស់អំបិលច្រើន និងជាតិខ្លាញ់ក្នុងអាហារច្រើននិងការធ្វើលំហាត់ប្រាណជាប្រចាំនិងទៀងទាត់ជាដើម។
‎ហើយជំងឺមហារីកមាត់ស្បូន មានថ្នាំសម្រាប់ចាក់ការពារ ដូច្នេះសូមឲ្យអាណាព្យាបាលយកកូនស្រីដែលមានអាយុចាប់ពី៩ឆ្នាំ ដល់១៣ឆ្នាំ ទៅចាក់ថ្នាំការពារជំងឺមហារីកមាត់ស្បូន ដើម្បីបង្ការនូវជំងឺនេះ។
ក្នុងនោះផងដែរលោកស្រីអនុប្រធានមន្ទីរ ក៏បានលើកឡើងពីអាហារូបត្ថម្ភ អាហារ៣ក្រុម ឱកាសមាស១០០០ថ្ងៃរបស់ទារក និងបញ្ហាការកើតស្លាប់ នឹងស្លាប់កើតរបស់ទារកក្នុងឆ្នាំ២០២៥មានការកើនឡើង ដូច្នេះដើម្បីកាត់បន្ថយអត្រាស្លាប់កើតនិងកើតស្លាប់របស់ទារក លោកស្រីអនុប្រធានមន្ទីរក៏បានជំរុញឲ្យស្រ្តីដែលមានផ្ទៃពោះទាំងអស់ទៅពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់តាមការណាត់ជួបរបស់គ្រូពេទ្យនិងលើកទឹកចិត្តឲ្យស្រ្តីគ្រប់រូបថែទាំសុខភាព មានអនាម័យល្អ។
‎   ជាចុងក្រោយ លោកស្រីអនុប្រធានមន្ទីរកិច្ចការនារី សង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីបញ្ចប់យុទ្ធនាការនេះ ពេលដែលបងប្អូនត្រឡប់ទៅផ្ទះវិញ ហ្នឹងយកចំណេះដឹងទាំងនេះទៅអនុវត្ត នៅក្នុងមូលដ្ឋានរបស់ខ្លួន និងចែករំលែកបន្ត ក្នុងគោលបំណងដើម្បីឲ្យ បងប្អូនដែលជាស្ត្រីនិងក្មេងស្រី មានសមត្ថភាពចេះពិនិត្យស្ទាបរកជំងឺមហារីកសុដន់ ដោយខ្លួនឯង  ហើយទទួលបានការព្យាបាលទាន់ពេលវេលា កាត់បន្ថយអត្រានៃការស្លាប់ដោយសារជំងឺមិនឆ្លង ។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV