Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ ប្រគល់សម្ភារៈបច្ចេកទេស ជូនមន្ត្រីជំនាញ ផលិតព័ត៌មាន

ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ ប្រគល់សម្ភារៈបច្ចេកទេស ជូនមន្ត្រីជំនាញ ផលិតព័ត៌មាន

កំពង់ធំ៖ នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ បានប្រគល់សម្ភារៈបច្ចេកទេស រួមមានកុំព្យូទ័រយួរដៃមួយគ្រឿង និងកាមេរ៉ាវីដេអូមួយគ្រឿង ជូនមន្ត្រីជំនាញ ដើម្បីយកទៅប្រើប្រាស់ក្នុងការបំពេញការងារ ផលិតព័ត៌មាននៅមូលដ្ឋាន។

សម្ភារៈទាំងនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានប្រគល់ជូនមន្ទីរព័ត៌មានខេត្តកំពង់ធំថ្មីៗនេះ ក្នុងគោលបំណង ចូលរួមពង្រឹងសមត្ថភាព និងលទ្ធភាពការងាររបស់មន្ត្រីជំនាញ ក្នុងការប្រមូលព័ត៌មាន ផលិត និងផ្សព្វផ្សាយព័ត៌មានជូនសាធារណជនឱ្យបានទាន់ពេលវេលា។

ក្នុងឱកាសប្រគល់សម្ភារៈ លោកស្រីប្រធានមន្ទីរ បានផ្តាំផ្ញើដល់មន្ត្រីជំនាញឱ្យយកចិត្តទុកដាក់ថែរក្សា និងប្រើប្រាស់សម្ភារៈទាំងនេះឱ្យបានត្រឹមត្រូវ មាន ប្រសិទ្ធភាព និងប្រើប្រាស់សម្រាប់បម្រើការងារផលិតព័ត៌មានជាប្រយោជន៍ដល់ស្ថាប័ន និងសាធារណជន។

លោកស្រី ង៉ែត ណារីន ក៏បានសម្តែងនូវការគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំក្រសួងព័ត៌មាន ជាពិសេសឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានយកចិត្តទុកដាក់ និងគាំទ្រដល់ការងាររបស់មន្ទីរព័ត៌មានខេត្តកំពង់ធំ តាមរយៈការផ្តល់សម្ភារៈបច្ចេកទេសដែលឆ្លើយតបទៅនឹងតម្រូវការចាំបាច់ប្រើប្រាស់ជាក់ស្តែងរបស់មន្ត្រីជំនាញ ដែលកំពុងខិតខំ បម្រើវិស័យព័ត៌មានក្នុងខេត្តកំពង់ធំ។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV