Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តម នួន ផារ័ត្ន បានជំរុញដល់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក ខិតខំពង្រឹងការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិឱ្យមានប្រសិទ្ធិភាព

ឯកឧត្តម នួន ផារ័ត្ន បានជំរុញដល់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក ខិតខំពង្រឹងការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិឱ្យមានប្រសិទ្ធិភាព

(កំពង់ធំ) ៖ ឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានជំរុញដល់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក ខិតខំពង្រឹងការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិឱ្យមានប្រសិទ្ធិភាព ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ប្រសាសន៍នេះត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ នារសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំប្រាសាទតោ សាលាខេត្តកំពង់ធំ ។

ឯកឧត្តម នួន ផារ័ត្ន បានកោតសរសើរដល់កងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុកដែលបានខិតខំទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិមានការថយចុះ នឹងបន្តពង្រឹងទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិឱ្យបានល្អប្រសើរថែមទៀត។ ហើយចំពោះដីរដ្ឋដែលទទួលរងការរំលោភទន្ទ្រានពីជនខិលខូច រដ្ឋបាលខេត្តធ្វើការត្រួតពិនិត្យ នឹងធ្វើការដកហូតចុះបញ្ជីទុកជាដីរបស់រដ្ឋ ព្រមទាំងស្វែងរកជនល្មើសមកផ្តន្ទាទោសតាមច្បាប់ ដោយមិនមានការលើកលែងនោះឡើយ។

ឯកឧត្តម នួន ផារ័ត្ន បន្តថា ពាក់ព័ន្ធនឹងដីវាលក្រោម ដីតំបន់៣ និងដីវាលលើ នៅតែបន្តដាក់កម្លាំងបញ្ជាការស្រាលនៅប្រចាំបញ្ជា ដើម្បីការពារមិនឱ្យមានការរំលោភបំពានជាដាច់ខាត យើងត្រូវរួមគ្នាការពារតំបន់អភិរក្សធនធានធម្មជាតិទាំងអស់គ្នា។ ក្រៅពីការទប់ស្កាត់បទល្មើសធនធានធម្មជាតិ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក ផ្តល់សេវាសាធារណៈ (ការធ្វើសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ អត្តសញ្ញាណបណ្ណ) ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ព្រមទាំងបន្តថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការបង្ក្រាប និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទឱ្យមានប្រសិទ្ធិភាព ជាពិសេសពាក់ព័ន្ធ ស្គេមអនឡាញ មិនអោយមានទីតាំងក្នុងទឹកដីខេត្តកំពង់ធំជាដាច់ខាត។

ក្រៅពីការងារសន្តិសុខ ឯកឧត្តម នួន ផារ័ត្ន បានបញ្ជាក់ជូនផងដែរនាពេលខាងមុខនេះ រដ្ឋបាលខេត្តកំពង់ធំ គ្រោងនឹងរៀបចំពីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ នៅតាមបណ្តោយដងស្ទឹងសែនផងដែរ។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV