មន្ទីរកិច្ចការនារីខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០២៦ ជូនដល់មន្រ្តីមន្ទីរកិច្ចការនារីខេត្ត ក្រុមការងារយេនឌ័រតាមមន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីការិយាល័យសង្គមកិច្ច និងសុខមាលភាពសង្គមក្រុង/ស្រុកទាំង៩
(កំពង់ធំ)÷ មន្ទីរកិច្ចការនារីខេត្តកំពង់ធំ បានរៀបចំកិច្ច ប្រជុំប្រចាំឆមាសទី១ ឆ្នាំ ២០២៦ (ដោយប្រើថវិកាPB) នៅមន្ទីរកិច្ចការនារីខេត្ត ក្រោមអធិបតីភាពលោកស្រី ស៊ិន ស៊ីផាន ប្រធានមន្ទីរកិច្ចការនារីខេត្ត តំណាងដ៍ខ្ពង់ខ្ពស់លោកជំទាវ លំ គន្ធារីអភិបាលរង នៃគណៈអភិបាលខេត្ត ជាមួយថ្នាក់ដឹកនាំនិងមន្រ្តីមន្ទីរកិច្ចការនារីខេត្ត , ក្រុមការងារយេនឌ័រតាមមន្ទីរ-អង្គភាពជុំវិញខេត្ត ,មន្ត្រីការិយាល័យសង្គមកិច្ច និងសុខមាលភាពសង្គមក្រុង/ស្រុកទាំង៩ មានអ្នកចូលរួមសរុប៥០ នាក់ស្រី៤៦នាក់ នៅថ្ងៃទីទី០៧ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្តកំពង់ធំ។
កិច្ចប្រជុំនេះមានគោលបំណងដូចតទៅ÷
ដើម្បីពិនិត្យលទ្ធផលនៃការអនុវត្តការងារ និងសមាសភាពរបស់ក្រុមការងារ យេនឌ័រតាមមន្ទីរជុំវិញខេត្តក្នុងឆមាសទី១ ឆ្នាំ២០២៦ រកចំណុចល្អបញ្ហាប្រឈម ដែលជួបប្រទះនិងពិភាក្សារកដំណោះស្រាយ។ ពិនិត្យ និងប្រមូលទិន្នន័យថ្នាក់ដឹកនាំជាស្ត្រីពីថ្នាក់ខេត្តរហូតដល់ក្រុង/ស្រុក និងឃុំសង្កាត់។ បន្ទាប់ពីបើកកិច្ចប្រជុំ ក្រុមការងារយេនឌ័រតាមមន្ទីរវិស័យ និងការិយាល័យសង្គមកិច្ចនិងសុខមាលភាពក្រុង ស្រុក ទាំង៩ បានរាយការណ៍ពីសកម្មភាពការងារ ដែលបានអនុវត្តរយៈពេល១ឆមាសកន្លងមក និងបញ្ហាប្រឈមដែលមាននៅតាមមន្ទីរ-អង្គភាពនិងក្រុង/ស្រុក មកពិភាក្សានិងដោះស្រាយរួមគ្នា។
ក្នុងនោះដែរលោកស្រីបានលើកទឹកចិត្តឱ្យជនបង្គោលយេមឌ័រជួយផ្សព្វផ្សាយបញ្ជ្រាបទៅតាមកម្មវិធីរបស់មន្ទីរអង្គភាពដែលមានអង្គការដៃគូឬកម្មវិធីផ្សេងៗជួយជំរុញឲ្យស្ត្រីដែលមានផ្ទៃពោះទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់តាមការណាត់របស់គ្រូពេទ្យដើម្បីកាត់បន្ថយអត្រាស្លាប់កើតនិងកើតស្លាប់របស់ទារក,លើកទឹកចិត្តដល់ស្ត្រីយកចិត្តទុកដាក់ថែទាំសុខភាពពាក់ព័ន្ធនឹងបញ្ហាជំងឺមហារីកសុដន់និងមហារីកស្បូនដែលកំពុងតែកើតមាននិងករណីមានអំពើហិង្សាក្នុងគ្រួសារយើងមានមេធាវីសម្រាប់ជួយជនរងគ្រោះដោយមិនគិតថ្លៃសម្រាប់អ្នកក្រីក្រងមិនមានថវិកាជួលមេធាវីហើយលើកទឹកចិត្តឱ្យអាណាព្យាបាលជំរុញកូនស្រីឱ្យរៀនបានខ្ពង់ខ្ពស់ដូចកូនប្រុសនិងលើកទឹកចិត្តឲ្យជនបង្គោលជួយគាំទ្រដល់ស្ត្រីវ័យក្មេងដែលជាទំពាំងស្នងឬស្សីសម្រាប់បន្តវេន។
បន្ទាប់មកលោកស្រី ហៀវ ចាន់រី អនុប្រធានមន្ទីរ បានពិនិត្យទិន្នន័យថ្នាក់ដឹកនាំជាស្ត្រី ចាប់ពីថ្នាក់ដឹកនាំខេត្ត/ក្រុង/ស្រុក/ឃុំសង្កាត់និងតាមមន្ទីរវិស័យ ។
ក្នុងនោះអំពីបញ្ហាប្រឈមនិងសំណូមពរមានដូចខាងក្រោម÷ ១.មន្រ្តីជានារីមួយចំនួន មិនទាន់មានការជឿជាក់លើខ្លួនឯង។ ២.មន្ត្រីមួយចំនួនខ្វះការលើកទឹកចិត្តពីបុរស អោយបានពេញលេញ។ ៣.ខ្វះថវិកាសម្រាប់អនុវត្តសកមកមភាព។ ៤.ថ្នាក់ដឹកនាំជាស្ត្រី ក្នុងការធ្វើសេចក្តីសម្រេច នៅមានចំនួនតិច (អនុប្រធានមន្ទីរ ,ប្រធានការិយាល័យ អនុប្រធានការិយាល័យ )។ ៥.ស្ត្រីមួយចំនួន ចំណេះដឹង និងជំនាញ នៅមានកម្រិត។៦.នៅខ្វះភាពក្លាហាន។
សំណូមពរ÷១.សូមឱ្យមានវគ្គបណ្តុះបណ្តាល ភាពជាអ្នកដឹកនាំ ,សមភាព សមធ៍មយេនឌ័រ ដើម្បីពង្រឹងដល់ក្រុមការងារយេនឌ័របន្ថែមទៀត។ ២.សូមឱ្យមានទស្សន:កិច្ចសិក្សានៅក្រៅខេត្តដើម្បីផ្លាស់ប្តូរបទពិសោធន៍ការងារ។ ៣.សូមឱ្យមានអនុប្រធានមន្ទីរជាស្ត្រីអោយបានគ្រប់មន្ទីរ ។
នៅចុងបញ្ចប់នៃកិច្ចប្រជុំលោកស្រីប្រធានអង្គប្រជុំ បានមានមតិផ្តាំផ្ញើរដល់សមាជិកអង្គប្រជុំ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនេះទៅសូមលោក លោកស្រីជួយជម្រាបទៅ លោក លោកស្រី ប្រធានមន្ទីរអោយជួយពិនិត្យនិងកែសម្រួលលើក្រុមការងារបញ្រ្ជាបយេនឌ័រឡើងវិញ ព្រោះវាមានសារៈសំខាន់ណាស់ សម្រាប់ការងារបញ្ជ្រាបយេនឌ័រ និងលើកទឹកចិត្តឱ្យជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋគាំទ្រនិងប្រើប្រាស់ផលិតផលខ្មែរហើយពលិកាផលិតផលសៀម និងជួយជំរុញដល់ណាព្យាបាលដែលមានកូនគ្រប់អាយុទៅចុះឈ្មោះបោះឆ្នោតនៅពេលខាងមុខក្នុងឆ្នាំ២០២៧ បោះឆ្នោតជ្រើសរើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងឆ្នាំ២០២៨ បោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ។ អត្ថបទ មន្ទីរកិច្ចការនារីខេត្តកំពង់ធំ









![]()
