Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលស្រុកស្ទោង អំពាវនាវឱ្យពលរដ្ឋចូលរួមសម្បទានដីបើកផ្លូវថ្មី ខណៈប្រជាពលរដ្ឋសម្តែងការសាទរយ៉ាងក្រៃលែង

អភិបាលស្រុកស្ទោង អំពាវនាវឱ្យពលរដ្ឋចូលរួមសម្បទានដីបើកផ្លូវថ្មី ខណៈប្រជាពលរដ្ឋសម្តែងការសាទរយ៉ាងក្រៃលែង

(កំពង់ធំ)៖ អភិបាលស្រុកស្ទោង អំពាវនាវឱ្យពលរដ្ឋចូលរួមសម្បទានដីបើកផ្លូវថ្មី ខណៈប្រជាពលរដ្ឋសម្តែងការសាទរយ៉ាងក្រៃលែង

លោក សាយ គឹមឡម បានធ្វើការអំពាវនេះក្នុងឱកាស ចុះជួបសំណេះសំណាល និងបើកពង្រីកស្ថាបនាផ្លូវថ្មីជាច្រើនខ្សែនៅក្នុងឃុំទ្រា ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែងាយស្រួល សុវត្ថិភាព និងរហ័សជាងមុន ស្ថិតនៅក្នុងភូមិលាបទង ទ្រា តាចរ និងភូមច្រាំងស  នៅឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦។

លោកបានសង្កត់ធ្ងន់ថា ការចូលរួម លះបង់ សហការ ចូលរួមសម្បទានដីធ្លី ឬផលដំណាំ ព្រមទាំងផលប៉ះពាល់ផ្សេងរបស់បងប្អូនប្រជាពលរដ្ឋនៅថ្ងៃនេះ គឺជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការអភិវឌ្ឍស្រុកភូមិរបស់យើង គឺយើងបានផ្លូវធំទូលាយ ល្អស្អាត និងរឹងមាំ ហើយត្រូវតែមានការចូលរួមថែរក្សាពីយើងទាំងអស់គ្នា ជាពិសេសពុកម៉ែបងប្អូនដែលនៅជាប់នឹងផ្លូវថ្មីនេះ។

លោកបានលើកទឹកចិត្តបន្ថែមថា ដើម្បីជាគុណតម្លៃ និងគុណប្រយោជន៍តកូនតចៅ សូមពុកម៉ែបងប្អូនចូលរួម រៀបចំ និងការពារប្រព័ន្ធរំដោះទឹក លូបង្ហូរទឹក ឱ្យបានល្អប្រសើរ ចៀសវាងការដក់ទឹកលើផ្ទៃផ្លូវ ដែលជាមូលហេតុចម្បងធ្វើឱ្យផ្លូវឆាប់ខូច មិនត្រូវសាងសង់សំណង់ ឬដាក់តាំងលក់ដូររំលោភលើដីចំណីផ្លូវសាធារណៈនោះឡើយ ដើម្បីរក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍ និងគោរពច្បាប់ភូមិបាលឱ្យបានល្អប្រសើរ ដើម្បីបង្ការទំនាស់ដីធ្លី និងងាយស្រួលដល់រដ្ឋបាលស្រុក និងក្រុមការងារចុះមូលដ្ឋានឃុំទ្រាដែលដឹកនាំផ្ទាល់ដោយលោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម ក្នុងការអភិវឌ្ឍមូលដ្ឋាន តម្រូវការនិងសំណូមពរដោយទទូច និងជាក់ស្ដែងបំផុតរបស់ពលរដ្ឋ។

ទន្ទឹមនឹងនេះ លោកបានណែនាំដល់អាជ្ញាធរឃុំទ្រា ត្រូវពិនិត្យលទ្ធភាពជាក់ស្ដែងក្នុងការប្រើប្រាស់ថវិកាមូលនិធិឃុំឆ្នាំ ២០២៦ និងឆ្នាំ២០២៧ ព្រមទាំងលើកគម្រោងអភិវឌ្ឍដល់ក្រុមការងារចុះមូលដ្ឋានឃុំទ្រា ដើម្បីបានធ្វើផ្លូវនេះឱ្យបានទាន់ពេលវេលា ។

លើសពីនេះ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរស្រុកស្ទោង ដែលតែងតែយកចិត្តទុកដាក់លើសុខទុក្ខ និងការរស់នៅរបស់ពលរដ្ឋ ហើយពួកគាត់បានប្តេជ្ញាចិត្តយ៉ាងមុតមាំថា និងចូលរួមសហការជាមួយអាជ្ញាធរគ្រប់បែបយ៉ាង ដើម្បីឱ្យគម្រោងផ្លូវថ្មីនេះលេចចេញជារូបរាងឡើងក្នុងពេលឆាប់ៗខាងមុខនេះ៕

សូមបញ្ជាក់ថា ការចុះពិនិត្យស្ថានភាពជាក់ស្ដែងក្នុងការបើកផ្លូវចាស់ នឹងពង្រីកផ្លូវ នៅក្នុងឱកាសនេះមានចំនួន៧ខ្សែ ដែលមានប្រវែងសរុបជាង២គីឡូម៉ែត្រ ដែលស្ថិតនៅក្នុងភូមិលាបទង ទ្រា តាចរ និងភូមច្រាំងស  នៅឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។ អត្ថបទ រដ្ឋបាលស្រុកស្ទោង

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV