Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

‎លោក គង់ សំអាត ជំរុញឱ្យមន្ត្រីក្រោមឱវាទបំពេញការងារដោយមានឆន្ទៈ គោរពពេលវេលា អនុវត្តវិន័យការងារឱ្យបានត្រឹមត្រូវ ធ្វើយ៉ាងណាកុំធ្វើមន្ត្រីមានមុខតែពេលប្រជុំ ឬមន្ត្រីជើងដប់

‎លោក គង់ សំអាត ជំរុញឱ្យមន្ត្រីក្រោមឱវាទបំពេញការងារដោយមានឆន្ទៈ គោរពពេលវេលា អនុវត្តវិន័យការងារឱ្យបានត្រឹមត្រូវ ធ្វើយ៉ាងណាកុំធ្វើមន្ត្រីមានមុខតែពេលប្រជុំ ឬមន្ត្រីជើងដប់

(កំពង់ធំ)÷ ‎លោក គង់ សំអាត ជំរុញឱ្យមន្ត្រីក្រោមឱវាទបំពេញការងារដោយមានឆន្ទៈ គោរពពេលវេលា អនុវត្តវិន័យការងារឱ្យបានត្រឹមត្រូវ ធ្វើយ៉ាងណាកុំធ្វើមន្ត្រីមានមុខតែពេលប្រជុំ ឬមន្ត្រីជើងដប់
‎    
លោកគង់ សំអាត អភិបាលនៃគណៈអភិបាលស្រុកប្រាសាទបល្ល័ង្កបានមានប្រសាសន៍ ក្នុងកិច្ចប្រជុំប្រចាំខែ ជាមួយមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធនៃរដ្ឋបាលស្រុករសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ ២០២៦។

‎  លោកអភិបាលស្រុក ជំរុញដល់មន្ត្រីក្រោមឱវាទ ត្រូវការបំពេញការងាររបស់ផ្នែកនីមួយៗ គឺប្រព្រឹត្តទៅស្របតាមរចនាសម្ព័ន្ធដែលច្បាប់ និងក្រសួងមហាផ្ទៃ បានកំណត់ទៅតាមលំដាប់ឋានានុក្រម ជាពិសេសអង្គភាពច្រកចេញចូលតែមួយ សំដៅធ្វើយ៉ាងណាក្នុងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព លឿនរហ័ស ទាន់ចិត្ត និងមានការទទួលខុសត្រូវខ្ពស់ លើកិច្ចការងាររបស់ខ្លួន ដែលបានអនុវត្តជាប្រចាំ ធ្វើយ៉ាងណាសំដៅគោរពពេលវេលា គោរពវិន័យការងារមិនត្រូវធ្វើជាមន្ត្រីដែលមានមុខតែពេលប្រជុំ ឬក៏មន្ត្រីជើងដប់។

‎ជាមួយគ្នានោះលោកអភិបាលស្រុក ក៏បានធ្វើការណែនាំ-ផ្តាំផ្ញើ នូវកិច្ចការសំខាន់ៗមួយចំនួនដល់មន្ត្រីក្រមឱវាទក្នុងរចនាសម្ព័ន្ធនៃរដ្ឋបាលសាលាស្រុកប្រាសាទបល្ល័ង្ក ដែលនឹងត្រូវបន្តយកចិត្តទុកដាក់អនុវត្តឱ្យបានល្អ ខ្ជាប់ខ្ជួន ម៉ឺងម៉ាត់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ខិតខំបំពេញតួនាទី-ភារកិច្ចក្នុងការអនុវត្តការងារប្រចាំថ្ងៃ។

ក្នុងនោះលោកអភិបាលបានសង្កត់ធ្ងន់ដល់មន្ត្រីទាំងអស់ត្រូវតែមានសាមគ្គីភាពផ្ទៃក្នុង សហការក្នុងការអនុវត្តការងារជាមួយអង្គភាពស្ថាប័នពាក់ព័ន្ធដើម្បីទទួលបានលទ្ធផលល្អ និងការអភិវឌ្ឍនៅតាមមូលដ្ឋានអោយស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញក្នុងអាណត្តិទី៧នេះ និងត្រូវអនុវត្តលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាឱ្យបានម៉ឺងម៉ាត់ ដើម្បីទទួលបានជោគជ័យ, ត្រូវបន្តខិតខំយកចិត្តទុកដាក់ក្នុងការដឹកនាំ ចាត់ចែងអនុវត្តការងារជាប្រចាំ និងជំរុញការផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយគណនេយ្យភាព តម្លាភាព និងភាពរហ័សរហួន ជាពិសេស បន្តខិតខំអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាលទាំង៧ចំណុច។ អត្ថបទរដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV