Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលស្រុកតាំងគោក ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងផ្សព្វផ្សាយវិធានការទប់ស្កាត់បទល្មើសនេសាទ នៅភូមិគោកត្របែក

អភិបាលស្រុកតាំងគោក ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងផ្សព្វផ្សាយវិធានការទប់ស្កាត់បទល្មើសនេសាទ នៅភូមិគោកត្របែក

(កំពង់ធំ)៖ ដើម្បីពង្រឹងទំនាក់ទំនងរវាងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់ការចូលរួមអភិរក្សធនធានជលផល លោក ហាក់ ម៉ុងហួត អភិបាល នៃគណៈអភិបាលស្រុកតាំងគោក រួមជាមួយសហការី និងមន្ត្រីជំនាញ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងស្តាប់សំណើ សំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ នៅភូមិគោកត្របែក ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោក ហាក់ ម៉ុងហួត បាននាំយកការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដោយបញ្ជាក់ថា ថ្នាក់ដឹកនាំតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តដោះស្រាយបញ្ហា និងបំពេញតម្រូវការជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

លោកអភិបាលស្រុក ក៏បានបើកឱកាសឱ្យប្រជាពលរដ្ឋលើកឡើងដោយផ្ទាល់នូវបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងជីវភាពរស់នៅ ការងារបង្កបង្កើនផល ក៏ដូចជាបញ្ហាអត្រានុកូលដ្ឋាន និងអត្តសញ្ញាណបណ្ណ ខណៈសំណើ និងសំណូមពរទាំងអស់ ត្រូវបានកត់ត្រាទុក ដើម្បីពិនិត្យ និងសម្របសម្រួលរកដំណោះស្រាយឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព។

ជាមួយគ្នានេះ មន្ត្រីជំនាញក៏បានធ្វើការផ្សព្វផ្សាយ និងពន្យល់ជូនប្រជាពលរដ្ឋអំពីវិធានការទប់ស្កាត់បទល្មើសនេសាទ ដោយផ្តោតលើការអប់រំឱ្យបញ្ឈប់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ និងបំផ្លិចបំផ្លាញធនធានជលផល ដូចជាឧបករណ៍ឆក់ត្រី មុងក្រឡាញឹក និងឧបករណ៍ខុសច្បាប់ផ្សេងៗទៀត ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ធនធានធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ី។

លោកអភិបាលស្រុក ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ បន្តចូលរួមសហការ ជាមួយអាជ្ញាធរមានសមត្ថកិច្ច តាមរយៈការផ្តល់ព័ត៌មាន និងរាយការណ៍អំពីសកម្មភាពបទល្មើសនេសាទ ដែលកើតមានក្នុងមូលដ្ឋាន ដើម្បីរួមគ្នាការពារ និងអភិរក្សធនធានជលផលឱ្យបានគង់វង្ស សម្រាប់ជាប្រយោជន៍ដល់សហគមន៍ និងកូនចៅជំនាន់ក្រោយ។

បន្ទាប់ពីបញ្ចប់កម្មវិធីជួបសំណេះសំណាល លោក ហាក់ ម៉ុងហួត និងក្រុមការងារ បានអញ្ជើញចុះពិនិត្យស្ថានភាពការងារបង្កបង្កើនផល និងដំណាំរួមផ្សំរបស់ប្រជាកសិករនៅក្នុងមូលដ្ឋាន ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង និងផ្តល់ការណែនាំបន្ថែម ក្នុងគោលបំណងជំរុញការផលិតកសិកម្ម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង៕

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV