Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តម អ៊ុង វុទ្ធី អញ្ជើញចុះសម្របសម្រួលបែងចែកទឹកពីអាងទឹក «៣០កញ្ញា» ដើម្បីសង្គ្រោះស្រែស្រូវប្រជាកសិករ

ឯកឧត្តម អ៊ុង វុទ្ធី អញ្ជើញចុះសម្របសម្រួលបែងចែកទឹកពីអាងទឹក «៣០កញ្ញា» ដើម្បីសង្គ្រោះស្រែស្រូវប្រជាកសិករ

(កំពង់ធំ)៖ ឯកឧត្តម អ៊ុង វុទ្ធី អភិបាលរងខេត្តកំពង់ធំ បានអញ្ជើញដឹកនាំក្រុមការងារចុះសម្របសម្រួល និងគ្រប់គ្រងការបែងចែកទឹកសង្គ្រោះស្រែស្រូវរបស់ប្រជាកសិករ ដែលកំពុងរងការគំរាមកំហែងដោយសារកង្វះខាតទឹក ពីអាងទឹក «៣០កញ្ញា» នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦។

ការចុះពិនិត្យផ្ទាល់ដល់ទីតាំងនេះ ធ្វើឡើងក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមចំពោះមុខ និងធានាថាប្រភពទឹកដែលមានស្រាប់ ត្រូវបានដឹកនាំទៅសង្គ្រោះដំណាំស្រូវរបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា។

នៅក្នុងឱកាសនោះផងដែរឯកឧត្តម អ៊ុង វុទ្ធី បានមានប្រសាសន៍សម្តែងនូវការយោគយល់ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការអត់ធ្មត់ខ្ពស់ ដោយសារបច្ចុប្បន្ន ស្ថានភាពអាកាសធាតុកំពុងរងគ្រោះដោយបាតុភូតរាំងស្ងួត ដែលធ្វើឱ្យបរិមាណទឹកមានកម្រិត។ ឯកឧត្តមបានណែនាំដល់អាជ្ញាធរមូលដ្ឋាន ភូមិ-ឃុំ-ស្រុក ត្រូវសហការគ្នាឱ្យបានស្អិតរមួតជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ។ ត្រូវគ្រប់គ្រង និងបែងចែកទឹកពីអាង «៣០កញ្ញា» នេះ ឱ្យបានត្រឹមត្រូវ មានតម្លាភាព និងកំណត់មុខសញ្ញាអាទិភាពបំផុត ដើម្បីធានាថាស្រែស្រូវដែលកំពុងខ្វះទឹកខ្លាំង ទទួលបានទឹកសង្គ្រោះជាចម្បង។

លើសពីនេះក្នុងនាមអាជ្ញាធរខេត្តកំពង់ធំឯកឧត្តមបានអំពាវនាបន្ថែមទៀតដល់ប្រជាកសិករត្រូវធ្វើការប្រើប្រាស់ទឹកដោយការប្រុងប្រយ័ត្ន និងសន្សំសំចៃខ្ពស់បំផុត ព្រោះស្ថានភាពអាកាសធាតុនិងបាតុភូតធម្មជាតិហាក់មិនសូវអំណោយផលល្អនៅឡើយ។

ក្នុងឱកាសដល់នេះនេះដែរប្រជាពលរដ្ឋ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ឯកឧត្តមនួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងសហការីព្រមទាំងអាជ្ញាធរស្រុកកំពង់ស្វាយ និងអាជ្ញាធរស្រុកស្ទោង ដែលបានសហការយកចិត្តទុកដាក់ក្នុងការចុះជួយសម្របសម្រួលបែងចែកទឹកសម្រាប់សង្គ្រោះស្រែស្រូវរបស់ពួកគាត់នៅក្នុងឱកាសនេះ។ អត្ថបទ រដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV