Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុ ថ្មី​ទៀត​ ដែលជីករុករកបាននៅក្នុងរដូវប្រាំងឆ្នាំ ២០២៥-២០២៦ ទៅកាន់ប្រទេសកំណើតវិញ

ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុ ថ្មី​ទៀត​ ដែលជីករុករកបាននៅក្នុងរដូវប្រាំងឆ្នាំ ២០២៥-២០២៦ ទៅកាន់ប្រទេសកំណើតវិញ

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៦ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានប្រារព្ធពិធីមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា  ដែលកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមសហការជាមួយកម្លាំងក្រុមបច្ចេកទេស ជីករុករកអដ្ឋិធាតុ K៧២ របស់ទីក្រុងដុងណាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជីករុករកបាននៅក្នុងរដូវប្រាំងឆ្នាំ ២០២៥-២០២៦ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដែល​ពិធី​នេះ​ ប្រព្រឹត្ត​ទៅ​ស្ថិត​ក្រោម​អធិបតីភាព​ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ និង​លោក​វរសេនីយ៍ទោ​ ង្វៀន ​វ៉ាន់​ឡុង​ តំណាងគណៈកម្មការឯកទេសជីក​រុករក​អដ្ឋិធាតុ​ទី​ក្រុង​ដុង​ណាយ​ នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម​ ។

លោកវរសេនីយ៍ទោ ង្វៀន វ៉ាន់ឡុង បានឡើងរាយការណ៍អំពីលទ្ធផលសហការជីករុករកបានអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម​នៅក្នុងរដូវប្រាំងដំណាក់កាលទី ២៥ ឆ្នាំ២០២៥-២០២៦នេះ បានចំនួន ១៩ អដ្ឋិធាតុ ដែលត្រូវធ្វើមាតុភូមិនិវត្តន៍នៅពេលនេះ ។ ព្រមជាមួយនេះ ក៏បានបញ្ជាក់ជូនផងដែរ អំពីការលំបាក ការងាយស្រួល និងបញ្ហាប្រឈមមួយចំនួនក្នុងការស្រាវជ្រាវជីករុករកអដ្ឋិធាតុនាពេលកន្លងទៅ ដោយភូមិសាស្ត្រមានការប្រែប្រួល ហើយសាក្សីមួយចំនួនត្រូវបានទទួលមរណភាព និងមួយចំនួនទៀតវង្វេងទីតាំងដែលបានធ្លាប់ស្គាល់  ។ នៅក្នុងឱកាសនេះផងដែរ លោកវរសេនីយ៍ទោ ង្វៀន វ៉ាន់ឡុង បានសូមគោរពថ្លែងអំណរគុណដ៍ជ្រាលជ្រៅជាទីបំផុត ចំពោះអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធទាំងបី និងប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ​ ដែលបានបង្កលក្ខណៈងាយស្រួល ដោយបានរួមសហការក្នុងការជីករុករកនិងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមទៅកាន់មាតុប្រទេសវិញ នៅពេលកន្លងទៅ ក៏ដូចជានៅពេលនេះបានយ៉ាងល្អប្រសេីរ​ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការឯកទេសជីករុករកអដ្ឋិធាតុ ខេត្តកំពង់ធំ បានគូសបញ្ជាក់ថា ដោយអនុវត្តតាមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា​ និង​វៀតណាម​ ស្ដីពីការងារមនុស្សធម៌ក្នុងការសហការស្រាវជ្រាវជីក គាស់ លើកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា ដើម្បីធ្វើមាតុភូមិនិវត្តន៍វិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញ ។ ខេត្តកំពង់ធំបានដំណើរការអនុវត្តចាប់តាំងពីឆ្នាំ ២០០៣ រហូតមកដល់ឆ្នាំ ២០២៦នេះ មានរយៈពេលជិត ២៣ ឆ្នាំមកហើយ ។ ហើយអដ្ឋិធាតុដែលសហការជីករុករកបាន នឹងធ្វើបានមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសកំណើតវិញបានចំនួន ១,១៩៧ អដ្ឋិធាតុរួចហើយ គិតទាំងចំនួន១៩ អដ្ឋិធាតុ ដែលកំពុងរៀបចំពិធីមាតុភូមិនិវត្តន៍នៅថ្ងៃនេះ ផងដែរ ។

នៅក្នុងឱកាសនេះផងដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានថ្លែងអំណរគុណចំពោះកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានរួមសហការជាមួយកងកម្លាំងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដឹកនាំដោយសម្ដេចធម្មពោធិសាល ជា ស៊ីម សម្ដេចមហាពញាចក្រី ហេង សំរិន និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត រំដោះអាយុជីវិតប្រជាជនកម្ពុជាឲ្យរួចផុតពីរបបវាលពិឃាដអស់រយៈពេល ៣ ឆ្នាំ ៨ ខែ និង២០ ថ្ងៃ នៅថ្ងៃទី ៧ មករា ឆ្នាំ១៩៧៩  និងបានសូមជូនពរឲ្យចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរ ស្ថិតស្ថិរចីរកាល ។អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV