មន្ត្រីជំនាញ ចុះពិនិត្យវាយតម្លៃលើពាក្យស្នើសុំបង្កើតកសិដ្ឋានបង្កាត់ពូជសត្វ ចិញ្ចឹមសត្វ និងកសិដ្ឋានដែលត្រូវស្នើបង្កើតថ្មី សុំបន្តសុពលភាពកសិដ្ឋានចិញ្ចឹមសត្វ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ
(កំពង់ធំ)÷ លោកចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខប្រមាញ់និងនេសាទខេត្តកំពង់ធំ បានសហការជាមួយនិងក្រុមការងារមកពីនាយកដ្ឋាន ផលិតកម្មសត្វនៃអគ្គនាយកដ្ឋាន សុខភាពសត្វនិងផលិតកម្មសត្វ ដើម្បីពិនិត្យនិងវាយតម្លៃលើការស្នើសុំបង្កើតកសិដ្ឋានបង្កាត់ពូជសត្វនិងចិញ្ចឹមសត្វនិងការស្នើរសុំបន្តសុពលភាពកសិដ្ឋានចិញ្ចឹមសត្វដែលត្រូវអស់សុពលភាពនាពេលខាងមុខនេះដើម្បីអោយស្របទៅនិងច្បាប់ស្តីពីសុខភាពសត្វនិងផលិតកម្មសត្វ ហើយក៍បានឆ្លៀតចុះពិនិត្យមើលពិសង្វាក់ផលិតកម្មសត្វ(សត្វទា)ដែលស្ថិតនៅភូមិជ័យមង្គល ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥។
ក្នុងឱកាសនេះលោក ចាន់ បញ្ញាវ័ន្ត បានបញ្ជាក់ថា ចំនួនកសិដ្ឋានសុំបង្កើតថ្មីនិងកសិដ្ឋានដែលត្រូវសុំបន្តសុពលភាពមានចំនួនសរុប០៩កសិដ្ឋានរួមមាន÷ ១.កសិដ្ឋានសុំបង្កើតថ្នី កសិដ្ឋានចិញ្ចឹមសត្វទាខ្នាតមធ្យម របស់លោក សុខ កំសាន ចំនួន១កន្លែងស្ថិតនៅភូមិជ័យមង្គល ឃុំជ្រាប់ ស្រុកសន្ទុក។ ២.កសិដ្ឋានបង្កើតថ្មី កសិដ្ឋានចិញ្ចឹមសត្វទាខ្នាតតូច របស់លោកស្រី ឈុន សុគន្ធា ស្ថិតនៅភូមិជ័យមង្គល ឃុំជ្រាប់ ស្រុកសន្ទុក។ ៣.កសិដ្ឋានសុំបង្កើតថ្មី កសិដ្ឋានចិញ្ខឹមសត្វគោខ្នាតធំចំនួន១កន្លែង ស្ថិតនៅភូមិសង្រ្គោះ ឃុំប្រាសាទ ស្រុកសន្ទុក។ ៤.កសិដ្ឋានចិញ្ចឹៗសត្វមាន់សាច់របស់លោកផេង យ័ន្ត ខ្នាតធំ១កន្លែងស្ថិតនៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ហ(ស្នើសុំបន្តសុពលភាព)។
៥.កសិដ្ឋានចិញ្ចឹម មាន់សាច់ របស់លោកថុង ឆេងអៀក ខ្នាតធំ១កន្លែងស្ថិតនៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក(ស្នើសុំបន្តសុពលភាព)។ ៦.កសិដ្ឋានចិញ្ចឹមសត្វជ្រូកសាច់ របស់លោក ម៉ែន រស់ ខ្នាតមធ្យម១កន្លែង ស្ថិតនៅភូមក្រពើ ឃុំផ្តៀក ស្រុកប្រាសាទបល្ល័ង្ក(សុំបន្តសុពលភាព)។ ៧.កសិដ្ឋានចិញុចឹមសត្វជ្រូកសាច់ របស់លោក ថុង ឆេងអៀក ខ្នាតមធ្យម១កន្លែង ស្ថិតនៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក(សុំបន្តសុពលភាព)។ ៨.កសិដ្ឋានចិញ្ចឹមសត្វជ្រូកសាច់ របស់លោក គង់ កូយ ខ្នាតមធ្យម១កន្លែងស្ថិតនៅភូមិរូង ឃុំត្រពាំងឬស្សី ស្រុកំពង់ស្វាយ(ស្នើសុំបន្តសុពលភាព)។ ៩.កសិដ្ឋានចិញ្ចឹមសត្វជ្រូកសាច់ របស់លោក អ៊ី គឹមស៊្រុន ១កន្លែងខ្នាតមធ្យម ស្ថិតនៅភូមិចុងដា ឃុំបញ្ញាជី ស្រុកសន្ទុក។
លោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំ បានផ្តាំផ្ញើដល់ម្ចាស់កសិដ្ឋានទាំងអស់ ត្រូវតែអនុវត្តនៅច្បាប់លក្ខន្តិកៈរបស់កសិដ្ឋាននេះឱ្យបានត្រឹមត្រូវ ចៀសសវាងការចិញ្ចឹមសត្វ និងការបង្កាត់ពូជសត្វឱ្យមានគុណភាព សុវត្ថិភាព ក្នុងការទទួលទានរបស់បងប្អូនប្រជាពលរដ្ឋឱ្យមានសុខភាពល្អ។ សូមឱ្យភ្នាក់ងារសុខភាពសត្វភូមិ និងអាជ្ញាធរមូលដ្ឋានចុះផ្សព្វផ្សាយពីជំងឺផ្សេងៗ ដែលឆ្លងទៅដល់សត្វដល់ម្ចាស់កសិដ្ឋានឱ្យមានការប្រុងប្រយ័ត្ន កុំឱ្យជំងឺនោះឆ្លងទៅសត្វដែលកំពុងចិញ្ចឹមនៅក្នុងកសិដ្ឋានផងដែរ។ អត្ថបទការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមអ៊ុមញឹប។