Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោង អំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់លើបាតុភូតភ្លៀងផ្គរ និងខ្យល់កន្ត្រាក់

ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោង អំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់លើបាតុភូតភ្លៀងផ្គរ និងខ្យល់កន្ត្រាក់

(កំពង់ធំ)÷ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោ អំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់លើបាតុភូតភ្លៀងផ្គរ និងខ្យល់កន្ត្រាក់លោក សាយ គឹមឡម បានធ្វើការអំពាវនាវដូច្នេះក្នុងឱកាសដែលលោក និងសហការីព្រមទាំងព្រះមន្ត្រីសង្ឃនៃសាលាអនុគន្ធស្រុកស្ទោងខេត្តកំពង់ធំបានអញ្ជើញ និងនិមន្ត ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ថវិកា ដល់ប្រជាពលរដ្ឋចំនួន១០គ្រួសារ ដែលរងគ្រោះដោយបាតុភូតខ្យល់កន្ត្រាក់ នៅក្នុងឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦។

ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសនោះលោកបានសម្ដែងនូវសមានចិត្តចូលរួមសោកស្ដាយក្រៃលែងជាមួយម្ចាស់ផ្ទះទាំងអស់ដែលបានរងគ្រោះដោយបាតុភូតខ្យល់កន្ត្រាក់ មិនអាចកាត់ថ្លៃបាន និងបានពាំនាំកាផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងលោកជំទាវ តែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ សុខទុក្ខសុខុមារភាពជីវភាពរស់នៅប្រចាំថ្ងៃរបស់ពុកម៉ែបងប្អូន ជាពិសេសការឧបត្ថម្ភគាំទ្រនិងចុះសួរសុខទុក្ខផ្ទាល់នៅក្នុងឱកាសនេះ។

លោកបន្តថាក្នុងនាមប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោង និងកាកបាទក្រហមកម្ពុជាគ្រប់លំដាប់ថ្នាក់គឺនៅរួមរស់រួមសុខទុក្ខ លំបាក ជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលាដូចការចុះសួរសុខទុក្ខ និងចែកអំណោយឧបត្ថម្ភ នៅក្នុងឱកាសនេះ ក្នុងគ្រាដែលពុកម៉ែបងប្អូនបានរងគ្រោះដោយសារខ្យល់កន្ត្រាក់ធ្វើឱ្យមានការខូចខាតរលំនិងរបើកផ្ទះសម្បែង ដូចក្នុងឱកាសនេះជាទឹកតាងស្រាប់។

លើសពីនេះលោកបានគោរពថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅដល់ព្រះមន្ត្រីសង្ឃសាលាអនុគណស្រុកស្ទោង និងសហការី ដែលតែងតែគិតគូរយកចិត្តទុកដាក់ ចូលរួមសហការជាមួយរដ្ឋបាលស្រុក និងអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោងគ្រប់ពេលវេលាក្នុងការធ្វើកិច្ចការមនុស្សធម៌ជាមួយពលរដ្ឋក្នុងមូលដ្ឋាន ដែលងាយរកហានិភ័យនិងជួបឧបទ្ទវហេតុផ្សេងៗ។

សូមបញ្ជាក់ថាក្នុងឱកាសនោះលោកសាយ គឹមឡម បានឧបត្ថម្ភដល់ម្ចាស់ផ្ទះដែលរងគ្រោះទាំង១០ក្នុងមួយផ្ទះបាននូវ÷ អង្គរ១បេ ថវិកា៥ម៉ឺនរៀល ព្រមទាំងគ្រឿងឧបភោគបរិភោគសំលៀកបំពាក់ និងបាឡុងមួយឈុត ដោយឡែកម្ចាស់ផ្ទះ ដែលដួលរលំទាំងស្រុងទទួលបាននូវថវិកា៤០ម៉ឺនរៀល ជាពិសេសលោកនិងសហការីបានបន្តទៅចូលរួមបុណ្យសព និងរំលែកទុក្ខគ្រួសារសពលោក ស៊ុម សៀវ នៅភូមិជីអាប់ ឃុំចំណារក្រោម ហើយបានចូលរួមបុណ្យសពនូវ÷ អង្ករ២បេ បាឡុង១ឈុត ព្រមទាំងបច្ច័យ៣៥ម៉ឺនរៀលថែមទៀត។ អត្ថបទ រដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV