Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តម វង្សី វិស្សុត អញ្ជើញចុះពិនិត្យអំពីខ្សែច្រវាក់ ផលិតកម្ម រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី MIRARTH Agri Tech របស់ជប៉ុន នៅស្រុកកំពង់ស្វាយ

ឯកឧត្តម វង្សី វិស្សុត អញ្ជើញចុះពិនិត្យអំពីខ្សែច្រវាក់ ផលិតកម្ម រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី MIRARTH Agri Tech របស់ជប៉ុន នៅស្រុកកំពង់ស្វាយ

(កំពង់ធំ)÷ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ អមដំណើរដោយឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញចុះពិនិត្យអំពីខ្សែច្រវាក់ ផលិតកម្ម រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី MIRARTH Agri Tech របស់ជប៉ុន  ដែលមានទីតាំងនៅភូមិត្រពាំងអារ័ក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥។

នៅក្នុងដំណើរការទស្សនកិច្ចនោះដែរ លោកប្រធានគ្រប់គ្រងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី MIRARTH Agri Tech បានរៀបរាប់អំពីដំណើរការនៃការកែច្នៃគ្រាប់ស្វាយចន្ទី ពីរដំណាក់កាលមួយទៅដំណាក់កាលមួយ ជាពិសេសក្រុមហ៊ុនបានយកចិត្តទុកដាក់ទៅលើគុណភាពចំណីអាហារជាចម្បង ព្រមទាំងបានប្ដេជ្ញាចិត្តធ្វើការផលិតឱ្យបាន ៣តោនក្នុងមួយថ្ងៃ ដើម្បីធានាក្នុងការនាំចេញឲ្យបាន ១,៥០០តោន ក្នុងមួយឆ្នាំ នាឆ្នាំ២០២៥នេះ សម្រាប់ផ្គត់ផ្គង់ដល់ដៃគូរ សហការជាមួយ ប្រទេសជប៉ុន បានចំនួន៧០តោន និងលក់ក្នុងស្រុកខ្មែរ បានចំនួន៣០តោន ធ្វើការចរចាចំនួន៤ ក្រុមហ៊ុន ដែលកំពុងធ្វើមាន(កាណាដា កូរ៉េ ជប៉ុន ថៃ)ផងដែរ។ បច្ចុប្បន្នសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យសំបូរធ្វើតែ ប្រភេទគ្រាប់M23 តែប៉ុណ្ណោះ ហើយក្នុង ប្រភេទM23 នេះ មានចំនួន១៥ប្រភេទផ្សេងៗគ្នា។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains