Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោក យូ ហេងហេង តំណាងអង្គការអាដ្រាកម្ពុជា÷ ស្ត្រីមានតួនាទីសំខាន់លើគ្រប់វិស័យ ដើម្បីរក្សាបាននូវសន្តិភាព និងការអភិវឌ្ឍសង្គមជាតិប្រកបដោយសក្តានុពល

លោក យូ ហេងហេង តំណាងអង្គការអាដ្រាកម្ពុជា÷ ស្ត្រីមានតួនាទីសំខាន់លើគ្រប់វិស័យ ដើម្បីរក្សាបាននូវសន្តិភាព និងការអភិវឌ្ឍសង្គមជាតិប្រកបដោយសក្តានុពល

(កំពង់ធំ)៖ ថ្លែងទៅកាន់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបងប្អូនប្រជាពលរដ្ឋដែលជាស្ត្រីលោក យូ ហេងហេង តំណាងអង្គការអាដ្រាកម្ពុជា បានលើកឡើងថា ស្ត្រីជាមាតាពិភពលោក ជាឆ្អឹងខ្នងប្រទេសជាតិ និងបានដើរនាទីយ៉ាងសំខាន់លើគ្រប់វិស័យ ដើម្បីឱ្យប្រទេសរក្សាបាននូវសន្តិភាព ការអភិវឌ្ឍសង្គមជាតិឱ្យកាន់តែប្រសើរ និងប្រកបដោយចីរភាព។

ការលើកឡើងរបស់លោក យូ ហេងហេង តំណាងអង្គការអាដ្រាកម្ពុជាបានធ្វើឡើងក្នុងឱកាសខួបលើកទី១១៥ទិវានារីអន្តរជាតិ៨មីនា ស្ថិតនៅឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ។

ថ្លែងនៅក្នុងកម្មវិធីនេះលោកស្រី ឡាក់ សៅចាន់ អភិបាលរងស្រុកសណ្ដាន់ បានបញ្ជាក់ទៀតថា សង្គមជាតិមួយកើតឡើងពីគ្រួសារតូចរួមបញ្ជូលគ្នា ដើម្បីឱ្យសង្គមមួយល្អបាន គឺត្រូវផ្តើមចេញពីគ្រួសារតួចនីមួយៗ ដែលមានស្ត្រីជាភរិយា ជាម្តាយ ជាជីដូន ជាអ្នកបង្កើត ថែទាំ ណែនាំអប់រំ ទុកដាក់ផ្ទុងផ្តើមការងារផ្សេងៗបានល្អ។ ស្រ្តីពិតជាបានជួយជំរុញដល់ប្រទេសអាចរក្សាបាននូវសន្តិភាព និងការអភិវឌ្ឍសង្គមជាតិឱ្យកាន់តែប្រសើរ ដោយធានាបាននូវនិរន្តរភាពប្រកបដោយភាពប៉ិនប្រសព្វ។

ក្នុងពិធីសំណេះសំណាលជាមួយស្ត្រី លោកតំណាងអង្គការអាដ្រាកម្ពុជា បានគូសបញ្ជាក់ថា ក្រោមការជំរុញលើកទឹកចិត្តពីប្រមុខរាជរដ្ឋាភិបាល ដោយមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ត្រីសម្រេចបានសមិទ្ធផលមួយចំនួនដូចជា ស្ត្រី និងក្រុមគ្រួសារបានទទួលផលពីសុខសន្តិភាព សុវត្ថិភាព កំណើនសេដ្ឋកិច្ច ភាពប្រសើរឡើងនូវសេវាសាធារណៈ និងគោលនយោបាយកាត់បន្ថយភាពក្រីក្រ ការចូលរួមរបស់ស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ចមានអត្រាខ្ពស់នៅក្នុងតំបន់។ កម្ពុជាសម្រេចបានសមភាពយេនឌ៍រ ក្នុងការអប់រំកម្រិតបឋម និងមធ្យមសិក្សា។ អត្រាមរណភាពមាតាថយចុះ គួរឱ្យគាត់សំគាល់។ កាត់បន្ថយអំពើហិង្សាលើស្ត្រី ស្ត្រីត្រូវបានផ្តល់តម្លៃ និងទទួលស្គាល់នៅក្នុងសហគមន៍អន្តរជាតិ សម្រាប់ការចូលរួមថែសុវត្ថិភាព និងសន្តិភាព.ចំនួនស្ត្រីនៅក្នុងជួរថ្នាក់ដឹកនាំទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ កើនឡើងជាលំដាប់។ ដោយឡែកនៅក្នុងវិស័យអប់រំ ស្រ្តីនៅតែអាចចាត់ទុកថា ជាធនធានដ៍តម្លៃបំផុត ក្នុងការលើកកម្ពស់គុណភាពអប់រំឱ្យកាន់តែប្រសើរឡើងនិងមានប្រសិទ្ធិភាពខ្ពស់។

ជាចុងក្រោយលោក យូ ហេងហេង តំណាងអង្គការអាដ្រាកម្ពុជាបានលើកទឹកចិត្តឱ្យស្ត្រីទាំងអស់ ត្រូវបន្តខិតខំអភិវឌ្ឍសមត្ថភាព បង្កើនចំណេះ ជំនាញ ពង្រឹងទំនាក់ទំនង ដើម្បីបំពេញភារកិច្ច/តួនាទីរបស់ខ្លួន ឱ្យបានកាន់តែប្រសើរថែមទៀត ដើម្បីរួមចំណែករក្សាបាននូវសុខសន្តិភាព និងជំរុញការអភិវឌ្ឍប្រទេសជាតិ ឈានទៅសម្រេចចក្ខុវិស័យអភិវឌ្ឍប្រទេសឆ្នាំ២០៣០ ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៥០។អត្ថបទធូកែមុន្នី-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV