Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ក្រុមផលិតស្រូវដំណើប អុី អ ៤៦.២៥( IR4625) និង ដេ តេ ៨  (DT8 )នៅក្នុងតំបន់ស្រុកតាំងគោក ដែលបានប្រើប្រាស់ជី និងថ្នាំរបស់ក្រុមហ៊ុននីលីដា ធ្វើឱ្យស្រូវប្រាំងមានទិន្នផលខ្ពស់ លក់ក្នុងតម្លៃសមរម្យ

ក្រុមផលិតស្រូវដំណើប អុី អ ៤៦.២៥( IR4625) និង ដេ តេ ៨  (DT8 )នៅក្នុងតំបន់ស្រុកតាំងគោក ដែលបានប្រើប្រាស់ជី និងថ្នាំរបស់ក្រុមហ៊ុននីលីដា ធ្វើឱ្យស្រូវប្រាំងមានទិន្នផលខ្ពស់ លក់ក្នុងតម្លៃសមរម្យ

(កំពង់ធំ)÷ លោក នី សារិទ្ឋ តំណាងផ្នែកជី និងថ្នាំក្រុមហ៊ុននីលីដាលើដំណាំស្រូវប្រចាំប្រទេសកម្ពុជា និងក្រុមការងារ លោក ម៉ា គា ម្ចាស់ដេប៉ូ តំណាងក្រុមកសិករឃុំស្រឡៅ  និងបងប្អូនប្រជាកសិករជាច្រើននាក់  បានអញ្ជើញចូលរួមចុះពិនិត្យក្រុមផលិតស្រូវដំណើប IR4625 និងDT8 នៅក្នុងតំបន់ស្រុកតាំងគោក ខេត្ត
កំពង់ធំ ដែលបានប្រើប្រាស់ និងថ្នាំរបស់ក្រុមហ៊ុននីលីដា ធ្វើឱ្យស្រូវប្រាំងមានទិន្នផលខ្ពស់ លក់ក្នុងតម្លៃសមរម្យ
នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦។

លោក ម៉ា គា ម្ចាស់ដេប៉ូក្រុមហ៊ុននីលីដា បានលើកឡើងថា ប្រជាកសិករនៅក្នុងក្រុមផលិតស្រូវប្រាំងមានសរុប១២៧គ្រួសារ ដែលប្រើប្រាស់ដីសម្រាប់ធ្វើស្រែប្រាំងចំនួន៧០០ហិចតា ចំពោះផ្ទៃដីដែលធ្វើស្រូវដំណើប មាន៤០០ហិចតា និងស្រូវDT8 មាន៣០០ហិចតា។ចំពោះការធ្វើស្រែប្រាំងនេះមានរយៈពេល៣ខែ ពេលប្រមូលផលស្រូវទាំងអស់នេះត្រូវលក់ក្នុងតម្លៃក្នុង១គីឡូក្រាម មានតម្លៃ៩០០រៀល ប្រភេទស្រូវដំណើប ចំពោះស្រូវDT8 មានតម្លៃលើសទីផ្សារ OM5451 ៥០រៀលក្នុងមួយគីឡូក្រាម។

លោក ម៉ា គា ម្ចាស់ដេប៉ូ និងជាតំណាងក្រុមកសិករឃុំស្រឡៅ បានបន្តទៀតថាក្រុមផលិតស្រូវដំណើប IR4625 និងDT8 នៅក្នុងតំបន់ស្រុកតាំងគោក ខេត្តកំពង់ធំ មានគម្រោងបន្តពង្រីកបន្ថែមដោយសហការប្រើប្រាស់ជី និងថ្នាំក្រុមហ៊ុននីលីដា និងជ្រើសរើសពូជស្រូវណាដែលផ្តល់ទិន្នផលខ្ពស់ និងតម្លៃទីផ្សារល្អ សម្រាប់ប្រជាកសិករធ្វើស្រែក្នុងតំបន់នេះ។ សូមឱ្យប្រជាកសិករចូលរួមជាមួយក្នុងការផលិតដំណាំស្រូវប្រាំងទៅតាមគោលការណ៍ និងបច្ចេកទេសរបស់ការប្រើប្រាស់ជី និងថ្នាំក្រុមហ៊ុនលើដំណាំស្រូវគ្រប់ប្រភេទ។ សូមថ្លែងអំណរគុណដល់កសិករដែលប្រើប្រាស់ជី និងថ្នាំក្រុមហ៊ុននីលីដាលើដំណាំស្រូវខាងលើ និងរោងម៉ាស៊ីនKTS ដែលបានសហការ ក្នុងការទទួលទិញក្នុងតម្លៃកុងត្រាសមរម្យដែលយើងខ្ញុំទាំងអស់គ្នាទទួលយកបាន។

ជាមួយគ្នានេះផងដែរលោក នី សារិទ្ឋ  បានគូបញ្ជាក់ថា ប្រទេសកម្ពុជាជាប្រទេសមួយដែលកំពុងតែរីកចម្រើនទៅលើវិស័យកសិកម្ម ដោយមានការយកចិត្តទុកដាក់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យកសិកម្មនៅតាមមូលដ្ឋានមានលក្ខណៈល្អប្រសើរ។ ក្នុងនាមជាតំណាងឲ្យក្រុមហ៊ុននីលីដា សូមលើកទឹកចិត្តដល់ប្រជាកសិករទាំងអស់ដែលបានគាំទ្រប្រើប្រាស់នៅជីកសិកម្ម និងថ្នាំកសិកម្មគ្រប់ប្រភេទ ក្នុងការយកទៅបម្រើឱ្យវិស័យកសិកម្មពិសេសគឺដំណាំស្រូវប្រាំង។

លោក នី សាររិទ្ឋ តំណាងការប្រើប្រាស់ជី និងថ្នាំក្រុមហ៊ុននីលីដាលើដំណាំស្រូវ ប្រចាំប្រទេសកម្ពុជា បានបង្ហាញពីគោលបំណងរបស់ក្រុមហ៊ុននីលីដា គឺជាក្រុមហ៊ុនអាជីវកម្មមួយនៅ ប្រទេសកម្ពុជាសំខាន់នៅក្នុងវិស័យកសិកម្ម ជាក្រុមហ៊ុនពាណិជ្ជកម្មផលិតផលកសិកម្មដែលមានបេសកកម្មក្នុងការជួយកសិករ និងគ្រួសារកសិកររស់នៅប្រសើរឡើង។សកម្មភាពសំខាន់ៗរបស់ក្រុមហ៊ុន៖ ចែកចាយ ផលិតផលសម្រាប់កសិកម្ម មានគុណភាពខ្ពស់ (ដូចជា ជីបំប៉ន, ឱសថកសិកម្ម, ជីសម្រួលសរីរៈរុក្ខជាតិ និងគ្រាប់ពូជ)។ ផ្តល់​ជំនួយ​បច្ចេកទេស​ផ្សេងៗ​ដល់​កសិករ តាមរយៈ​អ្នកជំនាញ ដើម្បីធានាថា កសិករអាចប្រើប្រាស់ផលិតផលត្រឹមត្រូវ ហើយមានផលល្អ និងសុវត្ថិភាព។ ក្រុមហ៊ុននីលីដា មានគម្រោងសហការជាមួយក្រុមហ៊ុននៅប្រទេសក្រៅ ក្នុងការនាំចូលផលិតផល និងដំណោះស្រាយកសិកម្មធម្មជាតិ ដើម្បីជួយកសិករខ្មែរ ទទួលបានដំណោះស្រាយបច្ចេកទេសល្អ និងកសាងផលិតភាពកសិកម្មខែ្មរកាន់តែប្រសើរ។ អត្ថបទលោក ធូ កែវមុន្នី.ពិនិត្យអ៊ុម ញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV