Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលស្រុកស្ទោង ចុះត្រួតពិនិត្យវាយតម្លៃបញ្ចប់គម្រោងមូលនិធិឃុំកំពង់ចិនត្បូង ឆ្នាំ២០២៥

អភិបាលស្រុកស្ទោង ចុះត្រួតពិនិត្យវាយតម្លៃបញ្ចប់គម្រោងមូលនិធិឃុំកំពង់ចិនត្បូង ឆ្នាំ២០២៥

(កំពង់ធំ)៖ ដើម្បីធានាថាសមិទ្ធផលផ្លូវក្នុងមូលដ្ឋានមានគុណភាព និងផ្តល់ប្រយោជន៍ជាក់ស្តែងដល់ប្រជាពលរដ្ឋ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង  និងសហការីព្រមទាំងមន្ត្រីបច្ចេកទេសរដ្ឋបាលខេត្តកំពង់ធំ បានអញ្ជើញចុះត្រួតពិនិត្យវាយតម្លៃបញ្ចប់គម្រោង មូលនិធិឃុំឆ្នាំ២០២៥ដែលបានកសាងផ្លូវបេតុងចំនួន២ខ្សែ ស្ថិតនៅភូមិ ងួនសៀម ភូមិកំពង់ក្តី និងភូមិលាបទង ក្នុងឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។

ការចុះត្រួតពិនិត្យនេះ បានផ្តោតលើការមើលសភាពផ្លូវ និងតាមដានការងារជាក់ស្តែង ដើម្បីឱ្យផ្លូវមានស្តង់ដារល្អ ប្រើបានយូរ និងជួយកាត់បន្ថយការលំបាកក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋបានសម្ដែងក្ការសប្បាយរីករាយ ព្រោះផ្លូវបេតុងថ្មីអាចជួយសម្រួលការដឹកជញ្ជូនកសិផល ការធ្វើដំណើរទៅផ្សារ និងការទៅសាលារៀនរបស់កូនៗបានងាយស្រួលជាងមុន។

លោកអភិបាលស្រុកបានលើកឡើងថា ផ្លូវល្អជួយឱ្យសេដ្ឋកិច្ចមូលដ្ឋានរីកចម្រើន និងបង្កើនភាពរីករាយក្នុងជីវភាពរស់នៅ និងបានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាសមិទ្ធផលរួមនេះ ដោយប្រើប្រាស់ឱ្យបានត្រឹមត្រូវ និងជួយគ្នារក្សាសណ្តាប់ធ្នាប់-អនាម័យជុំវិញបណ្តោយផ្លូវ ដើម្បីឱ្យភូមិឃុំកាន់តែស្អាត និងមានសោភ័ណភាព។

សូមបញ្ជាក់ថា ផ្លូវបេតុងអាមេនេះជាគម្រោងមូលនិធិឃុំកំពង់ចិនត្បូងឆ្នាំ២០២៥ ដែលមានប្រវែងសរុប៤១៨ ម៉ែត្រ ដោយប្រើប្រាស់ថវិកាមូលនិធិឃុំឆ្នាំ២០២៥  ស្ថិតនៅលើភូមិចំនួន៣គឺ ភូមិងួនសៀម ភូមិកំពង់ក្តី និងភូមិលាបទង និងមានចំនួន ២ខ្សែ។ អត្ថបទ រដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុម ញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV