Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលស្រុកស្ទោង អំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានចូលរួមវិភាគទាន ក្នុងការថែរក្សានិងអភិវឌ្ឍផ្លូវសាធារណៈ

អភិបាលស្រុកស្ទោង អំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានចូលរួមវិភាគទាន ក្នុងការថែរក្សានិងអភិវឌ្ឍផ្លូវសាធារណៈ

    (កំពង់ធំ)÷ លោក សាយ គឹមឡម បានធ្វើការអំពាវនាវដូច្នេះ នៅក្នុងឱកាសដែលលោកនិងសហការី បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវគ្រួសក្រហមប្រវែង២,៨០០ម៉ែត្រ នៅក្នុងឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០២៤នេះ។

     មួយគ្នានេះ លោកអភិបាលស្រុកស្ទោង ក៏បានអំពាវនាវបន្ថែមដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមចូលរួមធ្វើជាអ្នកតាមដានត្រួតពិនិត្យជាមួយនឹងអាជ្ញាធរឃុំក្នុងដំណើរការសាងសង់របស់ក្រុមហ៊ុនទទួលម៉ៅការ ដើម្បីធានាបាននូវបទដ្ឋានបច្ចេកទេស កិច្ចសន្យាជាពិសេសប្រកបដោយគុណភាពខ្ពស់ ដែលអាចប្រើប្រាស់បានយូរអង្វែង និងជាទ្រព្យសម្បត្តិសាធារណៈរបស់យើងទាំងអស់គ្នាតទៅ។

      ទន្ទឹមនឹងនេះ លោកបានជំរុញដល់អាជ្ញាធរឃុំកំពង់ចិនជើងត្រូវនាំគ្នាស្ដារ ផ្លូវ អូរ ប្រឡាយចាស់ៗ ដែលបាត់បង់ឬកាន់កាប់ ឬអាស្រ័យផល ដោយអាណាធិបតេយ្យរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យក្លាយជាផ្លូវសាធារណៈ ជាប្រព័ន្ធធារាសាស្ត្រដែលសកម្មឡើងវិញ ដើម្បីជាផ្លូវទឹកជញ្ជូននិងជាប្រព័ន្ធស្រោចស្រពស្រែស្រូវកសិករឱ្យបាន
ប្រសើរឡើងវិញ។

      ជាចុងបញ្ចប់ លោកបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ សូមធ្វើប្រពន្ធលូរំដោះទឹកដែលមានទំហំសមរម្យហើយអាចរំដោះជំនន់ទឹកភ្លៀង និងការពារផ្លូវពីការដក់ទឹកខូច ដោយសារទឹកភ្លៀង ឬទឹកជំនន់ស្ទឹងស្ទោង។

     គួរបញ្ជាក់ផងដែរថា ផ្លូវដែលបើកការដ្ឋាននៅក្នុងឱកាសនេះ ប្រវែង៣,៨០០ម៉ែត្រ ស្ថិតនៅក្នុងភូមិរកាចេក និងភូមិចក រួមជាមួយនឹងលូរំដោះទឹក៥កន្លែង ហើយចែកចេញជាពីរគម្រោងដែលគម្រោងទី១មានប្រវែង១,១០០ម៉ែត្រ និងគម្រោងទី២មានប្រវែង២,៧០០ម៉ែត្រ ដែលបូកទឹកប្រាក់សរុបរួមអស់ចំនួន៣២៩,៨៩០,០០០ រៀល ជាថវិកាគម្រោងមូលនិធិឃុំឆ្នាំ២០២៤។ អត្ថបទរដ្ឋបាលស្រុកស្ទោងពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun