Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅតែបន្តសកម្មភាពសហការជាមួយកម្លាំងចម្រុះ បង្ក្រាបបទល្មើសនេសាទខុសច្បាប់ ដូចភ្លៀងរលឹម

កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅតែបន្តសកម្មភាពសហការជាមួយកម្លាំងចម្រុះ បង្ក្រាបបទល្មើសនេសាទខុសច្បាប់ ដូចភ្លៀងរលឹម

(កំពង់ធំ)÷ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានបញ្ជាក់ថា៖ នៅព្រឹកថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៦នេះ  កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលកំពុងប្រចាំការនៅទីបញ្ជាការស្រាល នៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ដឹកនាំដោយលោករសេនីយ៍ត្រី ភោគ ប៊ុនធឿន នាយ​ទាហាន​ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ បានបន្តសហការជាមួយកម្លាំងចម្រុះ សកម្មភាពបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ នៅតំបន់ បឹងឆ្លាម ក្នុងភូមិសាស្ត្រ ឃុំពាមបាង ស្រុកស្ទោង ដោយបានកាប់បំផ្លាញចោលរបាំងសាច់អួនក្រឡាញឹកខុសច្បាប់ ចំនួន ២របាំងប្រវែងជាង ៥៥០ម៉ែត្រ ឡុកសាច់អួនចំនួន ៥ឡុក  លបលូ ចំនួន ១០ មាត់ បង្គោលចំនួនជាង ៣០០ដើម និងបានចាក់លែងត្រីចម្រុះចូលក្នុងទន្លេវិញប្រមាណ ៧គីឡូក្រាម។ ជាមួយនោះដែរ កងកម្លាំងចម្រុះនៅទីបញ្ជាការស្រាល ក៏បានបន្តល្បាត ទាំងពេលយប់ និងពេលថ្ងៃ នៅតំបន់បឹងទន្លេឆ្មារ ដែលជាកន្លែងអភិរក្សពូជត្រីផងដែរ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទមើលធនធានធម្មជាតិ បានថ្លែងអំណរគុណដល់កងកម្លាំងចម្រុះទាំងអស់ ដែលបានសហការគ្នាល្អ ក្នុងការបំពេញភារកិច្ច ប្រកបដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​ ដោយបានពុះពារនូវគ្រប់ការលំបាក  មិនខ្លាចនឿយហត់ ទោះបីជាមានឧបសគ្គមួយចំនួន ទាំងបញ្ហាអាកាសធាតុ និងការប្រឈមមួយចំនួនទៀតផងដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានក្រើនរំលឹក ដល់កងកម្លាំងចម្រុះទាំងអស់ ត្រូវសាមគ្គីសហការគ្នាឲ្យបានល្អ ដើម្បីបំពេញភារកិច្ច តាមបទបញ្ជារបស់ថ្នាក់ដឹកនាំស្ថាប័នអង្គភាពនីមួយៗ និងថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរៈភូមិន្ទ ពិសេសឯកឧត្តមអភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ក្នុងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ឲ្យទទួលបានជោគជ័យ ដើម្បីធនធានមច្ឆជាតិរបស់យើងបានសម្បូរឡើងវិញ បម្រើសេចក្តីត្រូត្រូវការរបស់សង្គមជាតិនិងប្រជាជនយើង នៅទូទាំងប្រទេស ។ ជាមួយនេះដែរឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានអំពាវនាវដល់ប្រជានេសាទ ទាំងអស់ សូមមេត្តាចូលរួមគោរពច្បាប់ស្ដីពីជលផល ឲ្យបានត្រឹមត្រូវ ដើម្បីសង្គមជាតិយើងប្រកបដោយនីតិរដ្ឋ និងឱ្យផលត្រីរបស់យើងបានសម្បូរឡើងវិញ ។ អត្ថបទតំបន់សឹករងកំពង់ធំ ពិនិត្យដោយលោក ធូ កែវមុន្នី

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV