Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បំបែកករណីឃាតកម្ម ដែលកើតឡើងនាពេលថ្មីៗនេះ នៅស្រុកសណ្ដាន់

កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បំបែកករណីឃាតកម្ម ដែលកើតឡើងនាពេលថ្មីៗនេះ នៅស្រុកសណ្ដាន់

(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ត្រី ទិត សំណាង ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានឱ្យដឹង នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ថា៖ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បំបែកករណីឃាតកម្ម ដែលកើតឡើងនាពេលថ្មីៗនេះ ក្នុងភូមិខោស ឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

លោកឧត្តមសេនីយ៍ត្រី ទិត សំណាង ស្នងការរង បានបញ្ចាក់ថា កាលពីវេលាម៉ោង ០០ និង ៣៥នាទីយប់ ឈានចូលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ មានករណីឃាតកម្ម កើតឡើងស្ថិតក្នុងភូមិខោស ឃុំទំរីង ស្រុកសណ្ដាន់ ជនរងគ្រោះឈ្មោះ យ៉េង ឡៃហួយ ភេទស្រី អាយុ ៣៣ឆ្នាំ មុខរបរអាជីវករលក់ខោអាវ។

លោកឧត្តមសេនីយ៍ត្រី ស្នងការរង បន្តថ្លែងឱ្យដឹងថា បន្ទាប់ពីទទួលបានពត៌មានខាងលើនេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងដោយមានការសម្របសម្រួលនីតិវិធី ពីឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំង សហការជាមួយកម្លាំងអធិការស្រុកសណ្ដាន់ និងមានកិច្ចសហការពីកម្លាំងជំនាញនាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រើប្រាស់វិធានការជំនាញ រហូតដល់ថ្ងៃទី ១៥ ខែ-ឆ្នាំដដែលយើងឈានដល់ការបង្រ្កាបឃាត់ខ្លួនជនល្មើស ជាឃាតករ នៅភូមិ កំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ឈ្មោះ ពៅ ពិទូ ភេទ ប្រុស អាយុ ៤៤ ឆ្នាំ ដែលបានកាប់សម្លាប់ប្រពន្ធរបស់ខ្លួន ។

ករណីខាងលើនេះ សមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងតាមនីតិវិធីដើម្បីអនុវត្តន៍ច្បាប់៕
អត្ថបទស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV