Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកឡង គីសឹង ដឹកនាំក្រុមការងារចុះត្រួតពិនិត្យទីតាំងល្បែងសុីសង នៅតំបន់អូរកូត និងតំបន់ភ្នំក្រហម  បន្ទាប់ពីការចុះផ្សាយ របស់បណ្តាញសារពត៍មាន គេហទំព័រ បន្ទាយស្រី

លោកឡង គីសឹង ដឹកនាំក្រុមការងារចុះត្រួតពិនិត្យទីតាំងល្បែងសុីសង នៅតំបន់អូរកូត និងតំបន់ភ្នំក្រហម  បន្ទាប់ពីការចុះផ្សាយ របស់បណ្តាញសារពត៍មាន គេហទំព័រ បន្ទាយស្រី

(កំពង់ធំ)÷នៅថ្ងៃទី២៣ខែសីហាឆ្នាំ២០២៤ ដោយទទួលបានបទបញ្ជាពីឯកឧត្តមនួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ លោកឡង គីសឹងអភិបាលនៃគណៈអភិបាលស្រុកសន្ទុកបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងការសហការពីកងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងមន្ត្រីមន្ទីរព័ត៍មានខេត្ត ចុះទៅដល់គោលដៅ ទីតាំងដែលបានចុះផ្សាយ របស់បណ្តាញសារពត៍មាន គេហទំព័រ បន្ទាយស្រី ចុះផ្សាយថ្ងៃទី ២០ ខែ សីហា ឆ្នាំ២០២៤ អំពីការបើកល្បែងជល់មាន់ និងលេងអាប៉ោង ខុសច្បាប់ ស្ថិតនៅតំបន់អូរកូត និងតំបន់ភ្នំក្រហម ស្ថិតក្នុងឃុំបឹងល្វាស្រុកសន្ទុក ខេត្តកំពង់ធំ។

ក្រោយពីក្រុមការងារបានចុះពិនិត្យជាក់ស្ដែងជាលទ្ធផល ទីតាំង ២ កន្លែង គឺមានសភាពចាស់ ដែលបានបោះបង់ចោលជាយូរមកហើយ ពុំមានស្លាកស្នាមណាមូយ មានការបើកថ្មីនោះឡើយ ។

លោកឡង គីសឹងនិងក្រុមការងារបានចុះជួបសួរនាំព័ត៍មានពីប្រជាពលរដ្ឋនៅផ្សារភ្នំក្រហម ពួកគាត់បានលើកឡើងថា កន្លងមកមានការបើក លេង ប៉ន្តែបានបញ្ឈប់ជាច្រើនខែហើយ  ចំពោះឈ្មោះ ហូរ ដែលរៀបរាប់ដោយសារព័ត៍មាន គឺមិនមានឈ្មោះហ្នឹងទេ ។

ក្រុមការងារបានបន្តលុកចូលតាមចំការចន្ទីរ និងចំការកៅស៊ូ និងបានបង្ហោះ ដ្រូន ចំនួន ២គ្រឿង ដើម្បី ពិនិត្យស្ថានភាពនៅតំបន់នោះ ពុំឃើញមានអ្វីគួរកត់សំគាល់ឡើយ ។

លោកឡង គីសិង និងក្រុមការងារបានចាត់ទុកថា  ព័ត៍មានដែលបានចុះផ្សាយរបស់ គេហទំព័រ បន្ទាយស្រី គឺជាព័ត៍មានមិនពិត ហើយ ជារូបភាពចាស់ដែលក្រុមនោះមានចេតនាបំភ៏ន្តមតិសាធារណជន អោយមានការយល់ច្រលំពីអាជ្ញាធរ និងសមត្ថកិច្ចមិនយកចិត្តទុកដាក់លើការបង្ក្រាបល្បែងសុីសងនៅមូលដ្ឋាន ។(អត្ថបទដោយអ៊ុម ញឹប-រូបភាពដោយធូរកែវមុន្នី)

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun