ប្រធានក្រុមប្រឹក្សាក្រុង . អភិបាលក្រុងស្ទឹងសែន និងសហការី ចុះសួរសុខទុក្ខប្រជាពលរដ្ឋជាជនភៀសសឹក មកពីតំបន់ព្រំដែនឈ្លានពានទឹកដីរបស់សៀម
(កំពង់ធំរសៀល,ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ លោក ហុក រិន ប្រធានក្រុមប្រឹក្សាក្រុងស្ទឹងសែន,លោក ឡង គីសឹង អភិបាលក្រុងស្ទឹងសែន និងសហការី បានចុះសួរសុខទុក្ខប្រជាពលរដ្ឋជាជនភៀសសឹក មកពីតំបន់ព្រំដែនឈ្លានពានបូរណភាពទឹកដីរបស់ប្រទេសថៃមកស្នាក់នៅភូមិសាស្ត្រសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែនខេត្តកំពង់ធំ។
ក្នុងឱកាសនោះលោកហុក រិននិងលោកឡង គីសឹង បានសំដែងនៃការស្វាគមន៍ និងអាណិតអាសូរចំពោះបងប្អូនជនភៀសសិកទាំងអស់ដែល មកពីតំបន់ព្រំដែនឈ្លានពានបូរណភាពទឹកដីរបស់ប្រទេសថៃ មកស្នាក់នៅភូមិសាស្ត្រសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែននាពេលនេះ។
លោកបានលើកឡើងទៀតថា សូមបងប្អូនជនភៀសសិកទាំងអស់ជឿជាក់លើការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចតេជោហ៊ុន សែននិងសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារបូរណភាពដែនដីជាតិ លោកយល់ឃើញថា នេះជាការដឹកនាំដែលមានភាពឈ្លាសវៃ អត់ធ្មត់ និងមានទស្សនវិស័យវែងឆ្ងាយ។ សម្តេចតេជោធិបតីបានប្រើប្រាស់យុទ្ធសាស្ត្របញ្ញា និងបទពិសោធន៍ដ៏សម្បូរបែប ក្នុងការដោះស្រាយបញ្ហាព្រំដែន និងការប្រឈមមុខនឹងខ្មាំងឈ្លានពាន ដោយមិនអោយប្រទេសជាតិធ្លាក់ចូលទៅក្នុងជម្លោះប្រដាប់អាវុធ។
ជាពិសេស សម្តេចបានប្រកាន់ខ្ជាប់គោលការណ៍ សន្តិភាព ការចរចាទូត និងច្បាប់អន្តរជាតិ ជាមូលដ្ឋាន ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី។
ចុងក្រោយប្រធានក្រុមប្រឹក្សាក្រុងនិងអភិបាលក្រុងស្ទឹងសែនសូមអំពាវនាវដល់សហគមន៍អន្តរជាតិ អង្គការអន្តរជាតិ និងដៃគូពាក់ព័ន្ធទាំងអស់ សូមយកចិត្តទុកដាក់ និងចូលរួមយ៉ាងសកម្មក្នុងការជួយដោះស្រាយបញ្ហាជម្លោះពាក់ព័ន្ធនឹងដែនអធិបតេយ្យនេះ ដោយផ្អែកលើច្បាប់អន្តរជាតិ គោលការណ៍សន្តិភាព និងការគោរពអធិបតេយ្យភាពរបស់រដ្ឋឯករាជ្យ។ សហគមន៍អន្តរជាតិគួរមានតួនាទីជំរុញឲ្យភាគីពាក់ព័ន្ធទាំងអស់ ប្រកាន់ខ្ជាប់ការអត់ធ្មត់ បញ្ឈប់សកម្មភាពដែលអាចបង្កការតានតឹង និងត្រឡប់មករកការចរចាដោយសន្តិវិធី។
អំណោយត្រូវបានចែកជូនដល់ជនភៀសសិកចំនួន១១គ្រួសារ ដោយមួយគ្រួសារទទួលបាន
-អង្ករ ២៥គីឡូក្រាម-មីខ្លាឃ្មុំ ១កេស-ទឹកបរិសុទ្ធ ១កេស
-ត្រីខ ១យួរ-ឃីត ១
ដែលមានអ្នកចូលរួមចំនួន ៣៧នាក់ ស្រី ០៩នាក់ ។អត្ថបទក្រុមប្រឹក្សាសង្កាត់អាចារ្យលាក់-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។








![]()
