ឯកឧត្តម ឈា ប៊ុនរិទ្ធ ដឹកនាំជួសជុលផ្លូវក្រួសក្រហមជិត ៥គីឡូម៉ែត្រនៅក្នុងឃុំម្សាក្រង ស្រុកស្ទោង ដើម្បីធ្វើដំណើរបានងាយស្រួលនិងសុវត្ថិភាពឡើងវិញ
(កំពង់ធំ)÷ ឯកឧត្តម ឈា ប៊ុនរិទ្ធ ដឹកនាំជួសជុលផ្លូវក្រួសក្រហមជិត៥គីឡូម៉ែត្រនៅក្នុងឃុំម្សាក្រង ស្រុកស្ទោង ដើម្បីធ្វើដំណើរបានងាយស្រួល និងសុវត្ថិភាពឡើងវិញ។
កម្មភាពនេះធ្វើឡើងនាពេលថ្មីៗនេះ ដើម្បីឆ្លើយតបទៅនឹងផ្លូវលំនៅក្នុងមូលដ្ឋានដែលកំពុងរងការខូចខាត និងពិបាកក្នុងការធ្វើដំណើរ ជាពិសេសក្នុងរដូវវស្សាដែលជោគជាំដោយភ្លៀងរលឹម។
ការដឹកនាំសហការ កៀរគរ សម្ភារ ថវិកា សម្រាប់ជួសជុលផ្លូវ និងក្នុងឱកាសនេះបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ឯកឧត្តម ប្រធានក្រុមការងារចុះមូលដ្ឋានឃុំម្សាក្រងក្រងនិងដើម្បីលើកកម្ពស់សុខុមាលភាពរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង ជាពិសេសបង្កភាពងាយស្រួលក្នុងការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ និងសិស្សានុសិស្សទៅសាលារៀនបានងាយស្រួល និងឆាប់រហ័សជាងមុន។
សូមបញ្ជាក់ថា ការជួសជុលផ្លូវនេះចាប់ពីភូមិប្រគាប រហូតដល់ចំណុចផ្លូវបត់ត្រង់ កំពុងប្រដំ ដែលមានប្រវែងសរុប៤,៨៨៥ ម៉ែត្រ និងចំណាយអស់ថវិកាសរុបចំនួន ១០,១៦០,០០០រៀល (ដប់លាន មួយរយហុកសិបពាន់រៀលគត់) ដែលក្នុងនោះថវិកាឯកឧត្តម ឈា ប៊ុនរិទ្ធ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំម្សាក្រង និងសហការីឧបត្ថម្ភក្រួសក្រហមចំនួន១០ឡាន (គិតជាទឹកប្រាក់៤,០០០,០០០ រៀល)សប្បុរសជន និងសហគមន៍ភូមិប្រគាបចូលរួមចំណែកក្រួសក្រហមចំនួន៧ឡាន (គិតជាទឹកប្រាក់ ២,៨០០,០០០ រៀល) និងការចាក់ដីសចំនួន២០ឡាន (គិតជាទឹកប្រាក់ ៩០០,០០០រៀល រដ្ឋបាលឃុំម្សាក្រង ចំនួន៤០០,០០០រៀល ការចំណាយលើគ្រឿងចក្រ អស់ថវិកាចំនួន២,៤៦០,០០០ រៀល ជាជំនួយរបស់មន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ធំ។ អត្ថបទ រដ្ឋបាលស្រុកស្ទោង










![]()
