Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

គណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំបានប្រគល់ភារៈកិច្ចនិងឧបត្ថម្ភស្បៀងអាហារ ប្រេងឥន្ធនៈ ជូនកងកម្លាំង ក្នុងភារៈកិច្ចបង្ក្រាប បទល្មើស ធនធានធម្មជាតិ

គណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំបានប្រគល់ភារៈកិច្ចនិងឧបត្ថម្ភស្បៀងអាហារ ប្រេងឥន្ធនៈ ជូនកងកម្លាំង ក្នុងភារៈកិច្ចបង្ក្រាប បទល្មើស ធនធានធម្មជាតិ

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៦ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការរង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ កាពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បាននាំយក ស្បៀងអាហារគ្រឿង ឧបភោគបរិភោគ ប្រេងឥន្ធនៈ និងប្រគល់ភារៈកិច្ច ជូនដល់កងកម្លាំង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលកំពុងប្រចាំការ នៅទីបញ្ជាការស្រាលចំនួន ០៤គោលដៅ នៅក្នុងស្រុកសន្ទុក ។ ដែលពិធីនេះ ប្រព្រឹត្តទៅនៅទីស្នាក់ការរដ្ឋបាលព្រៃឈើ អូរតាព្រហ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា: ដោយអនុវត្ត តាមបទបញ្ជាដ៏ម៉ឹងម៉ាត់របស់ឯកឧត្ដម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋាភិបាលខេត្តកំពង់ធំ បញ្ជាឱ្យកងកម្លាំងទាំងអស់ ត្រូវសហការឱ្យបានល្អ ជាមួយសមត្ថកិច្ចជំនាញ និងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបឱ្យបានដាច់ខាត មិនឱ្យមានការកាប់ទន្ទ្រានព្រៃឈើ យកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធកើតឡើងជាថ្មីទៀតបានឡើយ។ ជាមួយនោះផងដែរ ត្រូវគ្រប់គ្រង់ដី ដែលជនល្មើសលួចកាប់ទន្ទ្រាននាបណ្តាឆ្នាំកន្លងទៅ ដែលកងកម្លាំងចម្រុះ និងស្ថាប័ន ជំនាញបានដកហូត មកជាសម្បត្តិរដ្ឋរួចហើយ មិនឱ្យមានការបាត់បង់ទៅវិញបានឡើយ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានដាក់បទបញ្ជាដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលប្រចាំការនៅទីបញ្ជាការស្រាលទាំង ០៤គោលដៅ បន្តសហការជាមួយកងកម្លាំងចម្រុះ និងស្ថាប័នជំនាញ ដើម្បីស្រាវជ្រាវ រកមុខសញ្ញាមេក្លោង ដែលលួចកាប់ទន្ទ្រានព្រៃឈើ និងកាប់ដឹកជញ្ជូនឈើខុសច្បាប់ ដែលមានភស្តុតាងគ្រប់គ្រាន់ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការផ្តន្ទាទោសតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ។

នៅក្នុងឱកាសនេះ គណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានប្រគល់ ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងប្រេងឥន្ធនៈ ដែលជាអំណោយរបស់ឯកឧត្ដម នួន ផារ័ត្ន ជូនដល់កងកម្លាំងដែលប្រចាំការ នៅទីបញ្ជាការស្រាលទាំង០៤គោលដៅ ដើម្បីប្រើប្រាស់ក្នុងការបំពេញភារៈកិច្ច ។អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV