Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

នាយក អនុវិទ្យាល័យ ព្រៃព្រាល ដឹកនាំលោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្សថ្នាក់ទី៩ ចំនួន៦០នាក់ ទៅធ្វើទស្សនៈកិច្ចសិក្សា តម្រង់ទិស ឈ្វេងយល់ពីតម្លៃវប្បធម៌ជាតិ និងបណ្ដុះបណ្ដាលបំណិនជីវិតមូលដ្ឋាន

នាយក អនុវិទ្យាល័យ ព្រៃព្រាល ដឹកនាំលោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្សថ្នាក់ទី៩ ចំនួន៦០នាក់ ទៅធ្វើទស្សនៈកិច្ចសិក្សា តម្រង់ទិស ឈ្វេងយល់ពីតម្លៃវប្បធម៌ជាតិ និងបណ្ដុះបណ្ដាលបំណិនជីវិតមូលដ្ឋាន

    (កំពង់ធំ)÷ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី៩ ចំនួន៦០នាក់ ធ្វើទស្សនកិច្ចសិក្សា នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ និងសារមន្ទីរខេត្តកំពង់ធំ ដឹកនាំដោយលោក ម៉ាក់ សាននី នាយកអនុវិទ្យាល័យព្រៃព្រាល ដើម្បីឱ្យប្អូនៗសិស្សានុសិស្សចាប់យកឱកាសបន្តការសិក្សាក្រោយបញ្ចប់បឋមភូមិ ចូលរួមផ្សព្វផ្សាយសម្បត្តិវប្បធម៌ជាតិ និងបណ្តុះបំណិនជីវិតមូលដ្ឋាន។

     ក្នុងដំណើរទស្សនកិច្ចសិក្សានេះលោក ម៉ាក់ សាននី នាយកអនុវិទ្យាល័យព្រៃព្រាល បានបង្ហាញពីគោលបំណងនៃកម្មវិធីគឺ តម្រង់ទិសដល់សិស្សានុសិស្ស ដើម្បីចាប់យកឱកាសបន្តការសិក្សានៅក្រោយបញ្ចប់បឋមភូមិ ឈ្វេងយល់ពីប្រពន្ធ័អប់រំបច្ចេកទេសវិជ្ជាជីវៈ របស់វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ឈ្វេងយល់ពីសម្បត្តិវប្បធម៌ជាតិ នៃសារមន្ទីរខេត្តកំពង់ធំ និងបណ្តុះបំណិនជីវិតមូលដ្ឋានដល់សិស្សានុសិស្ស។

      លោក ឯក ហៀង នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ បានបង្ហាញថាវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជាកន្លែងបណ្ដុះបណ្ដាលបច្ចេកទេស វិជ្ជាជីវៈ ពិតប្រាកដ គឺសំដៅរៀនពិត ចេះពិត។

    លោកនាយកវិទ្យាស្ថាន បានបន្ថែមទៀតថាក្នុងន័យបច្ចេកទេស វិទ្យាស្ថានពហុបច្ចេកទេស គឺសម្រាប់បណ្ដុះបណ្ដាលវិជ្ជាជីវៈ ដល់យុវជនដែលមានជីវភាពខ្វះខាត បោះបង់ការសិក្សា ឬមិនចេះអក្សរក៏អាចចូលរៀនវគ្គជំនាញ ១.៥លាននាក់ ដោយមិនចាំបាច់បង់ប្រាក់ ហើយរៀនទទួលបានប្រាក់ឧបត្ថមទៀតផង។ លោកបានអំពាវនាវដល់សិស្សានុសិស្សទាំងអស់ជួយផ្សព្វផ្សាយដល់បងប្អូន មិត្តភក្កិ ដែលបោះបង់ការសិក្សាកន្លងមក ងាកមករៀនជំនាញវិជ្ជាជីវៈពី វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ដើម្បីបង្កើនសមត្ថភាព និងជួយកាត់បន្ថយជីវភាពខ្វះខាតក្នុងគ្រួសារ។

     លោក ស៊ុយ កុកធាន សហគ្រិនយុវជនខេត្តកំពង់ធំ បានផ្តល់បទពិសោធន៌នៃជីវិតសិក្សា ដល់ប្អូនៗ ពីដំណើរជីវិតជាកុមារភាពរបស់លោក ឱ្យប្អូនៗបានយល់ពីភាពតស៊ូ រៀនសូត្រ ហើយក៏ណែនាំបន្ថែមទៀតពីតម្លៃនៃការសិក្សា យើងត្រូវខិតខំរៀនសូត្រ ដើម្បីអនាគតរបស់យើង ហើយលោកបានបន្តថាទស្សនកិច្ចសិក្សានេះមានសារៈសំខាន់ណាស់ សម្រាប់ប្អូនៗក្នុងការរៀបចំផែនការគោលដៅអនាគត ក្រោយបញ្ចប់ការសិក្សាបឋមភូមិ ខាងមុខនេះ។ ថាតើគួរជ្រើសរើសមុខជំនាញអ្វី រៀនអ្វី ដែលខ្លួនស្រឡាញ់ និងចូលចិត្តឱ្យបានត្រឹមត្រូវ ចៀសវាងការខាតបង់ប្រាក់កាស និងពេលវេលា។ អត្ថបទលោក ថុង ពលរិទ្ធី-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun