សហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់កម្ពុជាទីស្នាក់ការសាខាស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ រៀបចំពិធីខួបកំណើតព្រះយេស៊ូ និងចែកអំណោយដល់ចាស់ជរាដែលមានជីវភាពខ្វះខាតចំនួន៣៥០គ្រួសារ
(កំពង់ធំ)÷លោក យ៉ូន លីយុន ជាគ្រូគង្វេលព្រះវិហារថ្មដាបាទីស្ត លោកស្រី លន់ សុភាព ជាក្រុមចលនាស្រ្តី តំណាងគ្រីស្តសបរិស័ទស្រុកប្រាសាទបល្ល័ង្ក ក្រុមជំនុំប្រជាពលរដ្ឋ និងក្រុមយុវជន បានរៀបចំពិធីខួបកំណើតព្រះយេស៊ូ និងចែកអំណោយដល់ចាស់ជរា មានជីវភាពខ្វះខាតចំនួន៣៥០គ្រួសារ ស្ថិតនៅព្រះវិហារថ្មដាបាទីស្តភូមិស្មោញ ស្ថិតនៅភូមិស្មោញ ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្កខេត្តកំពង់ធំ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤។
លោកស្រី លន់ សុភាព ក្រុមចលនាស្ត្រី បានលើកឡើងពីពិធីអបអរសាទរខួបកំណើតព្រះយេ ស៊ូគ្រីស្ទ និងប្រវត្តិកសាងព្រះវិហារថ្មដាបាទីស្ត ភូមិស្មោញ ព្រោះកន្លងមកគឺផ្ដើមចេញពីគ្រួសារគាត់តែម្ដង ដែលជាអ្នកផ្តួចផ្ដើម និងស្វែងរកដៃគូ សប្បុរសជន អង្គការនានាជួយគាំទ្រអភិវឌ្ឍព្រះវិហារនេះ ឱ្យមានការរីកចម្រើន ដោយមានក្រុមជំនុំបានមកចូលរួមជាបន្តបន្ទាប់ រហូតដល់បច្ចុប្បន្ន ។
លោក យ៉ូន លីយុន ជាគ្រូគង្វាលព្រះវិហារថ្មដាបាទីស្តភូមិស្មោញ បានរៀបរាប់ពីការតស៊ូក្នុងការដឹកនាំក្រុមជំនុំ មកថ្វាយបង្គំនៅព្រះវិហាររៀងរាល់សប្តាហ៍ ធ្វើឱ្យរូបខ្ញុំមានទំនុកចិត្តយ៉ាងខ្លាំងបំផុតក្នុងការផ្សព្វផ្សាយពីព្រះគម្ពីរទៅដល់ក្រុមជំនុំផ្សេងៗទៀត។ កុមារនៅក្នុងភូមិប្រមាណជាង១០០នាក់ ត្រូវបានមុខថ្វាយបង្គំជារៀងរាល់សប្តាហ៍ ក្នុងនោះនៅវិហារថ្មដាបាទីស្តភូមិស្មោញបានបង្រៀនរាំរបាំ សំដែងរឿង ការអានព្រគម្ពីរ និងបង្រៀនភាសាខ្មែរដល់កុមារទាំងអស់នោះផងដែរ។
លោក យ៉ូន លីយុន បានបន្តទៀតថា ការចែកចាយពីព្រះគម្ពីរដល់ក្រុមជំនុំនីមួយៗ ធ្វើឱ្យពួកគាត់ទទួលបាននូវភាពក្លាហាន ក្នុងការដឹកនាំ និងជួយផ្សព្វផ្សាយ ដល់ក្រុមជំនុំផ្សេងៗទៀត ឱ្យមានការរីកចម្រើន និងមានភាពទទួលខុសត្រូវ ដោយមានអង្គការដៃគូជួយអភិវឌ្ឍជាលំដាប់។ សូមផ្តាំផ្ញើ និងលើកទឹកចិត្តដល់ក្រុមជំនុំទាំងអស់ សូមចូលរួមសហការគ្នាឱ្យបានល្អ ក្នុងការផ្សព្វផ្សាយនូវព្រះគម្ពីរ ការបង្រៀនរបាំ និងអក្សរសាស្ត្រខ្មែរនៅមូលដ្ឋាន ដែលបងប្អូនកំពុងតែចូលរួមថ្វាយបង្គំតាមព្រះវិហាររៀងរាល់ថ្ងៃអាទិត្យ។
គួរបញ្ជាក់ផងដែរ អំណោយចែកជូនដល់ចាស់ជរាដែលមានជីវភាពខ្វះខាត យុវជន និងកុមារងាយរងគ្រោះចំនួន ៣៥០គ្រួសារ ក្នុង១គ្រួសារៗទទួលបាន÷ សារុង១ ក្រម៉ា១ និងសម្ភារសិក្សាមួយចំនួនទៀត ដែលជាអំណោយរបស់ព្រះវិហារថ្មដាបាទីស្តភូមិស្មោញ។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។