Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

យុទ្ធនាការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង និងការឆ្លើយតបទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងស្វែងរកការគាំទ្រការវិភាជន៍ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍ដើម្បីអនុវត្ត និងដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុប្រកបដោយចីរភាព

យុទ្ធនាការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង និងការឆ្លើយតបទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងស្វែងរកការគាំទ្រការវិភាជន៍ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍ដើម្បីអនុវត្ត និងដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុប្រកបដោយចីរភាព

(កំពង់ធំ)÷យុទ្ធនាការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង និងការឆ្លើយតបទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងស្វែងរកការគាំទ្រការវិភាជន៍ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍ដើម្បីអនុវត្ត និងដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុប្រកបដោយចីរភាព។

កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីលោក ទង់ គឹមតុល នាយករងរដ្ឋបាលសាលាខេត្តកំពង់ធំ, លោក សោម សុភ័ក្រ នាយកប្រតិបត្តិ អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ខេត្តកំពង់ធំ (AFD) ប្រធានមន្ទីរជុំវិញខេត្ត លោកមេឃុំ/ចៅសង្កាត់ ក្រុមការងារហិរញ្ញវត្ថុប្រែប្រួលអាកាសធាតុក្រុង/ស្រុក សហគមន៍មូលដ្ឋាន ដៃគូអភិវឌ្ឍន៍ វិស័យអប់រំ សារព័ត៌មានខេត្ត និងវិស័យឯកជន និងសិស្សានុសិស្ស សរុប១០៤នាក់ ដើម្បីចូលរួម និងសិក្សារៀនសូត្រពីទស្សនៈ នៃការប្រែប្រួលអាកាសធាតុ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅនៅក្នុងបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ។

អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ (AFD) និង អង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (សម្ព័ន្ធភាព CPDD) បាននឹងកំពុងអនុវត្តគម្រោង “សង្គមស៊ីវិលសកម្មដើម្បីហិរញ្ញវត្ថុអាកាសធាតុនៅកម្ពុជា“ ដែលមានរយៈពេល ០៧ ខែ (ពីខែមិថុនា ដល់ខែធ្នូ ឆ្នាំ២០២៤)  ក្រោមការគាំទ្រមូលនិធិដោយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) តាមរយៈស្ថានទូតនៃព្រះរាជាណាចក្រជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានសហការជាមួយគម្រោង“ការប្រើប្រាស់ដី និងការការពារធនធានធម្មជាតិជនជាតិដើមភាគតិច” ដោយមានការគាំទ្រថវិកាពីទីភ្នាក់ងារអភិវឌ្ឍន៍ និងសហប្រតិបត្តិការស្វីស-Swiss Agency for Development and Cooperation (SDC) និងមូលនិធិអាយរីស-Irish Aid (IA) តាមរយៈអង្គការមូលនិធិព្រះវិហារដាណឺម៉ាក-DanChurchAid Cambodia(DCA) ក្នុងការរៀបចំយុទ្ធនាការផ្សព្វផ្សាយស្តីពី“ការលើកកម្ពស់ការយល់ដឹងដល់អ្នកពាក់ព័ន្ធ និងសហគមន៍ និងការឆ្លើយតបទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងស្វែងរកការគាំទ្រការវិភាជន៍ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍ដើម្បីអនុវត្ត និងដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុប្រកបដោយចីរភាពនៅកម្រិតថ្នាក់ក្រោមជាតិ”។

លោក សោម សុភ័ក្រ នាយកប្រតិបត្តិអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ (AFD) បានលើកឡើងថា គម្រោងបាននឹងកំពុងអនុវត្តនៅក្នុង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន និងឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ អង្គការ AFD អង្គការសម្ព័ន្ធភាព CPDD និង អង្គការDCA គ្រោងនឹងសហការជាមួយ រដ្ឋបាលខេត្ត/ក្រុង/ស្រុក គោលដៅដើម្បីរៀបចំយុទ្ធនាការផ្សព្វផ្សាយស្តីពី “ការលើកកម្ពស់ការយល់ដឹង និងការឆ្លើយតបទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងស្វែងរកការគាំទ្រការវិភាជន៍ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ នឹងដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុប្រកបដោយចីរភាព”។

លោក ទង់ គឹមតុល នាយករងរដ្ឋបាលសាលាខេត្តកំពង់ធំ បានលើកឡើងថា ដើម្បីលើកកម្ពស់ការយល់ដឹង និងការឆ្លើយតបទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងដំណោះស្រាយហិរញ្ញវត្ថុពីការប្រែប្រួលអាកាសធាតុនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងឆ្លើយតបទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនៅមូលដ្ឋាន។ យុទ្ធនាការនេះបង្កើតឡើងក្នុងគោលបំណង÷

១.ដើម្បីបង្កើនចំណេះដឹងទូទៅអំពីមូលហេតុនៃការប្រែប្រួលអាកាសធាតុ ផលប៉ះពាល់ និងវិធានការឆ្លើយតប នៅលើពិភភាលោកនឹងក្នុងប្រទេសកម្ពុជា និងបង្កើនការយល់ដឹងអំពីទស្សនទាននៃការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយវិធីសាស្ត្រដែលយកសិទ្ធិជាមូលដ្ឋាន និងការអភិវឌ្ឍក្នុងបរិបទនៃការប្រែប្រួលការធាតុ។

២.ដើម្បីស្វែងរកការគាំទ្រ និងការវិភាជន៍ថវិការដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធនឹងសកម្មភាពអាកាសធាតុដាក់បញ្ចូលក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខេត្ត/ក្រុង/ស្រុក ឆ្នាំ២០២៥។

៣.ស្វែងរកការគាំទ្រ និងការចូលរួមពីអង្គការដៃគូអភិវឌ្ឍនៅក្នុងខេត្តដើម្បីអនុវត្ត នឹងដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុនៅមូលដ្ឋាន។

៤. ដើម្បីជំរុញឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិ និងមូលដ្ឋានវិកាជន៍ថវិកាក្នុងការអភិវឌ្ឍ និងអភិរក្សធនធានធម្មជាតិនៅក្នុងមូលដ្ឋាន ការដាក់បញ្ចូលសកម្មភាពពាក់ព័ន្ធនានាក្នុងកម្មវិធីផែនការអភិវឌ្ឍ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល។

លោក ទង់ គឹមតុល នាយករងរដ្ឋបាលសាលាខេត្តកំពង់ធំ បានបន្តទៀតថា រដ្ឋបាលខេត្ត/ក្រុង/ស្រុក ក្រុមការងារហិរញ្ញវត្ថុប្រែប្រួលអាកាសធាតុ និងអ្នកចូលរួមទាំងអស់ នឹងបានយល់ពីផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ ព្រមទាំងបានចូលរួម និងស្វែងរកការគាំទ្រក្នុងការវិភាជន៍ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ រួមនឹងអង្គការដៃគូអភិវឌ្ឍ ដើម្បីអនុវត្ត និងដោះស្រាយក្នុងការឆ្លើយតបសកម្មភាពបម្រែបម្រួលអាកាសធាតុនៅថ្នាក់មូលដ្ឋានប្រកបដោយចីរភាព ។អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun