Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តម ព្រឹម រដ្ឋា បានអញ្ជើញជាអធិបតីភាពកម្មវិធីប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅ ឆ្នាំ២០២៥ របស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ

ឯកឧត្តម ព្រឹម រដ្ឋា បានអញ្ជើញជាអធិបតីភាពកម្មវិធីប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅ ឆ្នាំ២០២៥ របស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ

(កំពង់ធំ)៖ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្ត តំណាង ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីសន្និបាតបូកសរុបលទ្ធផលការងារសម្រេចបាន ឆ្នាំ២០២៤ និងលើកទិសដៅ ឆ្នាំ២០២៥ ដោយមានការចូលរួមពី លោកប្រធាន អនុប្រធាន មន្ទីរពាក់ព័ន្ធ និងមន្រ្តីរាជការមន្ទីរវប្បធម៌ ដែលប្រារព្វឡើង នៅសាលប្រជុំមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ ។

លោក ហ៊ិន សោភ័ណ ប្រធានមន្ទីរវប្បធម៌ បានលើកឡើងថា កន្លងមកក្រោមការយកចិត្តរបស់រាជរដ្ឋាភិបាល និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយកិច្ចសហការជាមួយស្ថាប័នជាតិ និងអន្តរជាតិមួយចំនួនផងដែរនោះ ការជួសជុល ប្រាសាទបុរាណ ព្រះវិហារបុរាណ សំណង់បុរាណជាច្រើនកន្លែងបានធ្វើឡើងជាបន្តបន្ទាប់ឥត ឈប់ឈរទូទាំងខេត្តកំពង់ធំ រួមមានជាអាទិ៍ដូចជា ក្រុមប្រាសាទមួយចំនួននៅតំបន់ប្រាសាទសំបូរព្រៃគុក ប្រាសាទភូមិប្រាសាទ ប្រាសាទអណ្តែត ព្រះវិហារវត្តពៅវើយ ព្រះវិហារវត្តស្រី ទូល ព្រះវិហារ កុដិ និងសាលាបាលីវត្តបារាយណ៍ជាន់ដែក សាលាឆាន់វត្តហប់។

ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្ត បានមានប្រសាសន៍ថា វិស័យវប្បធម៌បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល ត្រូវបាននិងកំពុងមានវិធានការជាបន្តបន្ទាប់រាំងខ្ទប់នូវការហូរចូលរាតត្បាតដោយសេរី និងវប្បធម៌ពាលាអាវ៉ាសែ ដែលកំពុងតែពង្វក់ខ្មែរមួយចំនួនឱ្យស្ម័ក្រចិត្តទទួល ហើយបំភ្លេចអស់នូវអត្តសញ្ញាណ និងខ្នាតជាតិរបស់ខ្លួន នៃវប្បធម៌បរទេស យកដោយពុំដឹងខ្លួន បណ្តាលឱ្យកេរ្តិ៍ដំណែល ប្រពៃណីទំនៀមទំលាប់របស់ជាតិត្រូវអន់ថយ ដែលគេមិនបានចាប់អារម្មណ៍ អំពីការបាត់បង់នូវមរតក របស់ខ្លួនឡើយ ។

ឯកឧត្តមបានបន្តទៀតថា ដើម្បីឆ្លើយតបទៅនិងទំហំការងារ អនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងអាណត្តិ ទី៧នេះ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ ត្រូវខិតខំត្រិះរិះរកវិធីសាស្ត្រ វិធានការសមស្របមួយ ដែលទាក់ទងទៅនិងការពិត ជាក់ស្តែងរបស់សង្គមជាតិ និងតាមគ្រប់មធ្យោបាយ សំដៅធ្វើឱ្យគោល នយោបាយវិស័យវប្បធម៌ឈានឆ្ពោះទៅរកភាពជោគជ័យស្របតាមផែនការយុទ្ធសាស្ត្រអាទិភាពទាំងបី រួមមានគឺ៖
-ការអភិរក្សបេតិកភ័ណ្ឌវប្បធម៌ជាតិ «កិច្ចការពារបេតិកភណ្ឌវប្បធម៌រូបី»
-ការលើកស្ទួយវប្បធម៌ជាតិ «បេតិកភណ្ឌវប្បធម៌អរូបី»
-ការពង្រឹងសេវាគាំទ្រទូទៅ ដោយកំណត់និងរៀបចំកម្មវិធី អនុកម្មវិធី និងចង្កោមសកម្មភាព អោយសម្រេចបាននូវគោលបំណង គោលនយោបាយវប្បធម៌ ការផ្សព្វផ្សាយ ការផ្ទេរចំណេះជំនាញ (កេមរតក ដូនតា) គឺ អភិរក្សនិងអភិវឌ្ឍវប្បធម៌ជាតិ ។ អត្ថបទ ចន្ថា បុណ្យឫទ្ធិ រូបភាព យីម ប៊ុនហ័រ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun