Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ បង្គ្រាប់បានក្មេងទំនើងពីរក្រុម នៅក្នុងស្រុកបារាយណ៏ និងស្រុកសន្ទុក

ស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ បង្គ្រាប់បានក្មេងទំនើងពីរក្រុម នៅក្នុងស្រុកបារាយណ៏ និងស្រុកសន្ទុក

(កំពង់ធំ)÷ ដោយអនុវត្តបទបញ្ជារម៉ឹងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាល និងដោយស្មារតីទទួលខុសត្រូវខ្ពស់ នៅយប់ថ្ងៃទី២៦ ធ្នូ ២០២៤ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានដឹកនាំបញ្ជារឲ្យផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយអធិការក្រុង ស្រុក បើកប្រតិបត្តិការល្បាត និងបង្គ្រាបក្រុមក្មេងទំនើងដែលបង្កអសន្តិសុខ ធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណ:បានចំនួនពីរករណី ដោយឡែកពីគ្នា។
ជាក់ស្ដែង ក្រុមក្មេងទំនើងពីរក្រុមនៅក្នុងស្រុកសន្ទុកចំនួន៥នាក់ និងស្រុកតាំងគោកចំនួន៤នាក់ ត្រូវបានចាប់ឃាត់ខ្លួន និងកសាងសំណុំតាមនីតិវិធី ។
ករណីទី១ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌបានឲ្យដឹងថា នៅវេលាម៉ោង១០.៣០នាទីយប់ ក្មេងទំនើងមួយក្រុមមានគ្នា៤នាក់ ប្រដាប់ដោយ ដំបង ពូថៅ និងដាវ បាននាំគ្នាជិះម៉ូតូជ្រែ និងវាយបំផ្លាញ កាប់ ម៉ូតូ ក្មេងប្រុសម្នាក់បណ្ដាលឲ្យខួចខាតយ៉ាងដំណំ ។

ដោយឡែក ករណីទី២ នៅវេលាម៉ោង១៨.៣០នាទី ថ្ងៃដដែល ក្រុមក្មេងទំនើងចំនួន៥នាក់ នៅក្នុងស្រុកសន្ទុក ត្រូវបានឃាត់ខ្លួន បន្ទាប់ពីក្រុមនេះបានប្រើដាវ ជិះម៉ូតូនាំគ្នាបំរុងចូលកាប់ ក្មេងប្រុសម្នាក់ដល់ក្នុងផ្ទះ ។

នៅថ្ងៃទី២៧ ១២ ២០២៤ ក្មេងទំនើងទាំងពីរក្រុមនេះត្រូវបានបញ្ជូនដល់ស្នងការដ្ឋាន និងកសាងសំណុំរឿងបញ្ជូនខ្លួន ។

លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការបានបញ្ជាក់ច្បាស់យ៉ាងម៉ឹងម៉ាត់ថា ករណីក្មេងទំនើងនៅតាមមូលដ្ឋាន ត្រូវតែបង្ក្រាប់ដោយគ្មានការយោគយល់ និងលើកលែងទៀតឡើយ  ម្យ៉ាងទៀតលោកស្នើអធិការ ក្រុង ស្រុក ទាំងអត់ត្រូវបន្តប្រតិបត្តិការដោយយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ។

ជាមួយនិងការប្រកាស ចាត់វិធានការយ៉ាងម៉ឹងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាល បានធ្វើឲ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋានសំដែងការពេញចិត្ត និងគាំទ្រ ពេញទំហឹង៕ អត្ថបទស្នងការនគរបាលខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun