Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

មូលនិធិសង្គហទានសង្គម នៃមន្ទីរធម្មការ និងសាសនាខេត្តកំពង់ធំ បាននាំយកអំណោយចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត១៤គ្រួសារ នៅឃុំឈូកខ្សាច់

មូលនិធិសង្គហទានសង្គម នៃមន្ទីរធម្មការ និងសាសនាខេត្តកំពង់ធំ បាននាំយកអំណោយចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត១៤គ្រួសារ នៅឃុំឈូកខ្សាច់

(កំពង់ធំ)÷ ថ្ងៃសុក្រ០៥រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ លោក ហឿន យ៉ិនធីរ អនុប្រធានមន្ទីរធម្មការ និងសាសនាខេត្ត ព្រះមុនីធម្មវេទី ឡាំ អិត ព្រះរាជាគណៈកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា ព្រះសមុហ៍គណខេត្ត និងជាព្រះប្រធានមូលនិធិសង្គហទានសង្គមនៃមន្ទីរធម្មការនិងសាសនាខេត្តកំពង់ធំ និងព្រះមហាធម្មពង្សា សួន ដារ៉ាហេព្ភី អនុប្រធានមូលនិធិសង្គហទានសង្គមខេត្តកំពង់ធំ បាននាំយកអំណោយចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត១៤គ្រួសារ នៅវត្តតាប្រុក ភូមិតាប្រុក ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

លោក ហឿន យ៉ិនធីរ អនុប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ធំ បានលើកឡើងថា ដោយសង្កេតឃើញជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋមានជីវភាពលំបាកនៅតាមមូលដ្ឋាន ។ ដូចនេះហើយមន្ទីរតែងតែគិតគូរយកចិត្តទុកដាក់អំពីសុខមាលភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ទិសទីទូទាំងខេត្ត ដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយឡើយ ហើយអំណោយដែលបាននាំយកមកចែកជូនបងប្អូន យាយតានៅពេលនេះ ក៏មានការរួមចំណែកពីព្រះសង្ឃ ជាព្រះចៅអធិការវត្តពិសេសគឺព្រះប្រធានមូលនិធិខេត្តតែម្តង ។

ព្រះមុនីធម្មវេទី ឡាំ អិត ព្រះរាជាគណៈកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា ព្រះសមុហ៍គណខេត្ត មានសង្ឃដីកាផ្តាំផ្ញើពីការសាកសួរសុខទុក្ខពីព្រះសត្ថាបារមីសៀង សុខ ព្រះមេគណខេត្ត ជានិច្ចកាលព្រះអង្គតែងតែគិតគូរពីសុខទុក្ខរបស់ពុទ្ធបរិស័ទគ្រប់ទិសទីពិសេសក្នុងខេត្តកំពង់ធំ ជាក់ស្តែងអំណោយដែលចែកជូនប្រជាពលរដ្ឋនៅពេលនេះ គឺជាអំណោយបានតាមរយៈមូលនិធិសង្គហទានសង្គម នៃមន្ទីរធម្មការនិងសាសនាខេត្តកំពង់ធំ ក៏ជាការរួមចំណែកពីព្រះមេគណផងដែរ ថ្វីត្បិតតែអំណោយមនុស្សធម៌ទាំងនេះមានចំនួនតិចតួចក្ដី តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិតផងដែរ ដែលកំពុងត្រូវការជាចាំបាច់នូវស្បៀងអាហារ ផ្គត់ផ្គង់ក្នុងជីវភាពប្រចាំថ្ងៃ។

ព្រះមហាធម្មពង្សា សួន ដារ៉ាហេព្ភី អនុប្រធានមូលនិធិសង្គហទានសង្គមខេត្តកំពង់ធំ មានសង្ឃដីកាថា នៅក្នុងឱកាសនេះបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែយកចិត្តទុកដាក់ដល់សុខុមាលភាព បងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋាន គឺមិនទុកឱ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ដាច់ដាច់ស្បៀងអាហារនោះឡើយ។ ជាក់ស្ដែងបច្ចុប្បន្នបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានមួយចំនួន ជួបការលំបាកកង្វះស្បៀងអាហារដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ ក្រុមការងាររបស់មូលនិធិសង្គហទានសង្គម នៃមន្ទីរធម្មការ និងសាសនាខេត្តកំពង់ធំ ចុះជួយដល់បងប្អូនដល់មូលដ្ឋានជាក់ស្ដែង និងជួយឱ្យបានទាន់ពេលវេលា។

សូមបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋចំនួន១៤គ្រួសារ ដែលមានជីវភាពខ្វះខាត ដោយ១គ្រួសារទទួលបាន÷ អង្ករ ២៥គីឡូ មី០១កេស ទឹកត្រី ទឹកស៊ីអុីវ សម្ភារៈប្រេីប្រាស់ និងថវិកាមួយចំនួនផងដែរ។ អត្ថបទមន្ទីរធម្មការ និងសាសនាខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Cinque Terre Northern Lights Mountains