Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

រដ្ឋបាលស្រុកស្ទោង ធ្វើវេទិកាពិគ្រោះយោបល់ និងព័ត៌មានថវិការដ្ឋបាលស្រុក នៅឃុំពពក ដើម្បីស្ដាប់ បញ្ហា សំណូមពរ និងដោះស្រាយជូនប្រជាពលរដ្

រដ្ឋបាលស្រុកស្ទោង ធ្វើវេទិកាពិគ្រោះយោបល់ និងព័ត៌មានថវិការដ្ឋបាលស្រុក នៅឃុំពពក ដើម្បីស្ដាប់ បញ្ហា សំណូមពរ និងដោះស្រាយជូនប្រជាពលរដ្ឋ

      (កំពង់ធំ)÷ រដ្ឋបាលស្រុកស្ទោងបានធ្វើវេទិកាពិគ្រោះយោបល់ និងព័ត៌មានថវិការដ្ឋបាលស្រុក នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នៅវត្តពពក ស្ថិតនៅក្នុងភូមិពពក ស្រុកស្ទោង ខេត្តកំពង់ធំ  ដែលមានការអញ្ជើញចូលរួមរបស់លោកប្រធានក្រុមប្រឹក្សា លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក អភិបាលស្រុក នាយក នាយករង មន្ត្រីជំនាញពាក់ព័ន្ធជុំវិញស្រុក និងចំណុះសាលាស្រុកជាច្រើននាក់ចូលរួមផងដែរ ដើម្បីស្ដាប់នូវបញ្ហាសំណូមពរ និងក្តីកង្វល់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលបានលើកឡើងដែលពួកគាត់បានជួបប្រទះកន្លងមក។

    ថ្លែងក្នុងឱកាសនេះលោក ឡាយ ស៊ីលី ប្រធានក្រុមប្រឹក្សាស្រុកស្ទោង បានណែនាំ និងលើកទឹកចិត្តដល់ពុក ម៉ែ បង ប្អូន ប្រជាពលរដ្ឋនៅក្នុងឃុំពពកទាំងមូល ឱ្យមានភាពក្លាហានក្នុងការលើកឡើងពីបញ្ហាកង្វល់ ក៏ដូចជាសំណូមពរ ផ្សេងៗ ដើម្បីជូនអង្គពិធីបានជ្រាបនិងដោះស្រាយជូន។

      ក្រោយពីបានស្ដាប់នូវសំណូមពរ បញ្ហាប្រឈម របស់ពុកម៉ែបងប្អូនដែលបានលើកឡើងនៅក្នុងឱកាសនេះ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានបកស្រាយបញ្ជាក់ថា ចំពោះបញ្ហាប្រព័ន្ធធារាសាស្ត្រគឺលោក និងក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ឃុំពពក បានសិក្សាលើកគម្រោងដើម្បីជួសជុល កសាងបន្ថែមរួចរាល់ហើយ រង់ចាំតែការអនុវត្តប៉ុណ្ណោះ ហើយលោកបានបញ្ជាក់បន្ថែមឲ្យអាជ្ញាធរឃុំពពក ត្រូវពិនិត្យ សិក្សាឲ្យបានស៊ីជម្រៅបន្ថែមទៀត ដើម្បីឆ្លើយតបជូនក៏ដូចជាដោះស្រាយបញ្ហាជូនពុកម៉ែបងប្អូនឲ្យបានចំគោលដៅ តាមស្ថានភាពជាក់ស្ដែង។

      លោកបានបន្ថែមថាចំពោះការខ្វះខាតនៅអគ្គិសនីប្រើប្រាស់សម្រាប់បងប្អូនប្រជាពលរដ្ឋដែលនៅឆ្ងាយពីប្រព័ន្ធខ្សែភ្លើងមេ  លោកនឹងឲ្យសេវាករអគ្គិសនី អាជ្ញាធរឃុំពពកសិក្សាបន្ថែមក្នុងការរត់ខ្សែមេជូនដល់ផ្ទះពុកម៉ែបងប្អូនដែលនៅឆ្ងាយហើយមានអគ្គិសនីប្រើប្រាស់គ្រប់ៗគ្នា។

    ជាចុងបញ្ចប់ លោកអភិបាលស្រុកស្ទោង បានណែនាំដល់រដ្ឋបាលឃុំពពក ត្រូវខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរថែមទៀត ជាពិសេសមិនត្រូវមាននិន្នាការនយោបាយឡើយ។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun