Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

រដ្ឋបាលខេត្តកំពង់ធំ បានប្រារព្ធទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៤ លើកទី១៨


រដ្ឋបាលខេត្តកំពង់ធំ បានប្រារព្ធទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៤ លើកទី១៨

(កំពង់ធំ)៖ គណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សប្រារព្ធទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៤ លើកទី១៨ ក្រោមប្រធានបទ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និង គ្រប់មធ្យោបាយក្នុងសម័យឌីជីថល» នៅសាលប្រជុំសាលាខេត្តកំពង់ធំ នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព ឯឧត្តម ជាតិ ស៉ីវត្ថា សមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងមានការចូលរួមពី អភិបាលក្រុង-ស្រុក ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ យុវជន និងសិស្សានុសិក្ស ប្រមាណជាង ៣០០នាក់ផងដែរ។

លោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត បានថ្លែងថា ស្ថិតក្នុងបរិបទនាសម័យទំនើប មេខ្យល់ដែលជាជនល្មើស តែងតែចាំឆ្លៀតឱកាស និង ល្បែងលួងលោមជនរងគ្រោះ គ្រប់វិធីសាស្ត្រ ដែលបាននឹងកំពុងសម្ងំលាក់ខ្លួនយ៉ាងសម្ងាត់ និង ប្រកបរបរទុច្ចរិតនេះដោយអាថ៌កំបាំងបំផុត ដែលសមត្ថកិច្ចជំនាញគ្រប់លំដាប់ថ្នាក់ពិបាកនៅក្នុង ការតាមដាន ស៊ើបអង្កេត និងបង្ក្រាបជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់ ។ ប៉ុន្តែទោះបីជាការ បង្ក្រាបមានការពិបាកយ៉ាងនេះក្តី ក៏រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មិនរារែកក្នុងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ដោយបានចាត់វិធានការឱ្យសមត្ថកិច្ច ជំនាញគ្រប់លំដាប់ថ្នាក់ខិតខំផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋ និងចូលរួមបង្ក្រាបបទល្មើស ចាប់យកមេខ្យល់មកផ្តន្ទាទោសឱ្យខានតែបាន ។

គួរបញ្ជាក់ថា ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២៤ ដែលគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានរៀបចំនាថ្ងៃនេះ គឺបានចេញពីការ ខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា រហូតមកដល់ថ្នាក់ក្រោមជាតិ និងត្រូវបន្តនាំគ្នាអនុវត្ត សកម្មភាពទប់ស្កាត់បទល្មើសជួញដូរមនុស្ស ដោយឥតឈបឈរ និងទទួលបានលទ្ធផលល្អប្រសើរ និងត្រូវចាប់ជនល្មើសដែលប្រព្រឹត្តអំពើទុច្ចរិត យកមកផ្តន្ទាទោសឱ្យខានតែបាន។ លោកជំទាវបានថ្លែងអំណរគុណ ដល់សមាជិកគណៈកម្មាធិការ គ.ខ.ប.ជ និងបណ្តាមន្ទីរ-អង្គភាព ក្រុង ស្រុក និងអង្គការដៃគូ ដែលតែងតែចូលរួមក្នុងកិច្ចសហការការងារប្រយុទ្ធប្រឆាំងអំពើជួញដូរ មនុស្ស ដើម្បីឱ្យការងារនេះទទួលបានលទ្ធផលល្អប្រសើរ ។ អត្ថបទ ចន្ថា បុណ្យឫទ្ធិ-រូបភាព យីម ប៊ុនហ័រ-ពិនិត្ត្យដោយអ៊ុមញិប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Cinque Terre Northern Lights Mountains